ចាំបាច់អីទៅចំណាយជាង $300 ធ្វើអីបើពេញចិត្តស្មាតហ្វូនកាមេរ៉ាផុស!​



ស្មាតហ្វូនកាមេរ៉ាផុសហាក់ដូចជា មានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើងៗ ដែលធ្វើឲ្យទីផ្សារកាន់តែ ក្តៅគគុក។ ថ្មីៗនេះ មានព័ត៌មានជាច្រើនបានទម្លាយថា Huawei នឹងបញ្ចេញស្មាតហ្វូនកាមេរ៉ាផុស Y9 2019 នាពេលឆាប់ៗនេះ ដូច្នេះបើយើងធ្វើការប្រៀបធៀបរវាងស្មាតហ្វូននេះ ជាមួយស្មាតហ្វូនកាមេរ៉ាផុសដទៃទៀត នៅលើទីផ្សារដូចជា F11 Pro យើងសង្កេតឃើញថា ស្មាតហ្វូនទាំងពីរនេះ មានលក្ខណះប្រកួតប្រជែងគ្នាច្រើនគួរឲ្យកត់សម្គាល់។

១) តម្លៃ

OPPO F11 Pro មានតម្លៃដល់ទៅជាង $300 ចំណែកឯ Y9 Prime 2019 ល្បីថាមានតម្លៃប្រហែលជាជាង $200 តែប៉ុណ្ណោះ។ អីចឹងបើ អ្នកពេញចិត្តស្មាតហ្វូនកាមេរ៉ាផុស ចាំបាច់អីទៅចំណាយដល់ទៅជាង $300 បើ Y9 2019 តម្លៃតែជាង $200 ហ្នឹង!

២) កាមេរ៉ាក្រោយ

សម័យឥលូវប្រើស្មាតហ្វូនកាមេរ៉ាបីបានស្ទាវ! ហីនៅប្រើកាមេរ៉ាពីរដល់ថាទៀតហ៎! Huawei Y9 2019 មានកាមេរ៉ាបី រីឯ F11 Pro មានកាមេរ៉ាមានតែពីរគ្រាប់ប៉ុណ្ណោះ។ ដូច្នេះអ្នកអាចធ្វើការជ្រើសរើសបានតាមការចូលចិត្ត។

៣) អេក្រង់

ស្មាតហ្វូនទាំងពីរសុទ្ធតែជាស្មាតហ្វូនមានអេក្រង់លាតពេញផ្ទៃ មិនមានស្នាមឆក ប៉ុន្តែអ្វីដែលខុសគ្នាគឺទំហំអេក្រង់។ Y9 2019 មានអេក្រង់ទំហំ 6.59 អ៊ីញ ហើយ F11 Pro អេក្រង់តូចជាងបន្តិចគឺទំហំ  6.5 អ៊ីញ។

៤) អង្គផ្ទុកទន្និន័យ

Y9 2019 មានអង្គផ្ទុកទន្និន័យធំរហូតដល់ 128GB ចំណែកឯ F11 Pro មានពីរជម្រើសគឺ 68GB តម្លៃ $339 និង 128GB មានតម្លៃរហូតដល់ $359។ Huawei ដូចជាប្រកួតប្រជែងទាំងគុណភាព និងតម្លៃខ្លាំងមែន   ទែន។

៥) ការធ្វើតេស្តលើថាមពលថ្ម

ស្មាតហ្វូនទាំងពីរម៉ូដែលនេះមានថាមពលថ្ម 4000 mAh ដូចគ្នា។ ហើយនេះជាការធ្វើតេស្តលើថាមពលថ្មក្នុងការប្រើប្រាស់បណ្តាញសង្គម ការមើលវីឌីអូ ការលេងហ្គេម និងកម្មវិធីផ្សេងៗ

សរុបមក អ្នកអាចពិចារណាចំណុចទាំងអស់នេះ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តបើអ្នកចង់ទិញ   ស្មាតហ្វូនកាមេរ៉ាផុសដែលមានលក់នៅលើទីផ្សារ៕

X
5s