តំបន់មួយចំនួនដែលរីកចម្រើនផ្នែកអចលនទ្រព្យ ហើយក៏ជាតំបន់ដែលគ្រោះថ្នាក់ក្នុងការវិនិយោគដែរ​




ខណៈដែលកំពុង​មានការព្រួយបារម្ភអំពីកំណើន ក៏​ដូចជាសង្គ្រាមពាណិជ្ជកម្មបាន​គំរាមកំហែងដល់​ទីផ្សារដែលកំពុងងើបឡើងនៅឆ្នាំ ២០១៩ នេះវិស័យ​អចលនទ្រព្យត្រូវបានសង្កេត​ឃើញ​ថា​មានការ​កើន​ឡើង​ ហើយ​ក៏​ជាទីផ្សារ​មួយ​ដែល​កំពុង​រីក​សាយស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ពិភព​លោក។

ក្នុ​ង​អត្ថ​បទ​នេះ​ BizKhmer សុំ​លើក​យក​តែ​ប្រទេស​ដែល​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ុណ្ណោះ​មក​បង្ហាញ​ ពីតំបន់មួយចំនួន​ដែល​ចាត់​ទុក​ថា​ជាតំបន់​មាន​គ្រោះ​ថ្នាក់​ស្រប​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​កំពុង​ត្រូវ​ប៉ាន់៖
១) ចិន


កំណើនតម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានបង្ហាញពីការធ្លាក់ចុះរយៈពេលបួនខែ ហើយ​នេះ​ជាសញ្ញាផ្លូវការដំបូងបង្អស់ដែលអាចមានការរីករាលដាលយ៉ាងទូលំទូលាយ ទៅ​ក្នុងទីផ្សារលំនៅដ្ឋាន និង​អចលន​ទ្រព្យ​របស់ប្រទេស។ ការងើបឡើងវិញនេះត្រូវបានគេមើលឃើញកាន់តែច្បាស់នៅក្នុងទីក្រុងលំដាប់ទី ២ និងទី ៣ ហើយវិនិយោគិនក៏កំពុងវាយតម្លៃពីផលប៉ះពាល់នៃបញ្ហាហិរញ្ញវត្ថុថ្មីៗ ដែលកើតមានឡើងក្នុងចំណោម​មអង្គភាពអចលនទ្រព្យចិនមួយចំនួនដូចជា Citic Guoan Group Co និង Goocoo Investment Co

២) ថៃ


ធនាគារកណ្តាលថៃបានចេញផែនការក្នុងខែតុលា ដើម្បីកំណត់ច្បាប់ស្តី​ពី​ការ​ផ្តល់ប្រាក់កម្ចីលើ​អចល​នទិញផ្ទះ​​ឲ្យ​មាន​ភាព​តឹងរ៉ឹងជាងមុននៅឆ្នាំ ២០១៩ ខណៈដែលក្រុមមន្រ្តីបានឃើញទីផ្សារអចលនទ្រព្យគឺបាន​នាំ​មុខគេក្នុ​ងការ​ចោទ​ជា​បញ្ហា​។ ផែនការនោះត្រូវបានរក្សាទុករួចហើយ ដើម្បី​ពិនិត្យមើលភាព​រីកចម្រើនកាន់តែខ្លាំងឡើងលើ​លំនៅ​ស្ថាន ទាំង​ក្នុ​ងប្រទេស​ក៏​ដូច​ជា​ការ​រីក​ចម្រើន​សម្រាប់​សកល​ទាំង​មូល។ ក្រុមហ៊ុន Colliers International បានឱ្យដឹងនៅក្នុងរបាយការណ៍កាលពីត្រីមាសទី ៤ ថាខុនដូថ្មីធ្លាក់ចុះ ២៤% នៅឆ្នាំនេះដោយសារទ្រព្យសម្បត្តិមិនទាន់គ្រប់គ្រងបានកើនឡើង ខណៈដែលគេ​ឃើញមាន​ការចាប់អារម្មណ៍របស់វិនិយោគិនចិនមានការ​កើន​ឡើង​។

៣) ឥណ្ឌូ​នេស៊ី


អាច​ចាត់​ទុក​ថា ជាប្រទេស​ដែល​មាន​ទី​ផ្សារ​អចលនទ្រព្យធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍យើងនេះ។ យោងតាមទិន្នន័យរបស់ធនាគារកណ្តាលបានឱ្យដឹងថាការលក់អចលនទ្រព្យ ពិសេសលំនៅដ្ឋានបានធ្លាក់ចុះ ៥.៧៨% នៅត្រីមាសទីបួនបើធៀបនឹងរយៈពេលបីខែមុន។ ការវាយតម្លៃរបស់ Fitch បានលើកឡើងពីអត្រាការប្រាក់កើនឡើងការប្រែប្រួលរូបិយប័ណ្ណ តម្លៃទំនិញទន់ខ្សោយនិងការបោះឆ្នោតកាន់តែកៀកជិត​មក​ដល់ (របាយ​ការណ៍​នេះ​ចេញមុនពេល​បោះ​ឆ្នោត​នៅ​ឥណ្ឌូ​នេស៊ីកាលពី​ប៉ុន្មានខែ​មុន​)។

