ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ធំៗចំនួន៣នៅ CMO អាស៊ី​



នៅថ្ងៃ​នេះ​ក្រុម​ហ៊ុនCellcard ​​មាន​មោទនភាព​ក្នុងការ​ប្រកាស​ពី​ការ​ឈ្នះ​ពាន​រង្វាន់ផ្ទួនៗ​គ្នា​ចំនួន​៣​ពី​​ CMO អាស៊ី​​ក្នុង​ប្រទេស​សិង្ហបុរី​​ ​​២ផ្នែក​លើ​ពាន​រង្វាន់​ Employer Brand Awards ពាន​រង្វាន់Best Marketing Campaign of the Year ប្រចាំ​ឆ្នាំ​និង​ពាន​រង្វាន់ Marketing Excellence Awards

កម្ម​វិធី​ប្រគល់​ពាន​រង្វាន់​នេះ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅថ្ងៃ​នេះ​ ឯសណ្ឋាគារ Pan Pacific Hotel ប្រទេស​សិង្ហបុរី​​ដែល​ជា​កម្មវិធី​មួយ​នៃ​​កម្មវិធី​ប្រារព្ធ​ខួប​១០​ឆ្នាំ​​របស់ CMO ​អាស៊ី​​ ក្រោមការ​​​ការ​ចូល​រួមជាកិត្តិយស​ពី​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ ​និងម្ចាស់​​ម៉ាកផលិត​ផល​​ល្បី​ៗរាប់​រយ​នាក់​។​

ពាន​រង្វាន់​ទាំង​នេះ​រួម​មាន​៖

·        ពាន​រង្វាន់​ Dream Company to Work For

·         ពាន​រង្វាន់​ Best HR Strategy in Line with Business

·         ពាន​រង្វាន់​ Best Marketing Campaign for Super Data Race

 

នេះ ​គឺ​ជា​​លើក​ទី​៨​ហើយ​​ដែល​ក្រុម​ហ៊ុន Cellcard ​បាន​ឈ្នះ​ពាន​រង្វាន់​ Best Employer Awards នៅ​ថ្នាក់​តំបន់​ ក៏ដូច​ជា​ពាន​រង្វាន់​ថ្នាក់​ជាតិ​​​​កាល​ពី​ឆ្នាំ​មុន​។​ពាន​រង្វាន់ The Marketing Campaign Award ​​​ត្រូវ​បាន​ឈ្នះ​ទៅ​លើ​កម្ម​វិធី Super Data Race ​របស់​ក្រុម​ហ៊ុន​ Cellcard ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ខេត្តចំនួន​​៤ ​នៃ​ប្រទេស​កម្ពុជា​​ក្នុង​ឆ្នាំ​នេះ​ និង​បាន​ទាក់​ទាញ​អ្នក​ប្រើប្រាស់​រាប់ពាន់​នាក់។​

នាយក​​ប្រតិបត្តិ​​ក្រុម​ហ៊ុន​​ Cellcard លោក​ Ian Watson បាន​មាន​ប្រសាសន៍​ថា​​ ពាន​រង្វាន់​នេះ​​​គឺ​ជាការ​ទទួល​ស្គាល់​យ៉ាង​ធំ​បំផុត​ដល់ក្រុម​ការងារ​របស់លោក​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ក្នុង​ការ​កសាង​​​កេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន Cellcard ​​ឲ្យ​កាន់​តែ​រីក​ចម្រើន​សម្រាប់​ទាំង​បុគ្គលិក ​និង​អតិថិជន​។​

លោ​ក​​បាន​ឲ្យ​ដឹង​ថា​​៖​ «​​ពាន​រង្វាន់​ទាំង​៣​នេះ​ បាន​ស​បញ្ជាក់​ឱ្យឃើញកាន់តែ​ច្បាស់​ពី​ការ​​ពុះពារ​របស់​ក្រុម​ហ៊ុន​​ Cellcard ក្នុង​ការ​ត​ភ្ជាប់ និង​កសាងជា​មួយ​បុគ្គលិក​ និង​អតិថិជន​របស់​ខ្លួន​»

លោក​បាន​បន្ថែមថា​៖ «​បុគ្គលិក​របស់​យើង​​ពិត​ជា​មាន​មោទន​ភាព​ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ Cellcard ​ ហើយ​​នេះ​នឹង​បង្ហាញ​ពី​​ការ​បម្រើ​អតិថិជន​ប្រកប​ដោយ​ការ​ពេញចិត្ត​ មោះមុត​ និង​​ការ​យក​ចិត្ត​ទុក​ដាក់​»

X
5s