ក្រុមហ៊ុនសែលកាត បង្កើតការ ប្រកួតក្បាច់រាំចាប់ក្តាមគ្រោង “ SHOW ME KDAM” ធ្វើឲ្យកក្រើកពេញបណ្តាញសង្គម
ភ្នំពេញ ៩ សីហា ២០១៩៖ ក្រុមហ៊ុនសែលកាត (Cellcard) ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ នៅប្រទេសកម្ពុជា ថ្ងៃនេះ បានប្រកាសបើកការប្រកួតរាំចាប់ក្តាមគ្រោង ឬ “Show Me Kdam Challenge” ដែលជាការប្រកួតក្បាច់រាំដ៏ពេញនិយម និងសប្បាយរីករាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ការប្រកួតក្បាច់រាំនេះ នឹងបើកឲ្យអ្នកដែលចូលចិត្តការរាំចូលរួម ហើយនឹងធ្វើឡើងរហូតដល់ថ្ងៃទី១៥ សីហា ២០១៩។ បេក្ខជនចូលរួមប្រកួតទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា iPhone XS Max ចំនួន ១គ្រឿង Samsung Galaxy S10 Plus ១គ្រឿង GoPro Hero7 ១គ្រឿង និងសេវាប្រើប្រាស់អិនធើណិត ពេញមួយឆ្នាំដោយឥតគិតថ្លៃ។ អ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃទី 1 កញ្ញា នៅលើទំព័រហ្វេសប៊ុករបស់សែលកាត។
បទចាប់ក្តាម ឬ ចង្វាក់រាំចាប់ក្តាម ជាបទពេញនិយមខ្លាំងនាកំឡុង ទស្សវត្សន៍ទី9០ ដែលត្រូវបាន យកទៅកែសម្រួលធ្វើជាចង្វាក់ Remix ជាច្រើនបែប ហើយទទួល បានភាពកក្រើកខ្លាំង នៅក្នុងបណ្តាញអិនធើណិត ។ អ្នកចូលរួមប្រកួត ត្រូវតែចាំថាមិនមែនរាល់ចង្វាក់រាំ ទាំងអស់សុទ្ធតែ ជួយអោយ ឈ្នះនោះ ទេ។ ក្នុងនោះមានក្បាច់រាំមួយចំនួន ដែលតម្រូវឱ្យបេក្ខជន ឬបេក្ខនារីរៀនដើម្បីប្រកួតប្រជែង។
ក្បាច់រាំ ទាំងនេះអាចរៀនបានតាមរយៈវីដេអូបង្ហោះនៅទីនេះ។
https://www.facebook.com/CellcardPlay/videos
ប្រសិនបើអ្នកដឹងពីក្បាច់រាំនេះហើយ សូមធ្វើការទាញយកបទ “ចាប់ក្តាម” ហើយធ្វើការថតវីដេអូ។ បន្ទាប់មកបង្ហោះវីដេអូរបស់អ្នក នៅលើហ្វេសប៊ុកជាសាធារណៈ និងសូមចុចសញ្ញាទ្រុងជ្រូក# ហើយសរសេរថា #ShowMeKdamChallenge។ សូមធ្វើការផ្ញើរវីដេអូនេះ (Tag) ទៅមិត្តភិក្តរបស់អ្នក ព្រមទាំង @CellcardPlay ផងដែរ។ វីដេអូទាំងអស់ នឹងត្រូវបានធ្វើការវិនិច្ឆ័យ ទៅលើភាពថ្នៃប្រឌិត ការប្រើប្រាស់ក្បាច់រាំ និងគុណភាពនៃការថត។ អ្នកឈ្នះទាំង១០នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មពិធីប្រគុំតន្ត្រី A1 នៃស្ថានីយ៍ទូរទស្សន៍ MyTV។
លោក អៀន វ៉ាត់សុន( Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា “ការប្រកួតរាំ show me Kdam Challenge ជាផ្នែកនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ដើម្បីផ្តល់ឱកាសឲ្យយុវវ័យកម្ពុជាបញ្ចេញសមត្ថភាព។
ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនដ៏ឈានមុខ និងតែងតែផ្តល់ភាពសប្បាយរីករាយ ហើយនេះគឺជាអ្វី ដែលយើងសង្ឃឹមថា ការប្រកួត Show Me Kdam Challenge នឹងផ្តល់ភាពសប្បាយរីករាយជូនអ្នក។ ការប្រលងរាំនេះ ស្របគ្នានឹងបេសកកម្មរបស់យើង ដើម្បីចូលរួមជាមួយ យុវជន និង លើកកម្ពស់ទេពកោសល្យ នៅក្នុងប្រទេស។”
សម្រាប់ព័ត៌មានបន្ថែម និង ព្រឹត្តិការណ៍នាពេលខាងមុខ សូមចូលទៅកាន់ ទំព័រហ្វេសប៊ុក របស់ Cellcard Play៕