សក្ដានុពលដីឡូតិ៍ ម៉ាកាស់លែន ក្នុងខេត្តត្បូងឃ្មុំ
វិស័យអចលនទ្រព្យបច្ចុប្បន្នកំពុងតែមានកំណើនយ៉ាងខ្លាំងមិនថានៅទីក្រុងភ្នំពេញ ឬនៅតាមបណ្តាខេត្តនានានោះទេ។ និយាយពីខេត្តកូនពៅនៃព្រះរាជាណាចក្រកម្ពុជាគឺ ខេត្តត្បូងឃ្មុំវិញក៏កំពុងតែមានសន្ទុះរីកលូតលាស់ខ្លាំងផ្នែកវិស័យអចលនទ្រព្យ មានសក្តានុពលខ្លាំងផ្នែកសេដ្ឋកិច្ច និងជាកន្លែងតភ្ជាប់ពីបណ្តាខេត្តនានាជាច្រើន។
លើសពីនេះខេត្តត្បូងឃ្មុំមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម មានហេដ្ឋារចនាសម្ព័ន្ធស្តង់ដារអាស៊ាន ដែលបង្កលក្ខណៈងាយស្រួលក្នុងការដោះដូរដឹកជញ្ជូនទំនិញដែលសក្តានុពលមួយក្នុងការតភ្ជាប់ចរន្តសេដ្ឋកិច្ច។ បច្ចុប្បន្នគេសង្កេតឃើញថាមានវិនិយោគិនជាច្រើនបានចាប់អារម្មណ៍សំលឹងមើលឱកាស និងសក្តានុពលសេដ្ឋកិច្ចខេត្តមួយនេះ។ ដាក់ស្ដែងខេត្តត្បូងឃ្មុំកំពុងតែមានការអភិវឌ្ឍខ្លាំង ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន អគារផ្សេងៗជាដើម។ បន្ថែមពីនេះ បើសម្លឹងមើលពី ៥ ទៅ ១០ឆ្នាំទៅមុខទៀត ខេត្តកូនពៅមួយនេះនឹងក្លាយជាទីប្រជុំជនដ៏ធំមួយជាមិនខាន ហើយជាក់ច្បាស់ថាទីផ្សារអចលទ្រព្យនៅទីនោះនឹងមានកំណើនគួរជាទីកត់សម្គាល់។
ជាក់ស្តែងគម្រោងហ្គ្រែនត្បូងឃ្មុំម៉ាកាស់លែនដែលមានទាំងផ្ទះល្វែង និងដីឡូតិ៍ ដែលស្ថិតនៅលើទីតាំងមួយល្អនៅចំកណ្តាលក្រុងត្បូងឃ្មុំ។ ទីតាំងនេះនៅជិតសាលាខេត្ត ទន្លេសិប្បនិម្មិត សាកលវិទ្យាល័យ មន្ទីរពេទ្យ និងអគារស្នាក់នៅរបស់មន្ត្រីរាជការ ផ្សារធំថ្មីនៃទីរួមខេត្តត្បូងឃ្មុំ។ ចំនុចទីតាំងទាំងអស់នេះហើយដែលអាចបង្ហាញពីភាពខ្លាំងនៃគម្រោងហ្គ្រែនត្បូងឃ្មុំ ជាការប្រមូលផ្តុំទៅដោយសក្តានុពលនៃការរស់នៅ និងជម្រុញចរន្តសេដ្ឋកិច្ចឲ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត។ នៅមិនទាន់អស់នៅឡើយទេនៅជុំវិញទីតាំងនោះមាន គម្រោងអភិវឌ្ឍន៍សណ្ឋាគារថ្នាក់ផ្កាយ៥ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹបវាយកូនហ្គោល បឹងហ្គាឡូ ផ្ទះវីឡា និងគម្រោងរោងចក្រកែច្នៃផ្លែឈើទៀតផង។
បែរទៅមើលគម្រោងផ្ទះល្វែងហ្គ្រែនត្បូងឃ្មុំវិញ មានការផ្តល់ជូននូវលក្ខណៈពិសេសដល់អតិថិជនរួមមានដូចជា ផ្ទះល្វែងដែលមានទំហំ ទទឹង ៥ ម៉ែត្រ និងបណ្តោយ ១៤ ម៉ែត្រ (ដែលផ្ទះល្វែងជាទូទៅមានទទឹងត្រឹមតែ ៤ ម៉ែត្រ ប៉ុណ្ណោះ) មានបន្ទប់គេង ២ បន្ទប់ទឹក ៣ បន្ទប់ទទួលភ្ញៀវ ១ ផ្ទះបាយ ១ និងបន្ទប់ដាក់សម្ភារៈ ១។
អ្វីទៅដែលជាលក្ខណៈពិសេសនៃគម្រោងហ្គ្រែនត្បូងឃ្មុំ?
