ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទដ៏ល្អបំផុតក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ៖ ថ្ងៃទី31 ខែឧសភា ឆ្នាំ2019
ក្រុមហ៊ុន Cellcard មានមោទភាពក្នុងការប្រកាសពីការទទួលបានពានរង្វាន់ជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទដ៏ល្អបំផុតពីទស្សនាវដ្តី International Finance។
នេះជារង្វាន់លើកទី២ហើយដែលក្រុមហ៊ុន Cellcard បានទទួលនៅក្នុងខែឧសភានេះ ហើយវាបានបង្កើនចំនួនពានរង្វាន់ឱ្យក្រុមហ៊ុន Cellcard រហូតដល់14 រង្វាន់ចាប់តាំងពីថ្ងៃដាក់ដំណើរការបច្ចេកវិទ្យា 4G ឲ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ2017កន្លងមក។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន (Ian Watson) បានមានប្រសាសន៍ថា ពានរង្វាន់នេះនឹងជួយឲ្យក្រុមហ៊ុន Cellcard រក្សាតំណែងរបស់ខ្លួនជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទឈានមុខគេ និងល្អបំផុតនៅអាស៊ីអាគ្នេយ៍។
យើងផ្តោតសំខាន់លើការយកចិត្តទុកដាក់ក្នុងការផ្តល់ជូនគុណភាពដល់អតិថិជនរបស់យើងជាមួយសេវាដែលមាន ល្បឿនលឿនបំផុត សេវាគ្របដណ្តប់ធំបំផុត និងគម្រោងទិន្នន័យទូរស័ព្ទដែលមានតម្លៃសមរម្យ។
លោកបន្តថា៖ << សេវាដែលបានទទួលស្គាល់ពីអង្គការពិភពលោកនេះ បានបង្ហាញឲ្យឃើញថាយុទ្ធសាស្ត្ររបស់ពួកយើងពិតជាមានប្រសិទ្ធិភាពនិងទទួលបានផ្លែផ្កា>>។
«ពួកយើង នឹងបន្តផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យា 4G ដ៏ល្អបំផុត និងជាមួយគ្នានោះដែរ យើងក៏នឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រសម្រាប់បច្ចេកវិទ្យាជំនាន់ក្រោយ 5G»។
លោក Watson បានថ្លែងអំណរគុណដល់ទស្សនាវដ្តី International Finance សម្រាប់ការទទួលស្គាល់នេះ ព្រមទាំងបញ្ជាក់លើលក្ខខណ្ឌដាក់ពិន្ទុនោះយ៉ាងច្បាស់លាស់ និងយុត្តិធម៌។
លោកបន្តថា៖ «ក្រុមការងារ Cellcard ទាំងអស់ពិតជាមានមោទនភាពក្នុងការទទួលបានពានរង្វាន់នេះ ហើយនឹងបន្តធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើននៅក្នុងតំបន់»។
កម្មវិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវបានប្រារព្ធធ្វើឡើងក្នុងទីក្រុងបាងកកនៅថ្ងៃទី 31 ខែមករា ឆ្នាំ2020។
International Finance គឺជាទស្សនាវដ្តីផ្នែកជំនួញដ៏ល្បីមួយ ដែលផ្តោតលើការរីកលូតលាស់នៃធនាគារ ហិរញ្ញវត្ថុ និងឧស្សាកម្មព័ត៌មាន និងការវិភាគនានា ពីទូទាំងមជ្ឈិមបូព៌ា អាស៊ី និងអ៊ឺរ៉ុប៕
Cellcard’s impressive list of awards since launching its 4G LTE network in 2017 include:
តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់ Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា៖
ឧសភា 2019៖ ពានរង្វាន់ជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទល្អបំផុត ពីទស្សនាវដ្តី International Finance ពានរង្វាន់ជាក្រុមហ៊ុនដែលលេចធ្លោជាងគេបំផុតក្នុងទីផ្សារប្រតិបត្តិករ ដែលផ្តល់ជូនដោយ Telcom Asia
កុម្ភៈ 2019៖ ពានរង្វាន់ជាប្រព័ន្ធទូរស័ព្ទដ៏លឿនបំផុតក្នុងការផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែកក្កដាដល់ខែធ្នូ 2018 «បទពិសោធន៍នាំមុខគេលើល្បឿនទាញយក និងល្បឿនអាប់ឡូត» ពី Opensignal សម្រាប់ខែតុលាដល់ខែធ្នូ 2018
មករា 2019៖ ពានរង្វាន់ Cambodia’s Best Brand Award ពី CMO Asia
ធ្នូ 2018៖ ពានរង្វាន់ជាក្រុមហ៊ុនទូរគមនាគមន៍ដែលលូតលាស់លឿនបំផុត ពី Global Banking &FinanceReview ពានរង្វាន់អ្នកផ្តល់ប្រព័ន្ធទូរស័ព្ទដែលគួរទុកចិត្តបំផុតក្នុងប្រទេសកម្ពុជាពីIDG ASEAN
វិច្ឆិកា 2018៖ ទូរគមនាគមន៍ដ៏គួរទុកចិត្តបំផុតក្នុងឆ្នាំ 2018 នៃប្រទេសកម្ពុជា ពី Global Brands Magazine
កញ្ញា 2018៖ ពានរង្វាន់ People’s Choice Award ពីបច្ចេកវិទ្យា 5G អាស៊ី (ប្រចាំឆ្នាំ CXO Operator )
កក្កដា 2018៖ ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ មករា ដល់ខែមិថុនា 2018
មេសា 2018៖ ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែកក្កដា ដល់ខែធ្នូ 2017
កុម្ភៈ 2018៖ 4G ល្បឿនទាញយក 3Gល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពី OpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017
កក្កដា 2017៖ ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយIDG ASEAN
មេសា 2017៖ ប្រព័ន្ធទូរស័ព្ទចល័តដ៏លឿនបំផុតពី Ooklaសម្រាប់អំឡុងខែមករាដល់មិថុនា 2017