ប្រណីតភាពនៃទីក្រុងភ្នំពេញនឹងលេចជារូបរាងដោយ ហ៊ួយប៉ាង ហួងសាន អ៊ីនធើណេសិនណល​



រាជធានីភ្នំពេញ៖ នៅរាត្រីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៩ សន្និសីទ ហ៊ួយប៉ាងហួងសាន របស់វិនិយោគិនចិនបានបើកបង្ហាញពីភាពរីកចម្រើននិងការរីកស្គុះស្គាយនៃវិស័យអចលនទ្រព្យសំណង់ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសនិងវិនិយោគិនជាច្រើននាក់។ ពិធីនេធ្វើឡើងនៅសណ្ឋាគារ ហួង សាន ទល់មុខវិមានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់អ្នកឧកញ៉ា ហ៊ុន តូ លោកជំទាវ ហ៊ុន គីមឡេង នេត សាវឿន លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្រ្តៃយ៍សមាគមខ្មែរ-ចិននៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសសប្រហែល ៣០០ នាក់ និងអមដំណើរដោយនារីបំរើការលើយន្តហោះដ៏ស្រស់ស្អាតផងដែរ។ 

តំណាងក្រុមហ៊ុន ហ៊ួយប៉ាង អ៊ីនធើណេសិនណល បានប្រកាសថា ហ៊ួយប៉ាង អ៊ីនធើណេសិនណល គឺជាយានមួយដែលកំពុងធ្វើដំណើរទៅមុខសន្សឹមៗក្នុងការដឹកនាំប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ដែនដីថ្មីមួយ ដោយទទួលបានបទពិសោធន៍នៃការរស់នៅបែបថ្មីប្រកបដោយភាពស៊ីវិស័យ ប្រណីតភាព និងគុណភាព។

ថ្លែងក្នុងពិធីនោះ លោក ស៊ិន ឆាវ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួយប៉ាង អ៊ីនធើណេសិនណល រៀលអ៊ីស្ទេត បានមានប្រសាសន៍ថា ហ៊ួយប៉ាង អ៊ីនធើណេសិនណលគ្រុប បានបង្កើតឡើងអស់រយៈពេលជិត ២០ ឆ្នាំហើយ ដោយមានការខិតខំអភិវឌ្ឍមាគ៌ាពិពិធកម្មរហូតដល់បច្ចុប្បន្ននេះ ហើយក៏ប្តេជ្ញាបន្តពង្រីកខ្លួនលើវិស័យអចលនទ្រព្យ និងរៀបចំបោះគោលដៅនៅអាស៊ីអាគ្នេយ៍ទាំងមូល។

ការដែលសម្រេចឈរជើងលើទឹកដីទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាគឺដើម្បីអន្តរជាតិនីយកម្ម និងទំនើបកម្មការរស់នៅប្រកបដោយភាពស៊ីវិស័យ ប្រណីតភាព និងគុណភាពសម្រាប់ប្រជាជនគ្រប់ស្រទាប់។ ប្រធាននាយកប្រតិបត្តិដដែលបានបន្តថា ក្នុងឆ្នាំ ២០១៩  នេះហ៊ួយប៉ាង អ៊ីនធើណេសិនណល រៀលអ៊ីស្ទេត បានបង្កើតស្នាដៃក្នុងការរស់នៅមួយសម្រាប់ប្រជាជាតិខ្មែរលើកដំបូងនោះគឺ ហ៊ួយប៉ាង ហួងសាន អ៊ីនធើណេសិនណល ដែលវាជាចំណែកមួយទាក់ទងនឹងការរស់នៅដ៏ប្រសើរ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈនៃការរស់នៅថ្មីមួយសម្រាប់ប្រជាជនខ្មែរផងដែរ។ 

