សិក្ខាសាលាប្រចាំឆ្នាំលើកទី៤ ស្ដីអំពី Career Path Development, Accounting and Finance មកវិញហើយ​



ដោយមើលឃើញពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បែបនេះហើយគណនេយ្យករអាជីពគួរតែធ្វើបច្ចុប្បន្នភាពជំនាញរបស់ខ្លួនឲ្យស្របទៅនឹងយុគ្គសម័យបច្ចេកវិទ្យាជឿនលឿននេះដើម្បីពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារ រៀបចំការគ្រប់គ្រងដើម្បីកាត់បន្ថយហានិភ័យនិងដើម្បីធានានូវការបង់ពន្ធដែលមានភាពត្រឹមត្រូវ។ ដូចនេះហើយទើប សិក្ខាសាលាប្រចាំឆ្នាំលើកទី៤ ស្ដីអំពី “Financial E-Services the Accountants Should Know – RISKS and TAX TREATMENT”។

កាលបរិឆ្ឆេទ៖ ថ្ងៃសៅរិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៩ 

ម៉ោង៖ ៧៖៣០នាទី ដល់ ១២៖០០នាទី

ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ស្ថិតក្នុងវិទ្យាស្ថានភាសាបរទេស IFL

ចំនួនអ្នកចូលរួម៖ ៥០០នាក់ (គណនេយ្យករ ៨៥%, និស្សិតគណនេយ្យករ ១០%, អ្នកគ្រប់គ្រងអាជីវកម្ម ២% និងផ្សេងៗ៣%)

ក្នុងសិក្ខាសាលានេះនឹងផ្ដល់ជូនលោកអ្នកនូវចំណេះដឹងពាក់ព័ន្ធនឹងសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា (១)សេវាកម្មហិរញ្ញវត្ថុក្នុងប្រទេសកម្ពូជា (២)ការយល់ដឹងអំពីសុវត្តិភាពនៃសេវាកម្មទាំងនោះ (៣)ការយល់ដឹងអំពីគុណសម្បត្តិនិងតម្លៃនៃសេវាកម្ម (៤)យល់ដឹងអំពីការដោះស្រាយបញ្ហាពន្ធ។

សិក្ខាសាលានេះមានការធ្វើបទបង្ហាញដូចខាងក្រោមនេះ៖

១) ការធ្វើបទបង្ហាញដោយ Bank Sector and Money Transfer Platform

២) ការធ្វើបទបង្ហាញអំពី “Risks and Selection” ដោយ CAC

៣) ការធ្វើបទបង្ហាញអំពី “Tax Treatment” ដោយ “Tax Treatment”

៤) ការធ្វើបទបង្ហាញអំពី “CIFRS for SMEs – Direction Forward” ដោយ National Accounting Council

៥) ការពិភាក្សាសំណួរចម្លើយ

៦) ឱកាសក្នុងការបង្កើត Brand Awareness នៃផលិតផល/សេវាកម្មរបស់លោកអ្នក មុន កំឡុងពេល និងក្រោយកម្មវិធីសិក្ខាសាលាជាមួយអ្នកជំនាញ SMEs

ដើម្បីជួយគាំទ្រទៅដល់ការផ្សព្វផ្សាយម៉ាកសញ្ញាអាជីវកម្ម និងបេសកម្មរបស់អាជីវកម្មរបស់អ្នកទៅកាន់អ្នកចូលរួមគោលដៅថែមទៀតនោះ យើងក៏ត្រូវការការសហការឧបត្ថម្ភក្នុងកម្មវិធីនេះផងដែរ។ លោកអ្នកអាចធ្វើការដាក់ស្នើ “Proposal for Sponsorship” ជាមួយព័ត៌មានលម្អិត។ ប្រសិនបើលោកអ្នកចង់ស្វែងរកព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងតាមរយៈអ៊ីម៉ែល ឬទាក់ទងតាមលេខទូរស័ព្ទផ្ទាល់ដើម្បីធ្វើការណាត់ជួប៕ 

Sokunthea KEO, (Mr.)

Operation Manager

Cellcard H/P: +(855) 77 88 20 73

Email: [email protected]

 

 

X
5s