នៅក្នុងរបាយការណ៍របស់ Fitch Ratings កាលពីថ្ងៃទី ២៤ ខែមេសា ២០១៩ ថ្មីៗ​នេះបាននិយាយថាភាពមិនច្បាស់លាស់នៃការបោះឆ្នោត និង​ក្រោយការបោះឆ្នោតអាចនឹងមានផលប៉ះពាល់តិចតួចក្នុងរយៈពេលមធ្យមលើការកា​រវិនិយោគ ក្នុ​ងវិ​ស័យ​អចលន​ទ្រព្យ។

៤) ឥណ្ឌា


ទីក្រុង​ធំ​ទាំង​ ៧ របស់ប្រទេសឥណ្ឌា ត្រូវ​បាន​គេ​កត់​ត្រា​ថា​មាន​ការ​កើន​ឡើង​ ១២% ក្នុ​ងកា​រលក់​ផ្ទះ និង ២៧% បាន​លោត​ចូល​ទៅ​ក្នុ​ងការ​ដាក់​ចេញ​បង្ហាញ​គម្រោង​ថ្មី​ៗលើ​លំនៅ​ស្ថានសម្រាប់​ត្រី​មាស​ទី​១ នេះ​បើ​តាម​ការឲ្យដឹងពី Anarock Property Consultants។ ខណៈដែលវិស័យនេះត្រូវបានរងផលប៉ះពាល់ដោយវិបតិ្តបន្តិច​បន្តួចកាលពីចុងឆ្នាំមុន វិធានការរបស់រាជរដ្ឋាភិបាល​រួមទាំងការកាត់បន្ថយអត្រា GST និងការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្តាលបានជំរុញការលក់និងចាប់ផ្តើមនៅត្រីមាសដំបូង​។ ទំនុកចិត្តរបស់វិនិយោគិនត្រូវបានរង្គោះរង្គើកាលពីឆ្នាំមុនដោយការខាតបង់ជាបន្តបន្ទាប់នៅ IL & FS Group ដែលជំរុញឱ្យមានការចំណាយសម្រាប់អ្នកខ្ចី រួមទាំងអ្នកសាងសង់ដែលកំពុងសម្លឹងមើលការធ្វើហិរញ្ញប្បទានបំណុលដែលជំរុញឱ្យមានការរីកចម្រើនផ្នែកសំណង់។

៥) ឌូ​បៃ


តម្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ ការ​រឹត​ត្បឹត​ពន្ធ​នៅ​អារ៉ាប៊ី​សាអូ​ឌីត​ ភាពរឹង​ម៉ាំ​នៃលុយ​ដុល្លារ​បាន​បង្ក​ឲ្យ​មានសក្តា​នុពល​ក្នុ​ងការ​ទិញ​អចល​នទ្រព្យ​នៅ​ឌូ​បៃ។ រដ្ឋាភិ​បាល​ឌូ​បៃ​បាន​ខិត​ខំ​ធ្វើ​ការ​ជំរុញ​ឲ្យ​មាន​កា​រវិនិយោគ​អចលនទ្រព្យ​ពី​វិនិយោគិន​បរទេស ពិសេស​ សហ​រដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស ចិន ឥណ្ឌា និង​រុស្ស៊ី។ ដោយ​សារ​តម្លៃ​ផ្ទះ​នៅឌូ​បៃ​មានការ​ធ្លាក់​ចុះ​ទាប​ជាង ១០% ឆ្នាំ​នេះ បន្ទាប់​ពី​មានការ​ហក់​ឡើង​ប្រមាណ ២៤% កាលពី​ឆ្នាំ ២០១៤ ជា​អត្រា​មួយ​ខ្ពស់​ដល់​កំពូល។

ដូច្នេះ​ មិនមែន​ឲ្យ​តែ​ប្រទេស​ដែល​មានទីផ្សារផ្ទុះ​ខ្លាំង​ សុទ្ធ​តែ​ល្អក្នុ​ងកា​រវិនិយោគទេ ពិសេសទីផ្សារ​អចល​នទ្រព្យ ព្រោះ​វា​ងាយ​នឹង​ជួប​ហានិភ័យ​ណាស់។ សូម្បី​មហន្ត​រាយ​សេដ្ឋ​កិច្ច​សកល​កាល​ពី​ឆ្នាំ ២០០៧-២០០៨ ក៏​ដោយ​សារ​អចលនទ្រព្យ​ដែរ៕

ដោយ៖ យ៉ាយ៉ា

X
5s