ក្រុមអ្នកប្រកួតហ្គេមបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតនៅថ្ងៃទី 18 ខែឧសភានេះ​



ក្រុម​ហ៊ុន​​ Cellcard  បាន​ចាប់​​ដៃ​គូ​ជា​មួយ​នឹងក្រុមហ៊ុនហ្គេមយក្សរបស់​​​ចិន Moonton ​​ដ៏​ធំ​មួយក្នុងការ​ធ្វើជាម្ចាស់ផ្ទះរៀបចំ​ការ​ប្រកួត​ហ្គេម​ Mobile Legends ​​កម្ពុជា​នៅ​ថ្ងៃទី18 ​ខែឧសភា​ខាង​មុខ​នេះ​​​។​

​​ការ​ប្រកួតប្រជែង​​នេះ ​គឺ​ជាវគ្គប្រកួតជម្រុះ​​សម្រាប់​ក្រុម Mobile Legends Southeast Asia Cup ដែល​​​កម្ពុជា​​​នឹង​​ប្រកួត​ជា​មួយ​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ហ្វីលីពីន​​នៅ​ចុង​ខែ​មិថុនា​នេះ​។​

Mobile Legends ​​គឺ​ជា​ហ្គេម​​កំពូល​ទាំង​10 នៅ​ក្នុង​ពិភព​លោក​​ និង​ជា​ហ្គេម​ក្នុង​ទូរស័ព្ទ​ដៃ​​ដែល​ពេញ​និយម​ជាង​គេ​ក្នុង​​ប្រទេស​កម្ពុជា​។​

​កម្មវិធីហេ្គម​នេះ ​ត្រូវ​បាន​ដាក់​ដំណើរ​ការ​នៅ​ក្នុងឆ្នាំ​ 2016​​​ ដោយ​ទទួល​បាន​ការ​​ដោត​ឡូ​ត​​ជាង​ 500លាន​ដង អ្នក​ចុះ​ឈ្មោះ​លេង​ចំនួន​  200លាន​នាក់​ ​​និង​អ្នក​លេង​​ប្រមាណ​ 50លាន​នាក់​ជា​​​រៀង​រាល់​ខែ​។​

ក្រុម​កីឡា​ករ​មក​ពី​​ប្រទេស​កម្ពុជា ​​នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​​កីឡាករ​មក​ពី​ប្រទេសផ្សេងៗ​ដូច​ជា ឥ​ណ្ឌូនេស៊ី​ ហ្វីលីពីន ម៉ាឡេ​ស៊ី ថៃ​ ឡាវ​ និង​វៀត​ណាម​​នៅ​ក្នុង​ខែ​មិថុនា​នេះ​។​

នៅ​ប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន Cellcard ​គឺ​ជា​អ្នក​ឧបត្ថម្ភ​ផ្លូវ​ការ​មួយ​​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ ដែល​ជា​ផ្នែក​មួយ​​​នៅ​ក្នុង​ការ​ចូល​រួម​​ចំណែកផ្សព្វផ្សាយ​​លើ​កម្មវិធីហ្គេម​​ក្នុង​ទូរស័ព្ទ​។​​

នាយកប្រតិបត្តិរបស់ Cellcard លោក Ian Watson បាននិយាយថា ក្រុមការងាររបស់គាត់មានភាពរីករាយក្នុងការរៀបចំការប្រកួត ជាមួយការសម្រេចចិត្តយ៉ាងយកចិត្តទុកដាក់ ហើយនេះដោយសារតែមានបុគ្គលិករបស់ក្រុមហ៊ុនក្មេងៗមួយចំនួនក៏ចូលរួមលេងហ្គេមនេះដែរ។

លោក Watson បាននិយាយថា៖ «ពួកយើងមិនអាចមើលស្រាលទេពកោសល្យនៃអនាគតរបស់ហ្គេមលើទូរស័ព្ទដៃនៅក្នុងប្រទេសកម្ពុជាបាននោះទេ ក៏ដូចជាពិភពលោក»។

«កម្មវិធីហ្គេមនៅលើទូរស័ព្ទដៃ នឹងកាន់តែរីកធំឡើង និងកកើតឡើងជាមួយបច្ចេកវិទ្យាដទៃទៀតដូចជា បច្ចេកវិទ្យា AR និង VR»។

«ពួកយើងបានមើលឃើញកម្មវិធីអប់រំនៅលើទូរស័ព្ទរបស់Cellcard នៅពេលអនាគត ជាពិសេសខណៈពេលដែលយើងកំពុងធ្វើដំណើរពីបច្ចេកវិទ្យា4G ទៅកាន់ 5Gក្នុងការសាកល្បង និង 5G នៅក្នុងពេលអនាគត»។

លោក Watson បាននិយាយថា ភាពជាដៃគូជាមួយ Moonton គឺបន្ទាប់ពីទទួលបានជោគ​ជ័យ​ក្នុងការប្រកួតនៅឯកម្មវិធី Digital Cambodia កាលពីខែមីនា ជាមួយ Netease ដែលជា​អ្នកបង្កើត Rules of Survival  ជាហ្គេមប្រកួតប្រជែងមួយទៀត។

ហ្គេមប្រកួតជម្រុះ Mobile Legends បច្ចុប្បន្នកំពុងដំណើរការ កំពុងទទួលបានភាពពេញនិយម ហើយនឹងមានកម្មវិធីនៅថ្ងៃទី១៨ ខែឧសភា ដែលនឹងមាន៤ក្រុមប្រកួតគ្នាសម្រាប់តំណែងជើងឯកនិងទឹកប្រាក់ចំនួន $6,000  

កម្មវិធីនៅថ្ងៃទី១៨ ខែឧសភា នឹងធ្វើឡើងនៅឯផ្សារអ៊ីអនសែនសុខពីម៉ោង១ ដល់ម៉ោង៧ល្ងាច។

រង់ចាំទទួលយកព័ត៌មានថ្មីៗពី Facebook Page Cellcard Play ដែលនឹងមានការចែកជូនកាដូ ដូចជា skin packs, diamonds និងសម្ភារៈល្អៗរបស់ Mobile Legends បន្ថែមទៀត ហើយនឹងឱកាសឈ្នះទូរស័ព្ទ Samsung Galaxy S10+

តោះចាប់ផ្តើមលេងហ្គេម!

X
5s