ហេតុអ្វីគួរវិនិយោគលើអចលនទ្រព្យ?
ការវិនិយោគមានច្រើនបែបច្រើនសណ្ឋាន ដូចជាការវិនិយោគលើមូលបត្រ វិនិយោគលើវិស័យភោជនីយដ្ឋាន វិនិយោគលើវិស័យអប់រំ វិនិយោគទៅលើវិស័យសេវាកម្មជាដើម។ សម្រាប់កម្ពុជានាពេលបច្ចុប្បន្នគេសង្កេតឃើញថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅមិនទាន់ថមថយនៅឡើយទេ ហើយថែមទាំងមានទីផ្សារខ្លាំងទៀតផង ទោះបីអចលនទ្រព្យកម្ពុជាបានផ្ទុះឡើងជាង ១០ ឆ្នាំហើយក៏ដោយ ដោយហេតុថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ បើកចំហរចំពោះការវិនិយោគពីបរទេសច្រើន និងលើកទឹកចិត្តខ្ពស់ដល់ការវិនិយោគនៅក្នុងស្រុក។
ឯកឧត្តម ជា សុផារ៉ា ធ្លាប់មានប្រសាសន៍ទៅកាន់ ប្រជាពលរដ្ឋដែលមានបំណងវិនិយោគលើអចលនទ្រព្យថា អ្នកដែលមានលុយកាក់តិចតួចគួរទិញដីឡូតិ៍ទុកទៅ ព្រោះដីកន្លែងខ្លះចំណាយត្រឹម ៥ពាន់ ទៅ ៦ពាន់ដុល្លារអាចបានដីមួយប្លង់។ បើទុកបាន ៤ ទៅ ៥ ឆ្នាំក្រោយ ដីនោះនឹងឡើងថ្លៃអាចលក់ចេញបានក៏លក់ទៅ យកលុយចំណេញទៅវិនិយោគបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមថា ពេលទិញដីទុកអាចបានផលពីដីនោះមិនមែនចាំដល់ពេលលក់ទេ មានដីដាំដំណាំបាន លក់ផលពីចំការក៏ជួយឲ្យយើងកើនចំណូលក្នុងគ្រួសារដែរឲ្យតែមានគំនិត។
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting ក៏បាននិយាយដូចគ្នាដែរថា អ្នកដែលមានចំណូលមិនទាន់គ្រប់គ្រាន់ទេតែចង់ក្លាយជាអ្នកជំនួញខាងអចលនទ្រព្យគួរចាប់យកការវិនិយោគលើដីឡូតិ៍សិន បន្ទាប់មកលក់យកចំណេញសន្សំម្តងបន្តិចៗ សឹមបោះជំហានឈានដល់ការវិនិយោគលើលំនៅស្ថាន។
បើតាមការបកស្រាយអ្នកជំនាញអចលនទ្រព្យបរទេសនៃគេហទំព័រ Fit Small Business បានបង្ហាញថា ការវិនិយោគលើអចលនទ្រព្យពិសេសកាវិនិយោគលើដីផ្តល់ផលចំនេញដូចជា៖
១) អ្នកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន
២) ពេលអ្នកដាក់ទុនវិនិយោគ ឬទិញដីមានន័យថា អ្នកមានដីមួយប្លង់សម្រាប់លក់ ឬអាចសង់ផ្ទះនៅបាន
៣) ទទួលបានផលចំនេញជាប្រចាំ ពិសេសវាជួយដល់ជីវភាពពេលយើងចូលនិវត្តន៍ទៅ
៤) វាផ្តល់ផលចំណេញដល់សហគមន៍ ព្រោះថាវាអាចជួយឲ្យសហគមន៍អ្នកមានការសាងសង់សំណង់ថ្មីៗជាច្រើន មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ពិសេសបង្កើតជាទីប្រជុំជន ឬទីតាំងពាណិជ្ជកម្មក្នុងតំបន់
៥) វាបានផ្តល់ចំណូលថេរដល់អ្នក ព្រោះដីមិនបានបាត់ទៅណាទេ
៦) មិនថាដីចុះថោក ឬឡើងថ្លៃកម្រិតណាទេ មនុស្សនៅតែត្រូវការដី ត្រូវចាំថាមនុស្សមានកំណើនរហូត តែដីមិនកើនទេ
៧) វាជួយឲ្យសេដ្ឋកិច្ចប្រទេសជាតិមានការរីកចម្រើន ដូចសេដ្ឋកិច្ចកម្ពុជារយៈពេល ១០ ឆ្នាំចុងក្រោយនេះមានកំណើនខ្ពស់ក៏ដោយសារការរីកចម្រើន និងផ្ទុះនៃវិស័យអចលនទ្រព្យនេះដែរ។
ជាក់ស្តែង គម្រោងហ្គ្រែនត្បូងឃ្មុំរបស់ ម៉ាកាស់លែន ជាទីតាំងវិនិយោគលើអចលនទ្រព្យល្អបំផុតក្នុងទឹកដីនៃខេត្តយ្បូងឃ្មុំ។ ដោយសារតែម៉ាកាស់លែន មានទីតាំងអំណោយនៅជិតសាលារៀន សកលវិទ្យាល័យ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅជិតផ្លូវភ្លោះទំហំ ៣០ម៉ែត្រ ទៅសាលាខេត្ត ផ្សារបោះដុំ រោងចក្រ តំបន់ដែលប្រមូលផ្តុំទៅដោយសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាមានចរន្តសេដ្ឋកិច្ចតភ្ជាប់ទៅខេត្តនានាជាច្រើន។ តំបន់ដែលមានប្រព័ន្ធទឹក ភ្លើងរួចជាចស្រេច មានផ្លូវខ្វាត់ខ្វែង ពិតជាបង្កលក្ខណៈងាយស្រួលដល់ការធ្វើអាជីវកម្ម និងជាទីតាំងដែលគ្រប់គ្នាតែងរំពឹងចង់បាន៕