ឡេលាបមុខផ្សំឡើងពីសំបុកទឹកមាត់ត្រចៀកកាំ កំពុងមានសន្ទុះខ្លាំងនៅក្នុងទីផ្សារ!!!​



សុខភាពស្បែកក៏ជារឿងមួយសំខាន់ណាស់មិនថាតែមិត្តៗនារី ឬបុរសទេ។ គ្រប់រូបសុទ្ធតែប្រាថ្នាចង់បានស្បែកស ស្អាត ម៉ត់លោង គ្មានមុន គ្មានជាំ គ្មានស្នាមអុជខ្មៅ។ តែអ្វីដែលយើងគ្រប់រូបមិនអាចចៀសផុតនោះគឺ ការដែលចេញទៅខាងក្រៅ ត្រូវទទួលរងនូវឥទ្ធិពលពីកម្មរស្មី UVa ពីព្រះអាទិត្យ ធូរលីដីនៅពេលដែលធ្វើដំណើរតាមដងផ្លូវ។ បន្ថែមពីនេះទៀត ទោះបីជាយើងខំព្យាយាមបិទបាំង UVa នេះក៏ពិតមែន តែក៏នៅតែត្រូវប្រឈមជាមួយ UVb ដែលជាកាំរស្មីបញចេញពីផ្ទៃកំព្យូទ័រ ទូរស័ព្ទដៃជាដើម។ ទាំងអស់នេះសុទ្ធសឹងជាមូលហេតុដែលបណ្តាលឲ្យយើងគ្រប់គ្នាជួបនឹងការកើតមុន មិនថាមុនតូច មុនធំ មុនខ្ទុះ ពេលខ្លះវាវិវដ្តទៅជាស្នាមអុជខ្មៅ អាចម៍រុយ ពិបាកព្យាបាល ហើយស្បែកកាន់តែទុ្រឌទ្រោមទៅៗ។

រាប់រយឆ្នាំមកហើយ ជនជាតិចិនមានទម្លាប់ពិសារស៊ុបសុខភាពដែលផ្សំឡើងដោយទឹកមាត់ត្រចៀកកាំ។ នៅក្នុងសំបុកត្រចៀកកាំមានផ្ទុកទៅដោយសារធាតុបំប៉នច្រើនសែនច្រើនជួយដល់សុខភាព សូម្បីអ្នកជំងឺមហារីកដែលទទួលការព្យាបាលដោយការចាក់គីមី ក៏គ្រូពេទ្យធ្វើការណែនាំឲ្យពិសារទឹកមាត់ត្រចៀកកាំដែរ (ក្នុងករណីគាត់មានលទ្ធភាព)។ តាមការស្រាវជ្រាវបានរកឃើញថា សំបុកត្រចៀកកាំនេះល្អបំផុតសម្រាប់ថែរក្សាសម្រស់ ជួយដល់ស្ត្រីមានផ្ទៃពោះឲ្យមានសុខភាពរឹងមាំមិនស្លេកស្លាំង និងជួយដល់សុខភាពទារកនៅក្នុងផ្ទៃម្តាយបានល្អដូចគ្នា។ 

ដោយមើលឃើញពីគុណប្រយោជន៍នៃសំបុកត្រចៀកកាំបែបនេះ ទើប Belliz បង្កើតផលិតផលថែរក្សាសម្រស់ដែលផ្សំចេញពីទឹកមាត់ត្រចៀកកាំ ផលិតតាមក្បួនវេជ្ជសាស្រ្តទំនើបដើម្បីព្យាបាល ក៏ដូចជាជួយរក្សាដល់សម្រស់អតិថិជន។ គួរបញ្ជាក់ផងដែរថា Belliz  មានផ្ទះចិញ្ចឹមត្រចៀកកាំផ្ទាល់ខ្លួន ២ កន្លែងធំៗក្នុងព្រះរាជណាចក្រកម្ពុជា ដែលវាជាចំនុចស្នូលមួយធ្វើឡេទឹកមាត់ត្រចៀកកាំមានគុណភាពខ្ពស់ និង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនក្នុងស្រុក​និងក្រៅស្រុក។    

ជាមួយឡេមុខ Belliz Control Spot Treatment Swiftlet nest មានប្រសិទ្ធិភាពខ្ពស់សម្រាប់ជួយដល់ស្បែកមុខដែលមានបញ្ហាដូចជា មុនធំ មុនតូច មុនខ្ទុះ មុនកប់ មុនអង្កាម មុនខ្សាច់ ស្បែកអាលែកហ្ស៊ី ស្បែកស្តើង ឡើងសរសៃក្រហម និយាយជារួមគឺរាល់ស្បែកដែលមានបញ្ហាតែម្តង។  

មកទទួលយកផលិតផលធម្មជាតិ មានប្រសិទ្ធិភាពខ្ពស់ក្នុងការកំចាត់បញ្ហាលើស្បែកមុខអ្នក។ កែប្រែកង្វល់ដែលមានលើស្បែកមុខឲ្យទៅជាភាពជឿជាក់ និងភាពស្រស់ស្អាតចាប់ពីពេលនេះតទៅ។

លក្ខណៈពិសេស ២យ៉ាងនៃឡេមុខ Belliz Control Spot Treatment Swiftlet nest

១) បច្ចេកវិទ្យាវត្ថុធាតុដើមដែលមានសំបុកត្រចៀកកាំជាគោលជួយព្យាបាលបញ្ហាស្បែកពីខាងក្នុង ដោយសារក្នុងសំបុកត្រចៀកកាំផ្ទុកទៅដោយសារធាតុបំប៉នជួយចិញ្ចឹមដល់ស្បែកមុខបានយ៉ាងល្អបំផុត

២) បច្ចេកវិទ្យាសារធាតុផ្សំដែលបានមកពីរូបធាតុផ្សំជាច្រើនដែលមាននៅក្រោមបាតសមុទ្រ ហើយសារធាតុផ្សំនេះជាអ្នកព្យាបាល និងការពារផ្នែកខាងក្រៅ

ហេតុអ្វីត្រូវជ្រើសយកផលិតផល ឡេមុខ Belliz Control Spot Treatment Swiftlet nest?

១) វត្ថុធាតុដើមសំបុកត្រចៀកកាំដែលយកមកផលិតគឺជាផលិតផលក្នុងស្រុកខ្មែរពិត ១០០% 

២) សក្តិសមបំផុតចំពោះអ្នកដែលមានបញ្ហាស្បែកមុខដូចជា ឡើងមុនលើមុខគ្រប់ប្រភេទ 

៣) អ្នកដែលទទួលទានដំណេកមិនបានគ្រប់គ្រាន់ និងមានបញ្ហាស្រ្តេសពីការងារច្រើន

៤) ក្មេងជំទង់ដែលទើបពេញវ័យចាប់ពី ១៣ឆ្នាំ ឡើងក៏អាចប្រើបាន

៥) អ្វីដែលកាន់តែពិសេសគឺតម្លៃសមរម្យបំផុត អាចនិយាយបានថាធូរថ្លៃជាងផលិតផលដទៃដែលលក់លើទីផ្សារ

                                     

 ជាផលិតផលដែលចម្រាញ់ពីទឹកមាត់ត្រចៀកកាំពិតៗ បំបែករូបមន្ដដោយកូនខ្មែរ

X
5s