សិក្ខាសាលាប្រចាំឆ្នាំ២០១៩ លើកទី៤ មគ្គុទេសក៍ជោគជ័យក្នុងអាជីព គណនេយ្យ និងហរិញ្ញវត្ថុ
ដោយមើលឃើញពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងវិស័យសេវាកម្មហរិញ្ញវត្ថុរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពរីកចម្រើនខ្ពស់គួរឲ្យកត់សម្គាល់។ បែបនេះហើយ គណនេយ្យករអាជីព គួរតែធ្វើបច្ចុប្បន្នភាពជំនាញរបស់ខ្លួនឲ្យស្របទៅនឹងយុគ្គសម័យរីកចម្រើនជឿនលឿនលើបច្ចេកវិទ្យានេះ ដើម្បីពង្រឹងការគ្រប់គ្រង និងបង្កើនប្រសិទ្ធិភាពការងារខ្ពស់ ហើយកាត់បន្ថយហានិភ័យ និងធានាបាននូវការកត់ត្រាច្បាស់លាស់ មានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ ស្របតាមស្តង់ដារគណនេយ្យ។ ដូចនេះហើយទើប ក្លឹបគណនេយ្យកម្ពជា (CAC) រៀបចំសិក្ខាសាលាតម្រង់ទិសប្រចាំឆ្នាំលើកទី៤នេះ ក្រោមប្រធានបទស្ដីអំពី “Financial E-Services, The Accountants Should Know – RISKS and TAX TREATMENT”។
កាលបរិឆ្ឆេទ៖ ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩
ម៉ោង៖ ៧:៣០នាទីព្រឹក ដល់ ១២:០០នាទីថ្ងៃត្រង់
ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ស្ថិតក្នុងវិទ្យាស្ថានភាសាបរទេស (IFL)
តាមការរំពឹងទុកនឹងមានអ្នកចូលរួម ចំនួនប្រមាណ ៥០០នាក់ (ដោយក្នុងនោះរួមមាន៖ គណនេយ្យករ និស្សិតគណនេយ្យ អ្នកគ្រប់គ្រងអាជីវកម្ម និងអ្នកផ្សេងៗទៀត)។
សិក្ខាសាលានេះ នឹងផ្ដល់ជូនលោកអ្នកនូវចំណេះដឹងពាក់ព័ន្ធនឹងសេវាកម្មបច្ចេកវិទ្យាហរិញ្ញវត្ថុដូចជា៖ (១)-សេវាកម្មហរិញ្ញវត្ថុកំពុងចរាចរណ៍ប្រើប្រាស់ក្នុងប្រទេសកម្ពុជា (២)-ការយល់ដឹងអំពីយន្តការសុវត្ថិភាពនៃសេវាកម្មហរិញ្ញវត្ថុទាំងនោះ (៣)-ការយល់ដឹងអំពីគុណសម្បត្តិ និងថ្លៃប្រើប្រាស់នៃសេវាកម្មហរិញ្ញវត្ថុទាំងនោះ (៤)-យល់ដឹងអំពីការដោះស្រាយបញ្ហាពន្ធដារចំពោះការកត់ត្រាក្នុងបញ្ជីគណនេយ្យ។
តាមរបៀបវារៈ សិក្ខាសាលា បានកំពុងអញ្ជើញ វាគ្មិនកិត្តិយសមានបទពិសោធន៍ គ្រប់វិស័យ ដែលពាក់ព័ន្ធនឹងប្រធានបទ ដើម្បីចូលរួមធ្វើបទបង្ហាញ និងការពិភាក្សាតុមួល៖
១) បទបង្ហាញអំពីខាងសេវាកម្មធនាគារ (ABA Bank) និង ខាងសេវាកម្មផ្ទេរប្រាក់ (TrueMoney Cambodia)
២) បទបង្ហាញអំពី “Risks and Selection” ដោយ ប្រធានក្លឹប (Cambodia Accounting Club-CAC)
៣) បទបង្ហាញអំពី “Tax Treatment” ដោយ ប្រធានគ្រប់គ្រងផ្នែកពន្ធ(BSE Accounting Co., Ltd)
៤) បទបង្ហាញអំពី “CIFRS for SMEs – Direction Forward” ដោយក្រុមប្រឹក្សាជាតិគណនេយ្យ(National Accounting Council)
៥) ការពិភាក្សាតុមូលលើសំណួរចម្លើយ៕
ប្រសិនបើលោកអ្នកចង់ស្វែងរកព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងតាមរយៈអ៊ីម៉ែល
ឬទាក់ទងតាមលេខទូរស័ព្ទ៖ 077 88 20 73 – 098 469 203, Email: [email protected]