កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាដ៏ធំបំផុត របស់ PropertyGuru ឆ្នាំ២០១៩​



 

ពានរង្វាន់ត្រូវបានផ្ដល់ជូនសម្រាប់ សណ្ឋាគារនិងកាស៊ីណូដ៏ល្អបំផុត, ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យល្អ បំផុត, ការច្នៃប្រឌិតបែបឌីជីថលល្អបំផុត និងការស្ថាបនាសហគមន៍ល្អបំផុត។

· មានភ្ញៀវកិត្តិយសប្រមាណ ៣៧០នាក់ បានចូលរួមយ៉ាងច្រើនកុះករពេញបន្ទប់ពិសារអាហារពេលល្ងាច សាលសន្និសឹទដ៏ប្រណិតរបស់សណ្ឋាគារសូហ្វីតែលភ្នំពេញ

· មេដឹកនាំវ័យក្មេង ឧកញ៉ា Nito H. Lim ឈ្នះពានរង្វាន់បុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៩

· ឯកឧត្តមបណ្ឌិត ប៉ែន សុផល ដែលជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាភ្ញៀវកិត្តិយស និងជាវាគ្មិននៅឆ្នាំនេះ

អ្នកអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា ដែលពោពេញដោយមហិច្ឆតាខ្ពស់ និងគំនិតច្នៃប្រឌិតជាច្រើន បានអញ្ចើញចូលរួមផ្ដល់ជាកិត្តិយស នៅក្នុងរាត្រីប្រគល់ពានរង្វាន់អលនទ្រព្យកម្ពុជារបស់ PropertyGuru លើកទីជាមួយនឹងពានរង្វាន់ប្រភេទប្រកួតប្រជែង និងពានរង្វាន់ពិសេស មានប្រមាណជាជាង ៣៥ ពានរង្វាន់ ​ក្នុងអំឡុងពេលពិសារអាហារពេលល្ងាច ដ៏ធំតែមួយគត់ កាលពីថ្ងៃសុក្រទី ៣ ខែឧសភាឆ្នាំ ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាដ៏ប្រណិត

កម្មវិធីនេះនាំមកជូនដោយម៉ាកសញ្ញាជាសលករបស់ Kohler ដែលជាផលិតផលប្រកួតប្រជែង ដ៏មានកិត្យានុភាពទទួលស្គាល់ និងលើកកម្ពស់ឧត្តមភាពរួមជាមួយការរចនា និងការច្នៃប្រឌិត នៅក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ។ កម្មវិធីពិសារអាហារពេលល្ងាច ដ៏ធំបំផុតនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនបច្ចេកវិជ្ជាខាងផ្នែកអចលនទ្រព្យ នាំមុខគេនៅអាស៊ីរហូតមកបច្ចុប្បន្ននេះ ដែលមានឈ្មោះថា PropertyGuru Group ដោយបានទទួលស្វាគមន៍ភ្ញៀវកិត្តិយសចូលរួមចំនួន ៣៧០ នាក់។

ក្រុមហ៊ុន ប៉េងហួត គ្រុប ដែលកាលពីពេលថ្មីៗនេះ ទើបតែបានកែសំរួលស្លាកសញ្ញានោះ ទទួលបាននូវកិត្តិយសខ្ពស់បំផុត សម្រាប់ពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុត” ជាលើកទី៤របស់ខ្លួន នៅក្នុងប្រភេទពានរង្វាន់នេះ និងបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដំបូងគេបំផុត ដែលសម្រេចបាននូវសមិទ្ធិផលនេះនៅក្នុងប្រវត្តិសាស្ត្រ ១៤ ឆ្នាំនៃកម្មវិធីពានរង្វាន់អចលនទ្រព្យនៅក្នុងតំបន់អាស៊ីរបស់ PropertyGuru

