អគ្គនាយកសាប៊ូខ្មែរT&L៖ សុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃ ជាយុទ្ធសាស្ត្រឈរជើងបានរឹងមាំរបស់ក្រុមហ៊ុនលោក​



ភ្នំពេញ៖ ក្រោយទទួលបានជោគជ័យយ៉ាងខ្លាំង លើការបង្កើតនូវសាប៊ូយីហោខ្មែរ ក្រុមហ៊ុន T&L Natural បានប្រមូលតំណាងចែកចាយទូទាំងប្រទេស ជួបជុំគ្នា ដើម្បីបញ្ចេញកញ្ចប់ប្រូម៉ូសិនពិសេសៗ មានទាំងរង្វាន់ និងទទួលបានប្រាក់ចំណេញខ្ពស់ សម្រាប់តំណាងចែកចាយ ជាមួយនឹងវត្តមានផលិតផលថ្មីបន្ថែម នៅលើទីផ្សារ ខណៈការលក់មួយរយៈពេល១សប្ដាហ៍ដំបូង មានការគាំទ្រខ្លាំង កើនដល់៣ម៉ឺនឈុត។

នៅក្នុងពិធីសម្ពោធជាផ្លូរការនៃសមាជិកផលិតផលថ្មីរបស់ក្រុមហ៊ុន T&L និងការជួបជុំមហាគ្រួសារតំណាងចែកចាយសាប៊ូT&L ប្រមាណ៥០០នាក់ នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩នេះ នៅមជ្ឍមណ្ឌលកោះពេជ្រ  លោក ឌី ជោត អគ្គនាយកក្រុមហ៊ុនសាប៊ូ THEARA LEANG Co,Ltd បានឲ្យដឹងថា ដើម្បីទទួលបាននូវការគាំទ្រច្រើនបែបនេះ ក្រុមហ៊ុនសាប៊ូT&L តែងតែប្រកាន់ភ្ជាប់នូវ គោលការណ៍សំខាន់ៗដូចជា ធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងធានាបាននូវតម្លៃនៅលើទីផ្សារ ។ លោកថា គ្រប់ផលិតផលT&Lទាំងអស់សុទ្ធតែត្រូវបានឆ្លងកាត់នូវការពិនិត្យពិសោធន៍តាមស្ដង់ដាត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព។

លោកបញ្ជាក់ថា ហើយការបញ្ចេញនូវផលិតផលឡេសេរ៉ូមថ្មីនេះ គឺដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដែលតែងតែនិយមគាំទ្រផលិតផលរបស់ក្រុមហ៊ុន T&Lកន្លងមក ជាមួយនឹងការទន្ទឹងចង់ឃើញនូវវត្តមានផលិតផលថ្មីៗរបស់T&Lនៅលើទីផ្សារបន្ថែម។

លោកបន្ថែមថា ផលិតផលឡេសេរ៉ូមប៉េងប៉ោះមាសថ្មីនេះ ត្រូវបានផលិតឡើងនៅក្នុងប្រទេសថៃ ជាមួយនឹងការប្រើរូបមន្តផ្សំយ៉ាងពិសេសៗ ក្នុងការជំនួយ និងថែទាំស្បែក បានយ៉ាងល្អ និងមានប្រសិទ្ធភាពខ្ពស់។ ផ្សារភ្ជាប់ជាមួយនឹងផលិតផលថ្មីនេះ ក្រុមហ៊ុន T&L ក៏មានផ្តល់ជូននូវកញ្ចប់ប្រម៉ូសិនខ្នាតធំពិសេសមិនធ្លាប់មានពីមុនមក ដោយនៅក្នុងកញ្ចប់ប្រម៉ូសិននោះ មានទាំង រង្វាន់ និងប្រាក់ចំណេញខ្ពស់ពីការលក់ផលិតផល ទៅដល់តំណាងចែកចាយផងដែរ។

លោកបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន T&L Natural មានផលិតផល១២មុខ កំពុងចរាចរណ៍លក់នៅលើទីផ្សារកម្ពុជា ដោយផលិតផលទាំងនោះរួមមាន សាប៊ូកក់សក់ សាប៊ូដុសខ្លួន ឈុតថែរក្សាសក់ CC Cream និងឡេលាបខ្លួនជាដើម ជាមួយនឹងតំណាងចែកចាយទូទាំងប្រទេសជាង៥ពាន់នាក់។

គួរបញ្ជាក់ថា ផលិតផលសាប៊ូ យីហោក្នុងស្រុកម៉ាក T&L Natural Product នេះ ស្ថិតក្រោមការវិនិយោគទាំងស្រុងពីវិនិយោគគិនកម្ពុជា គឺក្រុមហ៊ុន Theara Leang Co, Ltd និងមានតំណាងដៃគូចែកចាយទូទាំងប្រទេសប្រមាណ៥ពាន់នាក់ និងតាមបណ្ដាប្រទេសមួយចំនួនទៀតផងដែរ ដោយក្រុមហ៊ុននេះ នឹងនៅតែបន្តសិក្សាជាបន្តបន្ទាប់ទៀត ទៅលើគ្រឿងសំអាងសម្រាប់ការប្រើប្រាស់លើដងខ្លួនផ្សេងៗ៕

ដោយ៖​ ស្រីពេជ្រ

X
5s