ទឹកមាត់ត្រចៀកកាំមានអត្ថប្រយោជន៍មហាសាលដល់សុខភាព ដែលអ្នកមិនគួរមើលរំលង
ត្រចៀកកាំជាប្រភេទបក្សីតូចៗ ហោះហើរបានលឿន ហើយត្រូវបានគេរកឃើញថាមានរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ផ្នែកខ្នងរបស់វាមានពណ៌ខ្មៅលាយខៀវចាស់រលោង (ចំពោះត្រចៀកកាំពេញវ័យ) ផ្នែកក្រោមចំពុះ និងពោះមានពណ៌សបែកលឿងតិចៗ បន្ថែមជាមួយវ័ណ្ឌពណ៌ត្នោតផ្នែកទ្រូង។ ត្រចៀកកាំមានចុងស្លាបស្រួច និងកន្ទុយឆែកជ្រៅ ហើយវាស៊ីសត្វល្អិតជាអាហារ និងចូលចិត្តរស់នៅតាមតំបន់វាលទំនាប និងមានទឹកពិសេសមាត់សមុទ្រ និងតំបន់កោះជាដើម។
គេចាត់ទុកត្រចៀកកាំជាបក្សីពិសេសម្យ៉ាងអាចធ្វើសំបុកចេញពីទឹកមាត់ខ្លួនឯង (តែមានត្រចៀកកាំខ្លះប្រើស្មៅដើម្បីផលិតសំបុកដូចគ្នា) ដោយសរសៃស្អិតៗផលិតចេញពីក្រពេញទាំងពីរក្រោមអណ្តាតរបស់វា។ សត្វស្លាបខ្លួនតូចនេះបង្កកំណើតជាស៊ុត រក្សាទុកក្នុងសំបុក និងភ្ញាស់ដោយការក្រាបពីមេបារបស់វា។
សំបុកឬទឹកមាត់ត្រចៀកកាំត្រូវបានគេដឹងមានអត្ថប្រយោជន៍មហាសាលចំពោះសុខភាពពីយូរយារណាស់មកហើយ។ សំបុកទឹកមាត់ត្រចៀកកាំផ្តល់គុណសម្បត្តិច្រើនសម្រាប់សុខភាពមានដូចជា៖
១) ជួយដល់ស្បែក៖ សារធាតុកូឡាជេនយ៉ាងច្រើនមានក្នុងសំបុកទឹកមាត់ត្រចៀកកាំ ជួយឲ្យមានភាពភ្លឺថ្លា មានសំណើម ទប់ស្កាត់ភាពជ្រីវជ្រួញ និងជួយបំបាត់សង្វារ។
២) ជួយសម្រួលដល់ការរំលាយអាហារ៖ សារជាតិសរសៃ (Fiber) ដែលមានក្នុងសំបុកទឹកមាត់ត្រចៀកកាំ សក្តិសមបំផុតសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ។
៣) ជួយដល់មុខងារសួត ពិសេសអ្នកដែលមានជំងឺក្អករាំរ៉ៃ និងជំងឺហឺត
៤) ជាអាហារបំប៉នល្អបំផុតសម្រាប់សុខភាពស្ត្រីមានផ្ទៃពោះ៖ ពេលស្រ្តីកំពុងមានផ្ទៃពោះតែងមានអារម្មណ៍ផ្លាស់ប្តូរច្រើន ពិសេសគឺភាពតប់ប្រមល់ ហើយការទទួលទានទឹកត្រចៀកកាំជាប្រចាំអាចជួយកាត់បន្ថយអារម្មណ៍តប់ប្រមល់ ធ្វើឲ្យមានភាពរីករាយ
៥) ជួយដល់ការលូតលាស់ទារកក្នុងផ្ទៃ៖ សំបុកទឹកមាត់ត្រចៀកកាំមានសមត្ថភាពពិសេសក្នុងការជំរុញការលូតលាស់កោសិកា បង្កើនការផ្គត់ផ្គង់ទៅដល់សសៃឈាម និងប្រព័ន្ធភាពស៊ាំដល់គភ៌ក្នុងផ្ទៃ
