ភាពជោគជ័យម៉ាកយីហោ Haier Cambodia នៅលើផេកហ្វេសបុកក្រោមកិច្ចសហការ Bizkhmer Media និង Paper & Page​



Haier គឺជាម៉ាកសញ្ញាផលិតផលសម្ភារបរិក្ខារអេឡិចត្រូនិកក្នុងផ្ទះលំដាប់អន្តរជាតិ ដែលទើបនឹងទទួលបានជោគជ័យលើការ​ដណ្ដើម​យក​នូវចំណែក​ទីផ្សារ​មួយ​នៅក្នុងប្រទេសកម្ពុជា បើ​ទោះ​ពី​ជា​វិស័យ​មួយ​នេះ​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំងក្លា​យ៉ាង​ណា​ក្ដី។ ភាព​ជោគជ័យ​ទាំង​នេះ ត្រូវ​បាន​ជំរុញ​ដោយ​​សកម្មភាព​នៃ​ការ​ធ្វើ​ទីផ្សារ​ច្រើន​ផ្នែកក្នុង​នោះ​ក៏​មាន​ការ​​ផ្សព្វផ្សាយ​ខ្លាំង​​តាមរយៈ​បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក​ដែល​ក្នុង​រយៈពេល​ ៦​ខែ​ដំបូង ​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ  Haier Cambodiaពិត​ជា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដោយ​រៀប​ចំយុទ្ធសាស្ត្រ ផែនការ ខ្លឹមសារ កើត​ចេញ​ពី​​កិច្ចសហការ​រវាង Bizkhmer Mediaនិង Paper & Page (Thailand) 


Paper & Page (Thailand) បានបង្កើតហ្វេសបុកផេកផ្លូវការរបស់ក្រុមហ៊ុន Haier ​Cambodia នៅខែវិច្ចិកា ឆ្នាំ២០១៨ ដោយទទួលបានអ្នកគាំទ្រពីសូន្យដល់ ៤៤ ០០០ ឡៃ (Like) ក្នុងរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ ដែលចំនួននេះគឺជាជោគជ័យដ៏អស្ចារ្យមួយ។ គោលដៅប្រចាំខែចំនួន ៧ ០០០ Likes ហើយទទួលបានចំនួន Reach ៥០ ០០០ ដោយសម្រេចបានគោលដៅរបស់ពួកយើងយ៉ាងជោគជ័យលើស​ផែនការកំណត់​ទៀត​ផង។ ការប្រើប្រាស់ជំនាញក្នុងការផ្សព្វផ្សាយ ការបង្កើតមាតិកា (content creation) ការធ្វើទីផ្សារបែបឌីជីថល ការបកប្រែពីអង់គ្លេសទៅខ្មែរ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម បានជួយឲ្យពួកយើង​ធ្វើឲ្យម៉ាកសញ្ញាផលិតផលពិភពលោកមួយនេះ ល្បីនិងត្រូវបានគេស្គាល់យ៉ាងឆាប់រហ័ស។ ជឿជាក់លើពួកយើង ពួកយើងនឹងធ្វើឲ្យម៉ាកសញ្ញារបស់អ្នកទទួលបានការស្គាល់និងគាំទ្រច្រើន។ 

លោក Robert នាយក​ប្រតិបត្តិ Paper & Page (Thailand) បាន​លើក​ឡើង​ថា​៖ «Paper & Page ពិតជាមានមោទកភាពខ្លាំងមែនទែនដែលបានចាប់ដៃគូជាមួយលោក យ៉ន សុភារិត ស្ថាបនិក BizKhmer Media ដែលបានជួយបញ្ចប់គម្រោងមួយនេះយ៉ាងជោគជ័យជំនួសមុខឲ្យ Haier Group»។ 

«ក្រុមហ៊ុនផលិតផលិតផលអេឡិចត្រូនិកឈានមុខគេរបស់ពិភពលោក Haier Group បានជ្រើសរើសការយកសេវាកម្មរបស់ពួកយើងដើម្បីពង្រីកទីផ្សារកម្ពុជាដោយប្រើប្រាស់ប្រព័ន្ធផ្សពផ្សាយនានា ហើយ BizKhmer Media បានជួយពួកយើងឲ្យសម្រេចការរំពឹងទុកនេះ»។ 

 

លោក យ៉ន សុភារិត ស្ថាបនិក Bizkhmer Media បានមានប្រសាសន៍ថា៖ «នេះគឺជាជោគជ័យដ៏ធំធេងដែល BizKhmer Media និង Paper & Page បានចាប់ដៃគ្នាធ្វើឲ្យម៉ាកសញ្ញាក្រុមហ៊ុនចិនលំដាប់ពិភពលោក Haier ទទួលបានជោគជ័យតាមរយៈការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក»។ 

លោកបានបន្ដទៀតថា៖ «នេះក៏ដោយសារតែភាពច្នៃប្រឌិត ការឌីស្សាញទាក់ទាញ ការបង្កើតមាតិកា (content) និងការយល់ពីការធ្វើទីផ្សារលើបណ្ដាញហ្វេសបុកថែមទៀតផង ដែលបង្ករឲ្យម៉ាកសញ្ញាក្រុមហ៊ុនមួយនេះឆាប់រីកមុខមាត់ ទទួលបានការគាំទ្រពីសម្នាក់អតិថិជន»

នៅ​ក្នុង​គម្រោង​នៃ​ទីផ្សារ​ប្រទេស​កម្ពុជា​នេះ​ដែរ​ យើង​ក៏​ទទួល​បាន​ជោគជ័យ​លើ​គម្រោង​ U.S Foods Week ​​ដែល​ Paper & Page ផ្ដល់សេវាកម្មធ្វើទីផ្សារនៅលើបណ្ដាញទំនាក់ទំនងសង្គមឲ្យស្ថានទូតអាមេរិក​ប្រចាំ​ប្រទេសកម្ពុជា ដែល​ AgriSource ជា​ម្ចាស់​គម្រោង​កម្មវិធីនេះ។ 

គួរបញ្ចាក់ផងដែរថា Paper & Page គឺជាសមាជិក​មួយ​នៃ​​​ក្រុមហ៊ុន​ទំនាក់ទំនងអាឡឺម៉ង់ដ៏ធំ​ mc Group និងមានការសហការគ្នាជាមួយអតិថិនជនជាច្រើនផ្សេងទៀតដូចជា ECPAT International, Hilton Hotels & Resorts,KT Corporation,  Pasona និង Siam Winery។ 

BizKhmer Media គឺជាប្រព័ន្ធផ្សព្វផ្សាយទីផ្សារ​មួយ​ក្នុងប្រទេសកម្ពុជា ដែលផ្ដល់សេវាកម្មគ្រប់គ្រងហ្វេសបុកផេក ធ្វើវេបសាយ បង្កើត​កម្មវិធី​ទូរស័ព្ទ អត្ថបទផ្សព្វផ្សាយ និងផ្ដល់សេវាកម្មពិគ្រោះយោបល់ទីផ្សារ៕

ដោយ៖ លង់ វណ្ណៈ​

 

 

X
5s