របត់ថ្មីនៃសេវាកម្មគ្រប់គ្រង Facebook Page សម្រាប់អាជីវកម្ម
ការធ្វើទីផ្សារតាមបណ្ដាញសង្គម Facebook ជាគន្លឹះសំខាន់នៃការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់អាជីវកម្មភាគច្រើន ទៅកាន់អតិថិជនគោលដៅ ដែលត្រូវបានគេចាត់ទុកថា ជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្ត្រធ្វើទីផ្សាររបស់ខ្លួន។
ការដើរតួនាទីរបស់ភ្នាក់ងារគ្រប់គ្រង Facebook Page ត្រូវបានគេមើលឃើញថា កាន់តែមានសារសំខាន់បន្ថែមទៀតចំពោះការធានាបាននូវគំនិតច្នៃប្រឌិត និងយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីទទួលបានប្រសិទ្ធភាពពីការចំណាយ។
កញ្ញា ទ្រី រស្មី អ្នកជំនាញគ្រប់គ្រង Facebook Page របស់ BizKhmer Media បានអះអាងដូច្នេះថា កាន់តែទំនើប និងកាន់តែពេញនិយមបន្ថែមទៀតនោះគឺការផលិតវីដេអូ សម្រាប់ផ្សព្វផ្សាយនៅលើបណ្ដាញសង្គម បាននិងកំពុងតែរួមចំណែកធ្វើឱ្យការផ្សព្វផ្សាយកាន់តែទទួលបានការចាប់អារម្មណ៍។ កញ្ញាលើកឡើងបន្តទៀតថា បច្ចុប្បន្ន អតិថិជនរបស់ BizKhmer Media កំពុងទទួលបាននូវអត្ថប្រយោជន៍ពិសេស គឺការចុះកិច្ចសន្យាទិញសេវាកម្មចាប់ពី ០៣ (បី) ខែឡើង នឹងទទួលបានការបន្ថែមជូនការផលិតវីដេអូដែលធានាបាននូវគុណភាពស្របតាមការចង់បានរបស់អតិថិជន។
គិតមកដល់ដើមឆ្នាំ២០១៩ នេះ អ្នកប្រើប្រាស់ Facebook នៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ជាង ៨លាននាក់ដែលជាចំនួនដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកជំនាញធ្វើទីផ្សារ។ ការរៀបចំនូវផែនការច្បាស់លាស់ ការមានក្រុមការងារផ្នែកបច្ចេកទេសនិងឧបករណ៍គ្រប់គ្រាន់ នោះក្រុមហ៊ុន ឬអាជីវកម្មទទួលបានឱកាសខ្ពស់ពីភាពជោគជ័យនៃការធ្វើទីផ្សារអនឡាញ និងតាមបណ្ដាញសង្គមមួយនេះ។ ការដើរតួនាទីរបស់ភ្នាក់ងារធ្វើទីផ្សារតាម Facebook ដូចជា BizKhmer Media ជាដើមគឺជាចំណុចសំខាន់ដើម្បីធ្វើឱ្យការធ្វើទីផ្សាររីកចម្រើនបានលឿន និងឆាប់រហ័ស។
កញ្ញា ទ្រី រស្មី បានថ្លែងដូច្នេះថា ៖«យើងត្រូវដើរឱ្យទាន់សភាពការណ៍នៃការធ្វើទីផ្សារតាមបែបទំនើបដើម្បីធានាបានថាយើងអាចចាប់យកអតិថិជនគោលដៅបាន។ ការផលិតវីដេអូ គឺចំណាយអស់ថវិកាច្រើនដូច្នេះ ការជ្រើសរើសយកភ្នាក់ងារធ្វើទីផ្សារដែលត្រឹមត្រូវអាច ជួយផលិត និងបង្កើតនូវយុទ្ធសាស្ត្រលើសពីវីដេអូបានជូនអតិថិជន»។
សូមបញ្ជាក់ថា តម្លៃសេវាកម្មរបស់យើង មានចាប់ពី ៣៨០ដុល្លារ/ខែ ដែលលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ទាក់ទងមកក្រុមការងារ BizKhmer Media ឥឡូវនេះដើម្បីទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើន៕