ម្ចាស់អាជីវកម្ម១០០នាក់មករៀនពីសិល្បៈនិងចិត្តសាស្រ្ដនិយាយជាសាធារណៈពីលោក អោម សេង បូរ៉ា​



 

រាជធានីភ្នំពេញ៖  ម្ចាស់អាជីវកម្មទាំង​​​សមាជិក​និងមិនមែនសមាជិក​ចំនួន​១០០នាក់ មកពង្រឹង​សមត្ថភាពអំពី​ សិល្បៈនិងចិត្តសាស្រ្ដនិយាយ ពីលោក អោម សេង បូរ៉ា ដើម្បី​ដឹកនាំបុគ្គលិក​និង​អាជីវកម្ម​ឱ្យ​មានប្រសិទ្ធភាព​ស្របតាមផែនការ​​យុទ្ធសាស្ត្រក្នុងការ​​ធ្វើជំនួញ​​ ។

ចំនួន​សហគ្រិន​​ខាងលើនេះ នឹង​កើនឡើងបន្ថែម​ទៀត​​នៅ​ថ្ងៃ​​កម្មវិធីបង្វឹក នាថ្ងៃទី៦-៧កក្កដា ២០១៩ នៅភោជនីយដ្ឋាន​ទន្លេបាសាក់២ ដែលអាច​​ដូចទៅ​នឹង​កម្មវិធី​បង្វឹក​ជំនាញ ភាពជាអ្នកដឹកនាំ ឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល កាលពីថ្ងៃ១-២ មិថុនាកន្លងទៅដែរ​ ដោយ​មានអ្នកចូលរួម​​កើនរហូត​​ដល់​ ១១០នាក់ ហើយសឹង​តែ​គ្មានកន្លែ​ង​​អង្គុយ។

ការឆក់យកបេះដូងអ្នករកស៊ី​នៅ​​កម្ពុជាចូលមក​​ពង្រឹងសមត្ថភាព​កាន់ច្រើនឡើងៗនេះ​ ត្រូវ​បានម្ចាស់អាជីវកម្ម​ដែលធ្លាប់បាន​ពង្រឹងសមត្ថភាព​​កន្លងមក​និងបន្តចូលរួម​​វគ្គ​នេះ​ឱ្យដឹង​ថា​​ ការបង្វឹក​របស់​លោក​គ្រូ អោម សេងបូរ៉ា ស្ថាបនិក​ CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ​ ពិតជា​​បានជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់ម្ចាស់​អាជីវកម្ម​ជាច្រើន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ និងបាន​​បង្កើនសមត្ថភាព​ក្នុងការដឹកនាំ​ចាត់ចែង​កាន់តែពូកែ​ជាងមុន​​ ព្រមទាំងអាច​រំដោះខ្លួន​ឱ្យរួចផុតពីអ្នកទោសអាជីវកម្ម​ ។

តាមរយៈការមើលឃើញ​លទ្ធផល​ និង​​គុណតម្លៃ​ របស់ក្លិបម្ចាស់អាជីវកម្មក្នុងស្រុកមួយនេះ​ដែលបានជួយ​ដល់​សហគ្រិន​​កម្ពុជា និង​​សមាជិក ​​៨២៧នាក់ នៅទូទាំ​ង​ប្រទេសឱ្យរីកចម្រើន​​​ បាន​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្មដែល​បាន​ចូលមកពង្រឹងសមត្ថភាព​​ម្តង​ហើយជាប់ចិត្តចង់បង្កើនសមត្ថភាព​បន្ថែម​​ទៀត​ បាន​​សម្រេច​ចិត្តចូលសមាជិក​ដោយឥតងាក​រេ​ជាមួយ​នឹង​ការ​​ទទួលបានប្រយោជន៍​ទាំង៧ដែលជួយ​ឱ្យចំណេញទាំង​ពេលវានិងថវិកា ​ ហើយ​ថែម​ទាំង​បាន​ណែនាំ​មិត្តភ័ក្តជាបន្តបន្ទាប់​ឱ្យ​​មកចូលរួម​កម្មវិធីបង្វឹក​ របស់​ CEO Master Club ​ជាមួយ​គ្នា ដើម្បីភ្លក្ស​រសជាតិ​ថ្មីៗ សម្រាប់ការអភវិឌ្ឍសមត្ថភាពក្លាយជា​អ្នកដឹកនាំអាជីវកម្មពូកែ​ និងអគ្គនាយក​អាជីព​ប្រកដោយភាពជោគជ័យ​។​

សូមបញ្ជាក់ផងដែរថា​អត្ថប្រយោជន៍សំខាន់ទាំង៧ ធុរកិច្ចជន​​ទទួល​បាន​បន្ទាប់​ពីចូលជាសមាជិក​​ CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ រួមមាន៖

ទី១. រកឃើញទេពកោសល្យជោគជ័យនិងសេចក្តីសុខពីកំណើតរបស់ខ្លួនដែលមិនធ្លាប់បានដឹងពីមុនមកតាមរយៈបច្ចេកវិទ្យា Brain Scan

ទី២. ទទួលបានការបង្វឹកសម្រាប់រយៈពេលពេញមួយជីវិត អំពីកម្មវិធី "ក្លាយជាអគ្គនាយកអាជីព" ដើម្បីមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ចាកចេញពីភាពជាអ្នកទោសអាជីវកម្មបានឆាប់រហ័ស និង កសាងអាជីវកម្មឱ្យមានភាពរឹងមាំអាយុវែងតជំនាន់បាន

ទី៣. ទទួលបានការប្រឹក្សាយោបល់សម្រាប់រយៈពេលពេញមួយជីវិតអំពីបញ្ហាផ្ទាល់ខ្លួន គ្រួសារ និង អាជីវកម្ម។

ទី៤. អាចបង្កើនការផ្សព្វផ្សាយនិងការលក់ផលិតផលសេវាកម្មរបស់ខ្លួនក្នុងចំណោមសមាជិកគ្រួសារ CEO Master Club ទូទាំងប្រទេស។

ទី៥. អាចទិញផលិតផលសេវាកម្មក្នុងតម្លៃ Discount ច្រើននៅក្នុងចំណោមសមាជិកគ្រួសារ CEO Master Club ទូទាំងប្រទេស ។​

ទី៦. មានឱកាសវិនិយោគជាច្រើននៅក្នុងសម្ព័ន្ធសមាជិកគ្រួសារ CEO Master Club​។

ទី៧. ចាប់យកឱកាសលូតលាស់រីកចម្រើនជោគជ័យបានលឿនជាងអ្នករកស៊ីធម្មតា ចំណេញពេលវេលា មិនខាតជីវិតរស់នៅក្នុងបញ្ហានៃការរកស៊ីដែលគ្មានក្បួនច្បាស់លាស់៕

 

X
5s