ក្រុមហ៊ុនសែលកាត ជួយប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលរងគ្រោះដោយទឹកជំនន់
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុនសែលកាត បានរៀបចំឡើងនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់សហគមន៍។
អតិថិជនរបស់ក្រុមហ៊ុនសែលកាត ដែលចុះឈ្មោះនៅក្នុងខេត្តព្រះសីហនុ នឹងទទួលបានការផ្ដល់ជូនដោយឥតគិតថ្លៃនូវទិន្នន័យអ៊ុិនធើណិតចំនួន ៥០០ មេកាបៃ និងការហៅទូរស័ព្ទចេញរយៈពេល ៣០ នាទី នៅចុងសប្តាហ៍ ដើម្បីរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ ខណៈក្រុមសង្គ្រោះបន្ទាន់ កំពុងជម្លៀស និងណែនាំប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព។
ការផ្ដល់ជូនពិសេសពីក្រុមហ៊ុនសែលកាត នូវទិន្នន័យចំនួន ៥០០ មេកាបៃ និងការហៅទូរស័ព្ទចេញរយៈពេល ៣០ នាទី នេះ មានសុពលភាពរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីភ្លៀង ត្រូវបានគេរំពឹងថា នឹងធូរស្រាលវិញ។
ក្រុមហ៊ុនសែលកាត នឹងធានាផងដែរថា អតិថិជនទាំងអស់ ទទួលបានលេខទំនាក់ទំនងសង្គ្រោះបន្ទាន់ ដោយផ្ទាល់ តាមរយៈសារជាអក្សរ ដើម្បីធានាថា ប្រជាពលរដ្ឋ អាចទទួលបានជំនួយយ៉ាងឆាប់រហ័ស នៅពេលដែលចាំបាច់បំផុត។
ដើម្បីរក្សាបាននូវការទំនាក់ទំនងជាមួយក្រុមគ្រួសារ ខណៈដែលប្រជាពលរដ្ឋជាច្រើន បាននិងកំពុងជ្រកកោននៅ សាកលវិទ្យាល័យឡាហ្វ ក្រុមហ៊ុនសែលកាត បាននិងកំពុងដំឡើងស្តង់សាកថ្មទូរស័ព្ទដោយឥតគិតថ្លៃ នៅទីនោះ។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាត់សុន (Ian Watson) បានមានប្រសាសន៍ថា៖
“ក្នុងស្ថានភាពបែបនេះ ទូរស័ព្ទ ដើរតួយ៉ាងសំខាន់ក្នុងប្រតិបត្តិការជួយសង្គ្រោះ និងដើម្បីផ្តល់សេចក្តីសុខខាងផ្នែកផ្លូវចិត្ត ដល់ក្រុមគ្រួសារទាំងអស់ នៅពេលដែលដឹងថា មនុស្សជាទីស្រឡាញ់របស់ពួកគេ មានសុវត្ថិភាពហើយនោះ។
ក្រុមហ៊ុនសែលកាត នឹងធ្វើនូវអ្វី ដែលអាចធ្វើទៅបាន ដើម្បីធានាថា ទូរស័ព្ទអាចដំណើរការបាន ហើយគណនីពួកគេនៅតែដំណើរការ នៅពេលពួកគេត្រូវការវាខ្លាំងបំផុតនោះ។
ក្នុងនាមជាប្រតិបត្តិករផ្គត់ផ្គង់សេវាទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិខ្មែរតែម្នាក់គត់ និងមានបណ្តាញប្រតិបត្តិការល្អបំផុត នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាត គឺស្ថិតនៅទីនោះ សម្រាប់អតិថិជនរបស់យើង ហើយពួកគេអាចពឹងផ្អែកលើពួកយើង នៅពេលដែលពួកគេមានតម្រូវការ”។
ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងខេត្តព្រះសីហនុ ប្រសិនបើត្រូវការជំនួយសង្គ្រោះបន្ទាន់ សូមទូរស័ព្ទមកលេខ 061-777 111 ហើយសូមប្រាប់ ឈ្មោះ ទីតាំង និងពីស្ថានភាព របស់ខ្លួន ដូចជាមានរបួសជាដើម៕