១) ដីឡូតិ៍
- ខាងកើតជាប់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនដែលជាមន្ទីរពេទ្យធមជាងគេនៅត្បូងឃ្មុំ និងសាកលវិទ្យាល័យ
- ខាងលិចជាប់ទន្លេសិប្បនិមិត្ត
- ខាងត្បូងជាប់មន្ទីរបក្ស
- ខាងជើងជាប់សួនច្បារចម្ការម៉ៃសាក់
២) គម្រោងផ្ទះល្វែង
- មានភាពស្របច្បាប់មានប្លង់រឹង
- បង់រំលស់ជាមួយការប្រាក់ ០%
- បញ្ចុះតម្លៃ ១០%
- មានផ្លូវខ្វាត់ខ្វែងមិនទាល់
- ជាប់ផ្លូវមេរបស់រដ្ឋ
- ជាប់ផ្លូវធំទំហំ ១៦ម៉េត្រ ២៥ម៉ែត្រ និង ៣០ម៉ែត្រ
- មានប្រព័ន្ធទឹកភ្លើងរួចជាស្រេច
- ងាយស្រួលក្នុងការរស់នៅ និងប្រកបរបអាជីវកម្ម
- ស្ថិតនៅទីប្រជុំជន មានសាលារៀន មន្ទីរពេទ្យ សួនច្បារ ផ្សារបោះដុំ រោងចក្រ
- ទល់មុខទន្លេសិប្បនិមិត្តដែលជាតំបន់ដែលមានសក្តានុពលខាងវិស័យទេសចរណ៍
- សុវត្ថិភាពចំងាយប្រមាណ ៥០០ ម៉ែត្រពីសាលាខេត្តត្បូងឃ្មុំ ជាប់នឹងផ្លូវភ្លោះ។
ហេតុអ្វីម៉ាកាស់លែនស្ថិតក្នុងជម្រើសដំបូងនេះការវិនិយោគរបស់លោកអ្នក?
- ជាគម្រោងដែលស្ថិតនៅចំប្លង់ល្អ មានសន្តិសុខ សុវត្ថិភាព
- ស្ថិតនៅក្នុងតំបន់ដែលកំពុងមានសន្ទុះវិនិយោគខ្លាំង មានចរន្តតភ្ជាប់សេដ្ឋកិច្ចល្អប្រសើរបំផុត
- ងាយស្រួលប្រកបអាជីវកម្ម ទិញដីសម្រាប់វិនិយោគ ឬលក់បន្តក៏ចំនេញ ទិញផ្ទះសម្រាប់ស្នាក់នៅ ឬធ្វើជាទីតាំងអាជីវកម្មក៏រឹតតែចំនេញព្រោះមានសេដ្ឋកិច្ចល្អ
- គម្រោងទាំងបីរបស់ម៉ាកាស់លែនសុទ្ធតែនៅជិតផ្លូវធំ និងផ្លូវខ្វាត់ខ្វែងមិនទាល់ ងាយស្រួលក្នុងការតភ្ជាប់ចរាចរណ៍ពីបណ្តាខេត្តជាច្រើនដូចជា ក្រចេះ រតនៈគិរី ស្ទឹងត្រែងជាដើម
- ជាទិសដៅនៃការវិនិយោគយ៉ាងច្រើនមិនមែនតែលើវិស័យអចលចទ្រព្យមួយទេ៕
ទំនាក់ទំនងតាមទូរស័ព្ទលេខ០១២ ៥៨ ៤៤ ១១ /០៨៨ ៨៥ ៨៥ ៩៨៨ / ០៩៦ ៦២ ៣០ ៥១៦/ ០៩៨ ៨២ ២៩ ៨៨