ពិព័រណ៍អន្ដរជាតិលើកទី៤ ត្រៀមនឹងរៀបចំឡើងដែលស្ថីអំពី ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា
អ្នកជំនាញខាងផ្នែកស្ថាបត្យកម្ម, ការតុបតែង និងសម្ភារៈសំណង់ ដែលមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ នឹងមកប្រមូលផ្ដុំគ្នានៅទីក្រុងភ្នំពេញ ដើម្បីចូលរួមនៅក្នុងពិព័រណ៍អន្ដរជាតិលើកទី ៤ ស្តីពីសម្ភារៈសំណង់, ស្ថាបត្យកម្ម, ការរចនាផ្ទៃខាងក្នុង, គ្រឿងសង្ហារឹម និងការតុបតែង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
កម្មវិធីពិព័រណ៍អន្ដរជាតិនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន ICVeX Co., Ltd ដោយមានការគាំទ្រពីសមាគមស្ថាបត្យករកម្ពុជា (CSA) ដែលបានធ្វើឲ្យពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា ក្លាយទៅជាវេទិកាឈានមុខគេ សម្រាប់ឱកាសពាណិជ្ជកម្ម, ការអប់រំ, ចំណេះដឹង និងការចែករំលែកចំណេះដឹង ក៏ដូចជាប្រភពប្រមូលផ្តុំ ដ៏ល្អបំផុតសម្រាប់អ្នកផ្គត់ផ្គង់ នៃសំភារៈសាងសង់, ស្ថាបត្យកម្ម, ការរចនាផ្ទៃខាងក្នុង, គ្រឿងសង្ហារឹម និងការតុបតែង។
ពិព័រណ៍នេះផ្តល់ឲ្យអ្នកជំនាញមកពីខាងផ្នែកស្ថាបត្យកម្ម, តុបតែង និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ក្នុងការពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួន នៅពេលដែលបានជួបជាមួយរោងចក្រផលិត និងអ្នកផ្គត់ផ្គង់ឈានមុខគេជាង ១០០ នៅទូទាំងទ្វីបអាស៊ី ដែលក្នុងនោះរួមមានប្រទេសកម្ពុជា, ប្រទេសចិន, ប្រទេសកូរ៉េ, ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។
ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នានេះ ពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា គឺជាកម្មវិធីពិព័រណ៍នាំមុខគេមួយ សម្រាប់អ្នកជំនាញខាងផ្នែកស្ថាបត្យកម្ម, ការតុបតែង, ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងអ្នកជំនាញនៅក្នុងវិស័យសំណង ដែលជាអ្នកធ្វើការជាមួយក្រុមហ៊ុនធំៗ និងជាអ្នកដែលមានឥទ្ធិពល និងតម្រង់ទិសនាពេលអនាគត ក្នុងផ្នែកស្ថាបត្យកម្ម និងការតុបតែងរចនា ដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា បានគូសបញ្ជាក់ និងបានយកចិត្តទុកដាក់លើវិស័យស្ថាបត្យកម្មនិងការតុបតែង ដែលមានសារៈសំខាន់ក្នុងការបង្កើតភាពស្រស់ស្អាត និងការប្រើប្រាស់ជាក់ស្តែងនៅក្នុងការរចនា និងការរៀបចំទេសភាពសម្រាប់ទីក្រុង នៅទូទាំងប្រទេសកម្ពុជា។
ពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា ផ្តល់ជូននូវការយល់ដឹងយ៉ាងទូលំទូលាយតែមួយគត់នៃវិស័យមួយ ដែលនឹងធ្វើឱ្យរូបរាងនៃសំណងអគារនៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពស្រស់ស្អាតថែមទៀត។ ការតាំងពិព័រណ៍នេះ នឹងផ្ដល់នូវឱកាសសម្រាប់ស្ថាបត្យករថ្មី និងចាស់ និងអ្នកជំនាញខាងការតុបតែង ដែលនឹងត្រូវបានបំផុសគំនិត និងទទួលបានការយល់ដឹងពីប្រធានបទសំខាន់ៗ, ខ្សែសង្វាក់ផលិតផលថ្មីៗ ដែលកំពុងត្រូវបានផ្តល់ជូននៅលើទីផ្សារ, ស្វែងយល់ពីនិន្នាការចុងក្រោយបំផុត និងក្រេបយកជំនាញដ៏មានតម្លៃ ពីក្រុមហ៊ុនឈានមុខគេ ក្នុងអំឡុងពេលធ្វើបទបង្ហាញនៅសិក្ខាសាលាបែបបច្ចេកទេស។ ប្រធានបទសំខាន់ៗសម្រាប់ឆ្នាំ ២០១៩ រួមមាន អំពូលវៃឆ្លាត, ការសរសេរអំពីតម្រូវការសម្រាប់ការអនុវត្តក្នុងផ្នែកស្ថាបត្យកម្ម, ទីក្រុងឆ្លាតវៃ និងរួមជាមួយប្រធានបទសំខាន់ៗជាច្រើនផ្សេងទៀត។ នៅក្នុងកម្មវិធីពិព័រណ៍នេះ ក៏មានការរៀបចំការប្រកួតប្រជែងខាងផ្នែករចនា ក្រោមប្រធានបទ "ទីក្រុងនិងជីវិត" សម្រាប់អ្នកដែលមានបំណងចង់បង្ហាញពីទេពកោសល្យស្នាដៃ និងសាកល្បងជំនាញរបស់ខ្លួន។
អស់រយៈពេល៤ឆ្នាំមកនេះ ចំនួននៃរោងចក្រ និងក្រុមហ៊ុនផលិត ព្រមទាំងអ្នកផ្គត់ផ្គង់ ដែលបានមកចូលរួមក្នុងកម្មវិធីពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា មានការកើនឡើងជាលំដាប់។ អ្នកតំណាងមកពីក្រុមហ៊ុនឈានមុខគេ ខាងផ្នែកសាងសង់និងសម្ភារៈសំណង់, ទ្វារ, បង្អួច, ដំបូល, គ្រឿងសង្ហារឹម, ការរចនាផ្ទៃខាងក្នុងនិងការតុបតែង, ការតំឡើង, ប្រព័ន្ទឧបករណ៍ប្រើប្រាស់, ប្រព័ន្ធការពារ និងសុវត្ថិភាព, អំពូលភ្លើងបំភ្លឺ, ឧបករណ៍អេឡិចត្រូនិច, និងឧបករណ៍ផ្សេងៗទៀត នឹងត្រៀមរួចជាស្រេចដើម្បីឆ្លើយសំណួរ និងពិភាក្សាដោយផ្ទាល់អំពីផលិតផលរបស់ពួកគេ។
ពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា មានមោទនភាពដែលត្រូវបានគាំទ្រជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម, សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាភិបាលនៃស្ថាបត្យករនៅកម្ពុជា។ ក្រៅពីអ្នកឧបត្ថម្ភផ្លូវការ ការតាំងពិពណ៌នេះ ក៏មានមោទនភាពផងដែរដែលត្រូវបានទទួលការឧបត្ថមដោយក្រុមហ៊ុនល្បីឈ្មោះដ៏ទៃទៀតដូចជា ក្រុមហ៊ុន Jotun ជាអ្នកឧបត្ថម្ភការតុបតែង, ក្រុមហ៊ុន SUNON ជាអ្នកឧបត្ថម្ភធំ, រួមជាមួយFormica, ក្រុមហ៊ុន K Supply, ក្រុមហ៊ុន L & E, ក្រុមហ៊ុន TOA Construction។ការផ្សព្សផ្សាយ មានការគាំទ្រពីYellow Page Directory, Brandex Directory, ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ, Digital Pages និងទស្សនាវដ្តី Southeast Asia Globe។
ជាមួយនឹងការគាំទ្រដ៏គួរឱ្យចាប់អារម្មណ៍ នៃអ្នកគាំទ្រនិងអ្នកឧបត្ថម្ភ ពិព័រណ៍នេះបានផ្តល់ជាវេទិកាដ៏គួរឱ្យទុកចិត្ត និងឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនក្នុងផ្សព្វផ្សាយម៉ាកសញ្ញារបស់ពួកគេនៅក្នុងប្រទេសកម្ពុជា និងជួបជាមួយអតិថិជនថ្មីៗជាច្រើន ដែលនឹងត្រូវបានបំលែងទៅជាការលក់ និងការធ្វើពាណិជ្ជកម្មជាមួយគ្នា។
ជាមួយនឹងការរីកចម្រើន នៃការរស់នៅរបស់ប្រជាជនកម្ពុជា និងវិស័យអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជានៅតែបន្តរីកចម្រើនទៀតនោះ ពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់អ្នកជំនាញ, អ្នកអនុវត្ត និងអ្នកផលិត ដែលចង់បង្កើនចំណេះដឹង, ពង្រីកបណ្តាញរបស់ពួកគេ និងពង្រីកអាជីវកម្មរបស់ពួកគេ។