ក្រុមចៅក្រមឯករាជ្យ បានឲ្យដឹងថា៖”ក្រុមហ៊ុន ប៉េងហួតគ្រុប បានរក្សាតំណែងរបស់ខ្លួន​ជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវិសេសលើសគេនៅកម្ពុជា ដោយមានការរៀបចំ និងរចនាផែនការមេ នៃសហគមន៍ ក្នុងលក្ខណទ្រង់ទ្រាយធំ, កិច្ចខិតខំប្រឹងប្រែងក្នុងផ្នែក CSR និងនិរន្តភាពក្នុងតំបន់ជិតខាងគ្នា ដែលមានដូចជាគម្រោង Grand Star Platinum និងគម្រោង Star Diamond ។ ក្រុមហ៊ុន​ ប៉េងហួតគ្រុប នៅតែទាក់ទាញ ​សម្រាប់អ្វីដែលអតិថិជនរបស់ខ្លួន និងអ្វីដែលទីផ្សារត្រូវការ ក្នុងការឆ្ពោះទៅមុខតាមយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ដើម្បីជំរុញវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។”

ក្រុមហ៊ុន Max Credit Pawn Lte Ltd ដែលជា អ្នកឈរឈ្មោះលំដាប់កំពូល បានឈ្នះពាន ក្រុមហ៊ុនអភិវឌ្ឍន៍បែបបូទិកល្អបំផុត ខណៈ លោកឧកញ៉ា Nito H. Lim ដែលជាសហស្ថាបនិក និងជាអគ្គនាយករបស់ក្រុមហ៊ុន NI Development Co. , Ltd ទទួលបានពានរង្វាន់បុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជា ប្រចាំឆ្នាំ២០១៩ សម្រាប់ការរួមចំណែកដ៏លេចធ្លោ របស់លោកឧកញ៉ានៅក្នុងវិស័យមួយនេះ។

កម្មវិធីពិសារអាហារពេលល្ងាចដ៏ធំតែមួយគត់នេះ បានទទួលការចូលរួមថ្លែងចំណាប់អារម្មណ៍ ដោយ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលភ្ញៀវកិត្តិយសនៅក្នុងឆ្នាំនេះ។ នៅក្នុងពេលនោះដែរ ក្រសួងក៏បានទទួលនូវពានរង្វាន់ សម្រាប់កម្មវិធីទូរស័ព្ទថ្មីរបស់ខ្លួន ឈ្មោះថា “Cambodia Construction ផងដែរ សម្រាប់ពានរង្វាន់ នៅក្នុងផ្នែកការទទួលស្គាល់ជាពិសេស សម្រាប់ការច្នៃប្រឌិតខាងផ្នែកឌីជីថល។

លោក សន សៀប អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Key Real Estate Co. Ltd. បានគូសបញ្ចាក់នៅក្នុងសុន្ទរកថាបើករបស់លោកថា ជាមួយនឹងការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងវិស័យសាងសងរបស់ខ្លួន ប្រទេសកម្ពុជា ត្រូវបានគេចាត់ទុក ជាប្រទេសគោលដៅវិនិយោគទុនមួយ ដែលកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ាន។ 

ពានរង្វាន់មួយចំនួនដែលមិនអាចបំភ្លេចបាន ដែលត្រូវបានផ្ដល់ជូននៅក្នុងកម្មវិធីពិសារអាហារពេលល្ងាចនោះរួមមានពានរង្វាន់ ការអភិវឌ្ឍរបៀបរស់នៅក្នុងសហគមន៍ល្អបំផុត, ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យល្អបំផុត, ការអភិវឌ្ឍសណ្ឋាគារ និងកាស៊ីណូល្អបំផុត, ការអភិវឌ្ឍទីក្រុងល្អបំផុត និងការរៀបចំប្លង់មេល្អបំផុត ដែលបង្ហាញពីវិសាលភាព និងកំណើននៃទីផ្សារអចលនទ្រព្យក្នុងស្រុក។

