អស់តែ ១៥០០រៀល ប៉ុណ្ណោះ...ផ្ញើបានគ្រប់ទីកន្លែង...!​



ភ្នំពេញ៖ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំការផ្តល់ជូនកាន់តែពិសេសសម្រាប់អតិថិជនផ្ទេរប្រាក់អស់ថ្លៃសេវាត្រឹមតែ ១៥០០រៀល ប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យាថ្មីដែលមានសុវត្ថិភាព និងសេវាលឿនរហ័សទាន់ចិត្ត នៅគ្រប់ភ្នាក់ងារ អេ អឹម ខេ។ ការផ្តល់ជូនពិសេសនេះ គឺដើម្បីលើកទឹកចិត្តអតិថិជនទំាងអស់ ជាពិសេសគឺ អតិថិជនដែលនៅតំបន់ឆ្ងាយៗមានភាពងាយ ស្រួលក្នុងការប្រើប្រាស់សេវាផ្ទេរប្រាក់នៅតាមភ្នាក់ងារ អេ អឹម ខេ។

បច្ចុប្បន្ននេះ ភ្នាក់ងារ អេ អឹម ខេ ប្រមាណជិត ៥០០០ កន្លែងនៅទូទំាងប្រទេស កំពុងតែបន្តផ្តល់សេវាល្អ និងមានទំនុកចិត្តដល់អតិថិជនទំាងអស់  ក្រោមការជម្រុញ និងយកចិត្តទុកដាក់ខ្ពស់ ពី អេ អឹម ខេ​ ផងដែរ។​ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជន ថ្មីៗនេះ អេ អឹម ខេ បានផ្លាស់ប្តូរប្រព័ន្ធបច្ចេកវិទ្យាផ្នែកខាងក្នុង  ដើម្បីជួយជម្រុញប្រសិទ្ធភាពការងាររបស់ភ្នាក់ងារ ក៏ដូចជាផ្តល់ឲ្យអតិថិជនអាចធ្វើប្រតិបត្តិការបានច្រើន និងងាយស្រួលជាងមុន។

 

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ អេ អឹម ខេ បាននឹងកំពុងពង្រឹងគុណភាពភ្នាក់ងាររបស់ខ្លួនដោយវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។  អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺ អេ អឹម ខេ យកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រីកបណ្ណាញប្រតិបត្តិការ ដោយផ្តោតសំខាន់ទៅលើភ្នាក់ងារ ធ្វើយ៉ាងណាដើម្បីឲ្យសេវារបស់យើងនៅជិតផ្ទះអតិថិជន ទោះបីគាត់រស់នៅតំបន់ជនបទក្តី

គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី និងចាប់ផ្តើមពង្រីកសេវាផ្ទេរប្រាក់ តាំងពីឆ្នាំ ២០១១ មកម្លេះ ហើយបច្ចុប្បន្ននេះ បើគិតត្រឹម​​ត្រីមាសទី១ ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៧០ ម៉ឺននាក់ ជាមួយនឹងផលប័ត្រ​​ប្រាក់កម្ចីជិត ២៦០ លាន ​​ដុល្លារ អាមេរិក  និងប្រាក់បញ្ញើជាង ១៦៥ លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជិត​​ ៥០០០ កន្លែងនៅទូទាំង​​ប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្ម​​​ជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា៖  សេ​​វាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត  សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់​​ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)

 

X
5s