នាយិកាសាប៊ូT&L៖ ស្ត្រីសម័យថ្មីគួរចេញក្រៅផ្ទះ បង្កើតទំនាក់ទំនងនិងវិនិយោគឲ្យបានច្រើន​



ភ្នំពេញ៖ ស្ថាបនិកនិងជានាយិកាផលិតផលសាប៊ូ  T&L Natural លោកស្រី លាង  ធារ៉ា ថា ស្ត្រីសម័យថ្មី គួរចេញក្រៅផ្ទះបង្កើតទំនាក់ទំនង និងវិនិយោគឲ្យបានច្រើន ដើម្បីបង្ហាញពីសមត្ថភាពខ្លួន និងទាញចំណូលចូលគ្រួសារបន្ថែម ខណៈរដ្ឋាភិបាលកំពុងលើកស្ទួយឲ្យមានសហគ្រិនជាស្រ្តីឲ្យបានច្រើន។

លោកស្រី លាង  ធារ៉ា បានបន្ថែមថា ជាក់ស្តែងណាស់ ស្រ្តីខ្មែរសម័យថ្មី មានសមត្ថភាពខ្ពស់ មិនចាញ់បុរសនោះទេ ទាំងកម្រិតវប្បធម៌ និងភាពឆ្លាតវៃ ស្របពេលដែលការវិវឌ្ឍន៍នៃសង្គម កំពុងមានភាពជឿនលឿន ហើយទាមទារឲ្យមានការចូលរួមបន្ថែមពីស្ត្រីនៅក្នុងឧស្សាហកម្មនិងសហគ្រាស។ 

បច្ចុប្បន្ន លោកស្រី បានមើលឃើញថា មានម្ចាស់អាជីវកម្ម សហគ្រាស ជាស្ត្រី បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ ដោយម្ចាស់សហគ្រាសជាស្ត្រីខ្លះ មានសមត្ថភាពខ្ពស់ រហូតដល់ផលិត ផលិតផលក្នុងស្រុក ដើម្បីនាំចេញទៅលក់នៅលើទីផ្សារបរទេសក៏មាន ដែលនេះជាមុខមាត់ថ្មីរបស់ស្ត្រីក្នុងសម័យថ្មី។

លោកស្រីបញ្ជាក់ថា ដោយឡែកចំពោះអាជីវកម្មលោកស្ត្រីផ្ទាល់គឺអាចចាត់ទុកថាទទួលបានជោគជ័យពី១ជំហ៊ានទៅ១ជំហ៊ាន ដោយយើងបានខិតខំ កសាងអាជីវកម្មមួយនេះ តាំងពីគ្មានអ្នកស្គាល់ រហូតទទួលបានការគាំទ្រទូទាំងប្រទេស និងឈានទៅដល់ទីផ្សារនៃប្រទេសជិតខាងខ្លះផងដែរ។

លោកស្រីបន្តថា នៅក្នុងភាពជោគជ័យនេះ គឺមានការចូលរួមសហការគ្នាពីដៃគូអាជីវកម្ម ដែលជាស្ត្រីរាប់ពាន់នាក់ ក្នុងការលក់នូវផលិតផលសាប៊ូយីហោខ្មែរ T&L នៅក្នុងទីផ្សារកម្ពុជា ។

លោកស្រី សូ សេរីវឌ្ឍនា  អគ្គនាយិកា CEO Master Club បានមានប្រសាសន៍ថា ក្នុងនាមជាសហគ្រិនស្ត្រីមួយរូប លោកស្រីពិតជាមានមោទនភាពខ្លាំងណាស់ចំពោះ ការចូលរួមលើសស្ទួយស្រ្តីខ្មែរ ឲ្យមានអាជីវកម្មផ្ទាល់ខ្លួន តាមរយៈការផ្ដល់នូវការងារ និងឱកាសក្លាយជាតំណាងចែកចាយសាប៊ូរបស់ក្រុមហ៊ុន T&L ដល់ស្ត្រីខ្មែរគ្រប់រូបនៅកម្ពុជា។

លោកស្រី ក៏បានចាត់ទុក  ស្ថាបនិក សាប៊ូ T&L ថាជាស្រ្តីខ្មែរដែលមានឆន្ទ:ខ្ពស់ក្នុងការលើកស្ទួយស្រ្តីកម្ពុជា និងជាចំនែកមួយជួយដល់សេដ្ឋកិច្ចជាតិ ផងដែរ។

បើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន គិតមកទល់បច្ចុប្បន្ន T&L Natural មានផលិតផល១២មុខ កំពុងចរាចរណ៍លក់នៅលើទីផ្សារកម្ពុជា ដោយផលិតផលទាំងនោះរួមមាន សាប៊ូកក់សក់ សាប៊ូដុសខ្លួន ឈុតថែរក្សាសក់ CC Cream និងឡេលាបខ្លួនជាដើម ជាមួយនឹងតំណាងចែកចាយទូទាំងប្រទេសជាង៥ពាន់នាក់។

គួរបញ្ជាក់ថា ផលិតផលសាប៊ូ យីហោក្នុងស្រុកម៉ាក T&L Natural Product នេះ ស្ថិតក្រោមការវិនិយោគទាំងស្រុងពីវិនិយោគគិនកម្ពុជា គឺក្រុមហ៊ុន Theara Leang Co, Ltd និងមានតំណាងដៃគូចែកចាយទូទាំងប្រទេសប្រមាណ៥ពាន់នាក់ និងតាមបណ្ដាប្រទេសមួយចំនួនទៀតផងដែរ ដោយក្រុមហ៊ុននេះ នឹងនៅតែបន្តសិក្សាជាបន្តបន្ទាប់ទៀត ទៅលើគ្រឿងសំអាងសម្រាប់ការប្រើប្រាស់លើដងខ្លួនផ្សេងៗ៕

ដោយ៖ ស្រីពេជ្រ

X
5s