BIO រដូវកាលទី២ត្រូវបានប្រកាសបើកជាស្ថាពរ
សមាគមអ្នកវិនិយោគកម្ពុជា (Cambodia Investor Club Association -CiC) កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីបានបញ្ចប់ជាស្ថាពរនូវ កម្មវិធី BIO រដូវកាលទី១របស់ខ្លួន ពេលនេះបានប្រកាសបើកនូវកម្មវិធី BIO រដូវកាលទី២ជាថ្មី នាសណ្ឋាគារ Sunway ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកវិនិយោគ និងសហគ្រិនកម្ពុជា ។
BIO គឺជាកម្មវិធីអាជីវកម្មថ្មីមួយ ដែលបង្កើតឡើងដោយ សមាគមអ្នកវិនិយោគកម្ពុជា (Cambodia Investor Club Association -CiC) ក្នុងគោលបំណងចូលរួមជួយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា (SME) តាមរយៈការអភិវឌ្ឍសមត្ថភាពរបស់សហគ្រិនក្នុងការពង្រឹង ពង្រីក និងពន្លឿនល្បឿននៃការអភិវឌ្ឍអាជីវកម្មរបស់ម្ចាស់អាជីវកម្ម៕