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្រ្តៃយ៍សមាគមខ្មែរ-ចិននៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការវិនិយោគរបស់ចិនមកប្រទេសកម្ពុជាកាន់តែច្រើននឹងចូលរួមក្នុងការជួយបន្ថែមសោភ័ណភាព និងគុណភាពសំណង់និងស្ថាបត្យកម្មក្នុងទីក្រុងភ្នំពេញ។ វាក៏នឹងរឹតតែធ្វើឲ្យប្រទេសកម្ពុជាកាន់តែរីកចម្រើន អាចក្លាយជាទីក្រុងប៉ារីសដ៏តូចមួយនៅប៉ែកបូព៌ាផងដែរ។ លោកឧកញ៉ាបន្តថា ការសម្ពោធគម្រោង ហ៊ួយប៉ាង ហួងសាន អ៊ីនធើណេសិនណលរៀលអ៊ីស្ទេតនេះ បានបញ្ជាក់ពីភាពរីកចម្រើននៃក្រុមហ៊ុនហ៊ួយប៉ាងនៅកម្ពុជា ដោយសារកានាំមុខគេលើវិស័យអចលនទ្រព្យ ក៏ដូនិងបញ្ជាក់ពីសច្ចៈធម៌ជាក់ស្តែង ក៏ដូចជាសេវាកម្ម និងការផ្តល់ជូននូវសេវាកម្មល្អប្រសើរដល់អតិថិជនជាច្រើនផងដែរ។ 

គួរបញ្ជាក់បន្ថែមផងដែរថា ហ៊ួយប៉ាង ហួងសាន ជាគម្រោងមួយមានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពលខ្ពស់ មានស្ថានទូតនានាចំនួន ៧ នៅជុំវិញ មានចម្ងាយតែមួយផ្លូវពីស្ថានទូតអូស្ត្រាលី និងចម្ងាយតែប៉ុន្មានរយម៉ែត្រពីស្ថានទូតរុស្ស៊ី។

គម្រោង ហ៊ួយប៉ាង ហួងសាន ក៏ស្ថិតនៅតំបន់ទេសចរណ៍ល្បីៗសំខាន់ៗក្នុងទីក្រុងភ្នំពេញដូចជា វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ រមនីយដ្ឋានវត្តភ្នំ ផ្សារធំថ្មី ផ្សារទួលទំពូង និងសារមន្ទីរប្រវត្តិសាស្រ្តទួលស្លែង។ លើសពីនេះក៏នៅមានស្ថាប័នរដ្ឋធំៗចំនួន ៦ នៅជុំវិញ បង្កើតបានជាបណ្តុំនៃការរស់នៅយ៉ាងល្អបំផុត ប្រកបដោយសុវត្ថិភាព ប្រណីតភាពរួមបញ្ចូលគ្នា។

គម្រោង ហ៊ួយប៉ាង ហួងសាន អ៊ីនធើណេសិនណល បានធ្វើការផ្សារភ្ជាប់ជីវិតរស់នៅរបស់អតិថិជនជាមួយនឹងពាណិជ្ជកម្មស្តង់ដារខ្ពស់ដោយរួមមានផ្សារទំនើប សណ្ឋាគារលំដាប់ផ្កាយ សាលារៀនលំដាប់អន្តរជាតិ មន្ទីរពេទ្យស្តង់ដារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតស្ថិតក្នុងតំបន់កោះពេជ្រ។

អ្វីដែលកាន់តែពិសេសនោះគឺ គម្រោងផ្ទាល់ក៏មានសាលធំទូលាយ ចំណតរថយន្ត អាងហែលទឹក កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន ខេធីវី ក្លឹបកម្សាន្តជាដើម ដែលសាងសង់យ៉ាងពិសេសសម្រាប់ការរស់នៅបែបស៊ីវិល័យ និងប្រណីតភាពដេលស្ថិតនៅដែនដីថ្មីមួយនៃទីក្រុងភ្នំពេញ៕

សាលពិព៍រណ៌៖ ក្បែរសណ្ឋាគារ ហួង សាន អ៊ីនធើណេសិនណល អគារលេខ ១៦៨ វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទូរស័ព្ទលេខ៖ 085 335 999 / 085 336 999

 

X
5s