ក្រុមហ៊ុន Best Life Product ឬ ផ្ទះត្រចៀកកាំ ជាអ្នកផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំស្ងួត និងទឹកត្រចៀកកាំល្អបំផុត ផលិតតាមស្តង់ដារអនាម័យខ្ពស់។ ក្រុមហ៊ុន Best Life Product ត្រូវបានក្រសួងឧស្សាហកម្ម និងសិប្បកម្មជ្រើសរើសជាក្រុមហ៊ុនគំរូចំពោះការអនុវត្ត “ស៥ល្អ” ព្រមទាំងទទួលពានរង្វាន់ពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ ទៀតផង។ ការអនុវត្ត ស៥ល្អ ជាវិធីសាស្រ្តមានលក្ខណៈអប់រំ ជួយឲ្យមានអនាម័យ រក្សាសណ្តាប់ធ្នាប់នៅកន្លែងការងារ ហើយ ស៥ល្អ នោះ មានដូចជា៖
១) សម្រិតសម្រាំង៖ ជាការញែករបស់ដែលត្រូវការនិងរបស់ដែលមិនត្រូវការចេញពីគ្នា។ វាជួយឲ្យរក្សាភាពស្អាតនៃបរិស្ថាន ដោយយកចេញរបស់របរមិនល្អចេញ និងមានកន្លែងទំនេរសម្រាប់ដាក់របស់ដែលចាំបាច់
២) សណ្តាប់ធ្នាប់៖ ជួយឲ្យងាយស្រួលក្នុងការស្វែងរករបស់ពេលត្រូវការប្រើ
៣) សំអាត៖ អនាម័យបានមកពីការសម្អាតទាំងបរិស្ថាន សម្ភារៈ ឧបករណ៍ជាដើម
៤) ស្តង់ដារ៖ គឺជាសភាពត្រឹមត្រូវ ស្អាតបាត ដោយរក្សាបាននូវ ៣ស ខាងលើ និងបន្តធ្វើវាឲ្យកាន់តែប្រសើរឡើងបន្ថែម
៥) ស្ថិតស្ថេរ៖ គឺជាការអនុវត្ត ប្រតិបត្តិឲ្យបានត្រឹមត្រូវ ហើយបង្កើតបានជាទម្លាប់ជាប្រចាំ។
ដោយសារឈរលើគោលការណ៍អនាម័យខ្ពស់បែបនេះ ទើបធ្វើឲ្យក្រុមហ៊ុន Best Life Product មានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងផលិតផលសំបុកត្រចៀកកាំរបស់ខ្លួនលើទីផ្សារបាន និងមានការគាំទ្រច្រើនពីសំណាក់អតិថិជនមិនខាងក្នុង ឬក្រៅប្រទេសឡើយ។
ទឹកត្រចៀកកាំ Vasochin របស់ផ្ទះត្រចៀកកាំមានពីរប្រភេទសម្រាប់អតិថិជន៖
ក) ពណ៌ខៀវ គ្មានជាតិស្ករ សក្តិសមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម និងអ្នកដែលមិនសូវចូលចិត្តពិសារផ្អែម
ខ) ពណ៌ក្រហម មានជាតិស្ករ មានឱជារសផ្អែមឆ្ងាញ់
សារពីក្រុមហ៊ុន Best Life Product៖ “គុណភាព និងអនាម័យខ្ពស់ គឺជាចំនុចដែលផ្ទះត្រចៀកកាំតែងតែប្រកាន់ខ្ជាប់! សំបុកនិងទឹកត្រចៀកកាំដែលផលិតដោយក្រុមហ៊ុនមានស្តង់ដារ និងសុវត្ថិភាពខ្ពស់បំផុត។”
សូមអញ្ជើញមកផ្ទះត្រចៀកកាំ ដើម្បីទទួលយកសំបុក និងទឹកត្រចៀកកាំល្អ ប្រកបដោយគុណភាព និងអនាម័យខ្ពស់។ គិតពីសុខភាព គិតដល់ផ្ទះត្រចៀកកាំ៕