ក្រុមហ៊ុនទេសចរណ៍ប្រចាំនៅកម្ពុជាបានចុះអនុស្សរណៈជាមួយខេត្តកាងវ៉ុន ប្រទេសកូរ៉េ​



 

ខេត្តកាងវ៉ុនបានធ្វើការតាំងពិព័រណ៍ស្តីអំពីខេត្តកាងវ៉ុនដែលជាតំបន់កំសាន្តប្រៀបដូចត្បូងពេជ្រជាលើកដំបូងបង្អស់នៅកម្ពុជាដោយមានការអញ្ជើញម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និងអ្នកសារព័ត៌មានមកចូលរួមក្នុងថ្ងៃ៣១ ខែឧសភា នៅឯសណ្ឋាគារណាហ្គាវើលក្នុងទីក្រុងភ្នំពេញ។

កម្មវិធីនេះបានបង្ហាញតំបន់ទេសចរទាក់ទាញមួយចំនួននៅទីក្រុងកាងនឹង ដែលជាកន្លែងប្រកួតកីឡាអូឡាំពិកក្នុងរដូវរងា សួនស្គីដ៏ល្បីល្បាញឈ្មោះ Alpensia រីសតយ៉ុងព្យ៉ុង រីសតHigh 1 និង White Hotel ព្រមទាំងកោះណាមីផងដែរ។

កម្មវិធីសន្និសិតកាសែតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១នៅសណ្ឋាគារណាហ្គាវើលនៅភ្នំពេញ រួមមានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន «Sense Journey Travel» និង «World Pop Travel» ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ធំៗពីរនៅកម្ពុជា លើការផ្សព្វផ្សាយយុទ្ធសាស្រ្តទីផ្សារសកម្មរួមមួយដើម្បីបង្កើនចំនួនក្រុមហ៊ុនទេសចរណ៍ដែលផ្តល់អត្ថប្រយោជន៍កាន់តែច្រើនជូនដល់ភ្ញៀវទេសចរខ្មែរដែលមានបំណងទៅលេងខេតកាងវ៉ុននៅប្រទេសកូរ៉េខាងត្បូង។

កម្មវិធីនេះបានផ្តល់ជូនជាភោជនាហាដែលមានឈ្មោះថា ទេសចរណ៍រាត្រីខេត្តកាងវ៉ុន៖ Korea’s Hidden Treasure of Incentive Tour Destination។ ជាមួយគ្នានេះដែរ ក៏មានការសម្តែង និងប្រគំតន្រ្តីប្រពៃណីស្រង់ចេញពីបទចម្រៀងក្នុងរឿងភាគកូរ៉េដ៏ល្បីល្បាញ ថែមទាំងការធ្វើបទបង្ហាញពីចំណុចពិសេសៗរបស់ខេត្តកាងវ៉ុន ដូចជាកិត្តិនាមជាខេត្តមួយប្រារព្ធការប្រកួតកីឡាអូឡាំពិក  ដំណើរកំសាន្ត DMZ កន្លែងថតភាពយន្តភាគរបស់កូរ៉េ និងកន្លែងទាក់ទាញជាច្រើនទៀត។ ជាពិសេសមាន រដូវផេ្សងៗចំនួន ៤ទៀតគឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ ជាពិសេស រដូវដែលមានទេសចរទៅច្រើនជាងគេ គឺ រដូវរងារ ដែនមានរយៈពេលយូរ។ 

ខេត្តកាងវ៉ុនល្បីល្បាញដោយសារភាពស្រស់ស្អាត និងជាប់ចិត្តបំផុតក្នុងរដូវរងា។ ក្រោយពីបានរៀបចំប្រារព្ធកម្មវិធីប្រកួតអូឡាំពិកកាលពីឆ្នាំមុន តំបន់នេះត្រូវពិភពលោកទទួលស្គាល់ថាជាគោលដៅទេសចរខែធ្លាក់ព្រិលដ៏ល្អឥតខ្ចោះ ទាំងការទេសចរជាលក្ខណៈប្រវត្តិសាស្រ្ត វប្បធម៌ រួមទាំងការប្រកួតកីឡាតាមរដូវាកាលជាច្រើនស្ទើររាប់មិនអស់។

ខេត្តកាងវ៉ុន និងស្ថាប័នទេសចរកូរ៉េបានរៀបចំកញ្ចប់ដំណើរទេសចរជិះស្គីកំសាន្តឈ្មោះថា «Fun Ski festival» នៅរីសតយ៉ុងព្យ៉ុង, «Go Go ski festivalនៅរីសត High 1)», «Korea International Ski camp នៅរីសត Aplensia»។ ដំណើរកំសាន្តនេះមានរយៈពេល៣យប់៤ថ្ងៃ ដោយមានយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមិនមានរដូវធ្លាក់ព្រិល។ កញ្ចប់ដំណើរកំសាន្តជិះស្គីនេះបានលក់ដាច់ជាបន្តបន្ទាប់អស់រយៈពេលច្រើនជាង២០ឆ្នាំមកហើយ។

ទីក្រុងកាងនឹងដែលទើបនឹងចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតែមានការថតភាពយន្តភាគឈ្មោះ «Goblin (Do Kke Bi)» រួមនឹងខ្សែរថភ្លើង KTX ថ្មីពីទីក្រុងសេអ៊ូលដែលបានធ្វើឲ្យភ្ញៀវអាចរីករាយជាមួយនឹងឆ្នេរសមុទ្រដ័ស្រស់ស្អាត និងវប្បធម៌កូរ៉េដែលនឹងចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយពិធីបុណ្យកាហ្វេក្រុងកាងនឹងដែលនឹងប្រព្រឹត្តទៅខែតុលា។

White Hotel ដែលទើបនឹងសម្ភោធថ្មីៗនៅព្យឹងចាង រីឯកោះណាមីក្នុងក្រុងឈុនឈឹនខេត្តកាងវ៉ុនក៏នឹងចូលរួមក្នុងកម្មវិធីពិព័រណ៍នេះដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាផងដែរ។

ដោយសារតែមានកំណើននៃចរាចរណ៍ជំនួញពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងកូរ៉េ មានការប៉ាន់ប្រមាណថានឹងមានកំណើនចំនួនភ្ញៀវទេសចរកម្ពុជាទៅកំសាន្តនៅប្រទេសកម្ពុជា។

បើយោងតាមអភិបាលរងខេត្តកាងវ៉ុន លោក ឈុង ម៉ាន់ហូ បានថ្លែងថា៖ «ទីផ្សារវិស័យទេសចរណ៍ចល័តនៅកម្ពុជាឆ្នាំ២០១៩នឹងក្លាយជាឱកាសដ៏វិសេសវិសាលមួយដើម្បីផ្តល់ការទាក់ទាញដល់តំបន់ទេសចរជាច្រើននៅខេត្តកាងវ៉ុនមកកាន់ភ្នាក់ងារទេសចរកម្ពុជា យើងយើងបេ្តជ្ញានឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងរៀបចំយុទ្ធសាស្រ្តទីផ្សារដើម្បីទាញយកចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕»

លោកក៏បានបន្តទៀតថាភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំដែលកំសាន្តនៅខេត្តកាងវ៉ុនក៏ដូចជាប្រទេសកូរ៉េពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ចំពោះ ប្រជាជនកម្ពុជាដែលទៅទេសចរណ៍មានប្រមាណ 300,000នាក់ ក្នុងមួយឆ្នាំ។

 

 

X
5s