ប្រញ៉ាប់ឡើង!!! ឪកាសល្អសម្រាប់សិស្សថ្នាក់ទី ១២!!!​



ភ្នំពេញ៖ សិក្ខាសាលាស្ដីពី «វិធីសាស្រ្ដគ្រប់គ្រងអារម្មណ៍ផ្លូវអារម្មណ៍ ដើម្បីរៀនឲ្យពូកែ ប្រឡងជាប់ បានពិន្ទុល្អ និង ទទួលបានអាហារូបករណ៍សិក្សាថ្នាក់មហាវិទ្យាល័យ»  ដែលរៀបចំដោយវិទ្យាស្ថាន ស៊ី អ៊ី អូ នឹងប្រព្រឹត្ដិទៅនឹងថ្ងៃសៅរ៍ ទី២៩  ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ នេះចាប់ពីម៉ោង ៧:៣០ ដល់ ១១:៣០នៅមជ្ឈមណ្ឌល កិច្ចសហប្រតិបត្ដិការកម្ពុជា-ជប៉ុន CJCC។

គោលបំណងនៃការបង្កើតសិក្ខាសាលានេះឡើងគឺ ផ្ដោតទៅលើសិស្សទី ១២ ជាពិសេសដែលជាថ្នាក់ចុងក្រោយនៃវិទ្យាល័យ ប្រឡងយកសញ្ញាប័ត្រទុតិយភូមិ​ឲ្យបានយល់ដឹងពីវិធីសាស្ត្រគ្រប់គ្រងផ្លូវអារម្មណ៍ សម្រាប់ការប្រឡងបាក់ឌុប ស្វែងយល់ពីវិធីសាស្រ្តជោគជ័យក្នុងវ័យសិក្សា ក៏ដូចជា ជួបពិភាក្សារជាមួយសិស្សនិទ្ទេសA ដើម្បីស្វែងយល់ពីវិធីសាស្ត្រទទួលបានអាហារូបករណ៍សិក្សាថ្នាក់មហាវិទ្យាល័យ និង វិធីសាស្រ្ដប្រឡងបាក់ឌុបឲ្យជាប់។

ម្យ៉ាងវិញទៀតសិក្ខាកាមទាំងអស់នឹងមានឱកាសបានស្វែងយល់ព័ត៌មានសិក្សាថ្នាក់មហាវិទ្យាល័យ ពីជំនាញដែលត្រូវបន្ដការសិក្សានៅក្នុងថ្នាក់មហាវិទ្យាល័យ ដោយជួបជាមួយនឹងវាគ្មិនឆ្នើមៗដែលមានបទពិសោធន៍ជីវិតនិងការសិក្សានឹងចូលខ្លួនមកបកស្រាយនៅក្នុងព្រឹត្ដិការណ៍នោះផងដែរ។

គួរបញ្ចាក់ផងដែរថាសិក្ខាសាលាស្ដីពី «វិធីសាស្រ្ដគ្រប់គ្រងអារម្មណ៍ផ្លូវអារម្មណ៍ ដើម្បីរៀនឲ្យពូកែ ប្រឡងជាប់ បានពិន្ទុល្អ និងទទួលបានអាហារូបករណ៍សិក្សាថ្នាក់មហាវិទ្យាល័យ»  រៀបចំដោយវិទ្យាស្ថាន ស៊ី អ៊ី អូ  នេះនឹងមានវាគ្មិនដែលចូលខ្លួនមកបកស្រាយ និងចែករំលែកនូវបទពិសោធន៍ផ្សេងៗគ្នាគឺមានចំនួន ៤ រូប មានដូចជា ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្រ្ដចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា លោកគ្រូ ទាង ប៉ាង សាស្រ្ដាចារ្យរូបវិទ្យា លោក ភាព សុភ័ក ជាសិស្សនិទន្ទេស A ប្រចាំឆ្នាំ ២០១៨ និងកញ្ញា កុច តុលា ម្ចាស់ជ័យលាភីមេដាយមាសលេខ ១ ប្រឡងសិស្សពូកែថ្នាក់ទី ១២ ទូទាំងប្រទេសវិញ្ញាសារូបវិទ្យា៕

សម្រាប់ព័ត៌មានបន្ថែម https://www.facebook.com/ceoinstitute2014/

ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ

០១០ ៣៣៣ ០៤១

០៩៧ ៥៦៣ ១១ ៧៦

០៨៦ ៦០៨ ៨៨៩

០២៣ ៦៦៦៦ ៥៥៥

០២៣ ៦៦៦៦ ៩៩៩

សម្រាប់ការឈ្មោះតាម Link 

https://docs.google.com/forms/d/e/1FAIpQLSeqRDJHhewmTQaYaE8Ob4LryBjHGyNcWBpcLhE9m1dHH9lxRQ/viewform

 

 

 

X
5s