កម្មវិធី «Battle of the Bands» ប្រកាសអ្នកឈ្នះជាផ្លូវការក្នុងការប្រគុំតន្ត្រីវគ្គផ្តាច់ព្រ័ត្រ​



កម្មវិធីជ្រើសរើសក្រុមតន្ត្រីដែលកំពុងមានប្រជាប្រិយភាព Battle of the Bands បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះហើយ ដែលក្នុងនោះមាន 4 ក្រុម ដែលនឹងចូលមកប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ នៅ Exchange Square ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩

 

ក្រុមចម្រៀងកំពូលទាំង 4 មានដូចជា៖ BatBangers, De’ First, Hashtag, Sweet Band ដែលមួយក្នុងចំណោមនោះនឹងគ្រងតំណែងជាជ័យលាភី ហើយនឹងបន្តសហការជាមួយក្រុមហ៊ុន Cellcard នៅលើវិស័យតន្ត្រី និងក្នុងសកម្មភាពនានាទាក់ទងនឹងយុវជន។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភានេះ នឹងចាប់ផ្តើមពីម៉ោង 5:00ល្ងាច ដែលជាការសម្តែងបញ្ចូលគ្នារវាងក្រុមតន្រ្តីដែលមានទេពកោសល្យ ជាមួយនឹងឯកអគ្គរាជទូតរបស់ Cellcard កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Euan Gray

កម្មវិធី Battle of the Bands Cambodia 2019 ត្រូវបានរៀបចំឡើងដោយ Kilat Events ហើយឧបត្ថម្ភដោយ​ ​Cellcard ហើយនេះគឺជាការប្រកួតទូទាំងប្រទេសដែលមានរយៈពេល៤ខែ ដើម្បីស្វែងរកក្រុមតន្ត្រីខ្មែរដែលមានសមត្ថភាពជំនាន់ថ្មី។

ការប្រកួតនេះបានទាក់ទាញ ក្រុមតន្ត្រីថ្មីៗជាង xxx ដែលក្រុមជ័យលាភីនឹងទទួលបានការចុះកុងត្រាពីក្រុមហ៊ុន Seila Records រួមមានទឹកប្រាក់ចំនួន $2500 ទូរស័ព្ទ iPhone XR ១គ្រឿង និងការប្រើប្រាស់អ៊ីនធើណេត Cellcard ដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ និងកុងត្រា៣ខែដើម្បីសម្តែងនៅហាង Hard Rock Café នៅទីក្រុងភ្នំពេញ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា Battle of the Bands គឺជាការចាប់​ ​ផ្តើ​ម​ដ៏ល្អដែលផ្សារភ្ជាប់គោលដៅរបស់ក្រុមហ៊ុនក្នុងការផ្ដោតលើក្រុមយុវជនដើម្បីបង្កើនទំនាក់ទំនង និងការចាប់អារម្មណ៍។

លោកបានបន្ត៖ «ក្រុមហ៊ុន Cellcard តែងតែគាំទ្រក្រុមយុវជនដែលមានទេពកោសល្យនៅគ្រប់វិស័យ មិនថា តន្ត្រី ហ្គេមកម្សាន្ត សិល្បៈ ភាពយន្ត និងរបាំ។

លោកបន្ថែមថា៖ «ពួកយើងពិតជាមានក្ដីសោមនស្សរីករាយក្នុងការបន្តគំាទ្រក្រុមតន្ត្រីវប្បធម៌ និងគាំទ្រសិល្បករ​​ក្មេងៗស្របពេល​ដែលពួកគេកំពុងលូតលាស់នៅក្នុងអាជីពជាមួយនឹងក្រុមតន្រ្តីរបស់ខ្លួន គឺក្រុមតន្ត្រី​ Cellcard។​

គណៈកម្មាការមានដូចជា​ លោក Han Kavie ដែលជាម្ចាស់ក្រុមហ៊ុន Seila Records,​ លោក Euan Grey អ្នកបង្កើតក្រុមចម្រៀង Song Kites និងលោក កង ពិសិដ្ឋ សមាជិកក្រុម Coconut បានមានប្រសាសន៍ដូចគ្នាថា ពួកគេពិតជាស្ញប់ស្ញែងនូវចំនួនអ្នកចូលរួមប្រកួត និងគុណភាពនៃតន្រី្ត ព្រមទាំងអ្នកមានទេពកោសល្យទាំងអស់ដែលបានមកចូលរួមក្នុងការប្រកួតនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមកំពូលៗទាំង៤ ត្រូវបានទទួលការហ្វឹកហាត់មួយរយៈជាមួយគណៈកម្មាការ ដើម្បីត្រៀមខ្លួនចូលរួមសម្តែងនៅវគ្គ​បញ្ចប់នេះ។

សម្រាប់គ្រប់សកម្មភាពទាំងអស់ អ្នកអាចតាមដាននៅលើ Facebook របស់ Cellcard ក៏ដូចជា Battle of the Bands បាន៕

 

X
5s