ហេតុផល ១០យ៉ាងដែលនាំឲ្យអ្នកមិនសប្បាយចិត្ត​



ក្នុងជីវិរមនុស្សម្នាក់ៗ  គ្មាននរណាដែលកើតមកជួបតែរឿងល្អរហូត ឬអាក្រក់រហូតទេ។ ជីវិតតែងមានពេលសប្បាយ មានពេលកើតទុក្ខ ជួបរឿងពេញចិត្ត និងជួបរឿងខកបំណងដោយចៀសមិនផុតឡើយ។ ជាសហគ្រិនម្នាក់កាន់តែជួបបញ្ហាច្រើនទៀតពាក់ព័ន្ធនឹងការសម្រេចចិត្ត។ ពេលសម្រេចចិត្តបានត្រឹមត្រូវវានាំមកនូវរឿងសប្បាយរីករាយ តែពេលអ្នកសម្រេចចិត្តខុសក៏នាំឲ្យខ្លួនឯងខូចចិត្ត ពេលខ្លះឈានដល់កើតជាជំងឺបាក់ទឹកចិត្តក៏មាន។ ១០ ចំនុចខាងក្រោមចាហេតុផលដែលនាំឲ្យអ្នកនៅតែមានអារម្មណ៍ថាមិនសប្បាយចិត្ត៖

១) គ្រប់គ្រងខ្លួនឯងមិនបាន
ការគ្រប់គ្រងខ្លួនឯងជារឿងសំខាន់បំផុតដែលមនុស្សគ្រប់គ្នាត្រូវធ្វើ។ ចេះគ្រប់គ្រងខ្លួន ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងមានន័យថាអ្នកចេះរកក្តីសុខឲ្យខ្លួនឯង។ ការបណ្តុះចិត្តគំនិតក្នុងការគ្រប់គ្រងអារម្មណ៍គួរមានតាំងពីយើងម្នាក់ៗនៅតូច ឪពុកម្តាយគួរតែបង្ហាត់បង្រៀនកូនឲ្យចេះគ្រប់គ្រងខ្លួនឯង និងធ្វើអ្វីតាមចិត្តចង់ មិនមែនចង់បាននេះត្រូវតែបានចង់បាននោះត្រូវតែបានទេ។

២) មិនស្កប់ស្កល់នឹងអ្វីដែលខ្លួនមាន
ចង់ឲ្យខ្លួនមានក្តីសុខ ចង់ឲ្យជីវិតបានរីករាយអ្នកគួរតែពេញចិត្តនឹងអ្វីដែលខ្លួនមាន។ រូបសម្បត្តិ មាសប្រាក់ លុយកាក់ ឋានៈបុណ្យសក្តិ ដែលខ្លួនមានត្រូវចេះស្កប់ស្កល់ ហើយព្យាយាមរកវាបន្ថែមសន្សឹមៗតាមលទ្ធភាពដែលខ្លួនមាន។ ការដែលនៅតែខ្នាំងខ្នាក់ចិត្តមិនចេះចប់មិនចេះហើយនាំតែភាពក្តៅក្រហាយដាក់ខ្លួនតែប៉ុណ្ណោះ។

៣) ការចំណាយពេលវេលាមិនត្រឹមត្រូវ
ហេតុអ្វីបានជាការចំណាយពេលវេលាមិនត្រឹមត្រូវបណ្តាលឲ្យយើងមិនសប្បាយចិត្តបាន? ពេលយើងចំនាយពេលខ្ជះខ្ជាយឥតប្រយោជន៍នាំឲ្យអ្នកខាតបង់ពេលវេលាសម្រាប់បំពេញការងារសំខាន់ៗ ពេលនោះអ្នកនឹងខាតបង់ប្រយោជន៍ដែលអ្នករំពឹងទុក វាជាហេតុនាំឲ្យកើតរឿងហេតុមិនសប្បាយចិត្ត។

៤) ខ្វះការច្នៃប្រឌិត
ជីវិតមនុស្សម្នាក់ៗសុទ្ធតែត្រូការភាពច្នៃប្រឌិតដើម្បីឲ្យជីវិតខ្លួនឯងមានក្តីសុខ។ ទោះគ្រប់គ្នាមិនមែនសុទ្ធតែមានគំនិតច្នៃប្រឌិតប្លែករហូតទេ តែត្រូវតែចេះច្នៃប្រឌិតដើម្បីឲ្យជីវិតខ្លួនឯងស្រស់បំព្រងនិងមានន័យ។ បើគិតថាធ្វើមួយហើយអ្នកបានសប្បាយ និងមិនប៉ះពាល់ដល់អ្នកដទៃអ្នកគួរតែធ្វើវាទៅ។

៥) ខ្វះចន្លោះការមើលឆ្ពោះទៅមុខ
ការរំពឹងទុកលើដំណើរជីវិតដ៏សុទិដ្ឋិនិយមមួយជាអ្វីដែលនាំឲ្យជីវិតអ្នកពោរពេញដោយអំណាច និងថាមពលដើម្បីស្វែងរកក្តីសុខ។ ដូច្នេះការដែលមិនព្យាយាមសំលឹងផ្លូវដើរដ៏ល្អសម្រាប់ជីវិត្លួនឯងទេ នាំឲ្យអ្នកមិនដឹងថាអ្នកគួរធ្វើអ្វីបន្តដើម្បីជីវិត ហើយបានត្រឹមតែបន្សល់នូវចិត្តមួយមិនជ្រះស្រលះព្រោះរករស្មីជីវិតមិនដូចគេ។

