ក្រុមហ៊ុន Cellcard ចែករង្វាន់សរុប ២លានដុល្លារដល់អតិថិជន ក្នុងរយៈពេល៦ខែ
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩៖ ក្រុមហ៊ុន Cellcard រៀបចំកម្មវិធីចែករង្វាន់ពាក់កណ្តាលឆ្នាំ ដែលមានទឹកប្រាក់សរុប ២លានដុល្លារអាមេរិក មានសាច់ប្រាក់និងរង្វាន់ចែកជូនអតិថិជនដែលបានឈ្នះកាលពី៦ខែកន្លងទៅ។
នេះ គឺជាកម្មវិធីធំមួយក្នុងចំណោមកម្មវិធីចែករង្វាន់ធំៗជាច្រើនទៀតរបស់ Cellcard ដែលមានដូចជាកម្មវិធី iKnow iKnow, Fish a Motor, និង10K Raffle។
យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា ប្រាក់រង្វាន់បានកើនខ្ពស់រហូតដល់ទៅបីដងក្នុងកម្មវិធី 10K Raffle ចាប់តាំងពីខែមករាមកម្ល៉េះ។
លោក Watson បាននិយាយថា៖ «នេះគឺជាកម្មវិធីលើកទឹកចិត្តបន្ថែមទៀតពីក្រុមហ៊ុន Cellcard ជូនដល់អ្នកលក់បន្ត ដែលពួកយើងបានផ្តល់រង្វាន់ជូនមានដូចជាសាច់ប្រាក់ និងដំណើរកម្សាន្តនៅបរទេស»។
កម្មវិធីផ្តល់រង្វាន់នៅថ្ងៃនេះ នឹងមានអតិថិជនមានសំណាងចំនួន៣១នាក់មកទទួលរង្វាន់ សម្រាប់កម្មវិធីនៅខែមិថុនា។
លោក Watson បាននិយាយថា៖ «ពួកយើងតែងតែផ្តល់រង្វាន់ជូនអតិថិជនមានតម្លៃរបស់យើងជាច្រើន ដែលពួកគេអាចប្រើដើម្បីបង្កើនគុណភាពជីវិត»។
នេះជាឈ្មោះអតិថិជនមានសំណាងពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៩ មានដូចជា៖
· ម៉ូតូ Yamaha Mio ឆ្នាំ 2019៖ អ្នកឈ្នះចំនួន 60នាក់ (កម្មវិធី iKnow iKnow)
· ម៉ូតូ Yamaha QBIX ឆ្នាំ 2019៖ អ្នកឈ្នះចំនួន 6នាក់ (កម្មវិធី iKnow iKnow)
· ម៉ូតូ Yamaha Janus ឆ្នាំ 2019៖ អ្នកឈ្នះចំនួន 12នាក់ (កម្មវិធី Fishing Motors)
· ម៉ូតូ Yamaha QBIX ឆ្នាំ 2019៖ អ្នកឈ្នះចំនួន 84នាក់(កម្មវិធី Fishing Motors)
· លុយសុទ្ធ ចំនួន $1,7500,000៖ អ្នកឈ្នះចំនួន ២៣នាក់ (កម្មវិធី10K Raffle)
កម្មវិធីនេះនឹងធ្វើឡើងនៅឯក្រុមហ៊ុន Cellcard សាខាទួលគោក រាជធានីភ្នំពេញ ម៉ោង៤រសៀល។
កម្មវិធីផ្តល់រង្វាន់របស់ក្រុមហ៊ុន Cellcard នឹងបន្តផ្តល់ភាពភ្ញាក់ផ្អើលជូនអតិថិជននិងផ្តល់ឱកាសកាន់តែច្រើនជូនអតិថិជនដើម្បីឈ្នះរង្វាន់ពិសេសៗរៀងរាល់ថ្ងៃ។
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនពិសេសពីCellcard រង្វាន់ និងរបៀបឈ្នះ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh ហើយតាមដានpage Facebook និង Instagram របស់ Cellcard៕