៦) មិនចំណាយពេលចេញទៅពិភពខាងក្រៅឲ្យបានគ្រប់គ្រាន់
មនុស្សជោគជ័យមិនដែលសម្ងំនៅតែក្នុងផ្ទះទេ គេតែងចេញទៅពិភពខាងក្រៅដើម្បីបានឃើញពីភាពស្រស់ស្អាតនៃពិភពលោក ទទួលយកចំណេះដឹងថ្មីៗ ទទួលយកទំនាក់ទំនងនានាទាំងល្អទាំងអាក្រក់ គេស្គាល់ច្រើនថាអ្វីជាសង្គម។ គេបានរៀនសូត្រច្រើនណាស់ពីអ្វីដែលនៅជុំវិញខ្លួនគេ គេមានពេលរីករាយ មានពេលកើតទុក តែគេក៏មានវិធីសាស្រ្តធ្វើឲ្យខ្លួនឯងគេមានក្តីសុខជាងមិនសប្បាយចិត្តដែរ។

៧) អ្នកតែងមានអារម្មណ៍ថាធុញថប់
មានមនុស្សមួយចំនួនតែឱបក្រសោបខ្លួនឯងជាមួយភាពទុក្ខសោក រឿងរ៉ាវធុញថប់ ភាពមិនសប្បាយរីករាយ ការចង់កំហឹងស្ទើរគ្រប់ពេលវេលា។ ការដែលមិនបណ្តោយឲ្យអ្វីៗដែលបាត់បង់ អ្វីៗដែលកន្លងហួសវាកន្លងទៅតាមពេលវេលាវាជាហេតុដែលនាំឲ្យអ្នកមិនអាចស្រាយខ្លួនចេញពីទុក្ខនៃការប្រព្រឹត្តរបស់ខ្លួនបានឡើយ។

៨) មិនដែលមានគំនិតសុទិដ្ឋិនិយម
ធ្វើជាមនុស្សត្រូវមានគំនិតសុទិដ្ឋិនិយមខ្លះ ទុទ្ទិដ្ឋិនិយមខ្លះ តែកុំយកគំនិតទុទ្ទិដ្ឋិនិយមដាក់ក្នុងខ្លួនរហូតពេកអី។ ពេលខ្លះការដែលមើលអ្វីក្នុងផ្លូវល្ធនាំឲ្យរឿងល្អៗ នឹងកើតមកដូចគ្នា។

៩) មិនរៀនពីអ្វីដែលថ្មី
ចង់ធ្វើឲ្យជីវិតជួបរឿងរីករាយគួររឿនពីអ្វីដែលថ្មីៗនៅជុំវិញខ្លួនឲ្យបានច្រើន ពេលដែលអ្នកអាចតាមទាន់អ្វីប្លែកៗថ្មីៗ អាចជួយអ្នកពេញចិត្តក្នុងការរស់នៅ ព្រោះថាអ្នកមើលទៅជុំវិញខ្លួនគេមាននេះមាននោះវាហាក់ជាគ្រឿងលម្អរ និងគ្រឿងសម្រាប់កំសាន្ត ហើយបើអ្នកមានដូចគេដែរអ្នកច្បាស់ជាគ្មានអ្វីតូចចិត្ត និងមិនសប្បាយរីករាយទេ។

១០) អ្នកនៅតែមិនសប្បាយចិត្តព្រោះអ្នកអាចនឹងខ្វះចន្លោះគោលដៅសម្រាប់ជីវិត
ខ្វះចន្លោះការកំណត់គោលដៅជីវិត ជារឿងមួយដែលរុញច្រានអ្នកធ្លាក់ចូលក្នុងអន្លង់មួយពិបាកងើបឡើងវិញណាស់។ គ្មានគោលដៅត្រូវដើរទៅមុខច្បាស់លាស់ជីវិតប្រៀបដូចជាអំបោះរុំជំពាក់ជិតមុខ រកពន្លឺរស្មីមិនឃើញឡើយ។ ពេលដែលអ្នកគ្មានគោលដៅច្បាស់លាស់ក្នុងជីវិត វាបានត្រឹមតែធ្វើឲ្យខ្លួនអ្នកកើតមានចិត្តច្រណែនអ្នកនេះច្រណែនអ្នកនោះព្រោះឃើញគេល្អជាងខ្លួន គេមានអ្វីដែលគេចង់បានខុសពីអ្នកគ្មានអ្វីសោះ។ 

ដូច្នេះអ្នកគួរតែបោះបង់ទម្លាប់ និងចំនុចមិនល្អចោលទៅ ស្វែងរកអ្វីដែលនាំឲ្យជីវិតអ្នកមានភាពស្រសើបំព្រងឡើងវិញ ជាជាងបណ្តោយខ្លួននៅក្នុងភាពមួម៉ៅ អួអាប់ តានតឹង ធុញថប់គ្រប់ពេល។

ដោយ៖ យ៉ាយ៉ា

 

X
5s