លោក Hari V. Krishnan  នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropertyGuru Group បានលើកឡើងថា៖ “យើងសូមអបអរសាទរ ដល់ក្រុមហ៊ុនដែលឈ្នះនូវពានរង្វាន់ និងសូមកោតសរសើរចំពោះក្រុមហ៊ុនក្នុងប្រទេសកម្ពុជា សម្រាប់ភាពអង់អាច, មហិច្ឆតា និងការខិតខំប្រឹងប្រែង ដើម្បីផលិតនូវអចលនទ្រព្យល្អបំផុត សម្រាប់អតិថិជន និងវិនិយោគិននៅក្នុងប្រទេស។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនាទ្រព្យនៅកម្ពុជា កាន់តែទទួលបានភាពជោគជ័យកាន់តែខ្លាំងឡើង ចំពោះសហគមន៍អចលនទ្រព្យនៅក្នុងតំបន់អាស៊ី។ PropertyGuru ក៏សូមគោតសរសើរដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបាននាំមុខគេក្នុងការលើកកម្ពស់បច្ចេកវិទ្យាអចលនទ្រព្យ​ ជាមួយនឹងកម្មវិធី Cambodia Construction ដែលទទួលបានពានរង្វាន់ផង ហើយយើងសង្ឃឹមថា នឹងមានការជំរុញនូវភាពច្នៃប្រឌិតខាងផ្នែកឌីជីថលបន្ថែមទៀត នៅក្នុងវិស័យដែលកំពុងរីកលូតលាស់ដ៏ឆាប់រហ័សមួយនេះ។”

លោក Jules Kay នាយកផ្នែកអាជីវកម្មថ្មី នៃ ក្រុមហ៊ុន PropertyGuru Group សម្រាប់ពានរង្វាន់អចលនទ្រព្យនៅអាស៊ី បានលើកឡើងថា៖ “យើងមានមោទនភាពណាស់ ដែលបានរៀបចំកម្មវិធីប្រគល់រង្វាន់អចលនទ្រព្យនៅកម្ពុជារបស់ PropertyGuru លើកទី៤ និងកម្មវិធីពិសារអាហារពេលល្ងាចនៅទីក្រុងភ្នំពេញ។ ជាមួយនឹងការរៀបចំផែនការមេ, ការរចនាប្រកបដោយភាពច្នៃប្រឌិត និងផលិតផលដែលមានលក្ខណៈចម្រុះគ្នា ប្រទេសកម្ពុជាកំពុងបង្កើតទីតាំងយុទ្ធសាស្រ្តរបស់ខ្លួន នៅអាស៊ីដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាន, ពាណិជ្ជកម្ម និងឧស្សាហកម្មជាច្រើន ដែលមិនត្រឹមតែនៅក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ ដែលមានការអភិវឌ្ឍយ៉ាងខ្លាំង នៃប្រទេសកម្ពុជាផងដែរ។ ទីផ្សារនៅក្នុងប្រទេសកម្ពុជា បានផ្តល់ជូននូវការរួមបញ្ចូលគ្នាដ៏រឹងមាំនៃឱកាសវិនិយោគ ទាំងក្នុងស្រុក និងអន្តរជាតិ ដែលគាំទ្រដោយបរិយាកាសអាជីវកម្មបើកចំហ ដែលអនុញ្ញាតឱ្យអ្នកឈានជើងចូលទីផ្សារថ្មី មិនថាធំឬតូច សុទ្ធតែទទួលបានជោគជ័យ។”

 

គណៈកម្មការឯករាជ្យ​ នៃអ្នកជំនាញសម្រាប់ការកាត់សេចក្តីនៅក្នុងឆ្នាំនេះ រួមទាំងសមាជិក្រុមមានដូចជាលោក David Littlejohn ជាប្រធានផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Comin Khmereលោក Jovany Antonio ជានាយកគ្រប់គ្រង / ស្ថាបនិក ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម CMSលោក Michel Cassagnes ជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia, លោក Pak Chanlino ជាដៃគូគ្រប់គ្រង និងមេធាវី នៃក្រុមហ៊ុនផ្នែកច្បាប់ Vinaya, លោក Simon Griffiths ជានាយកគ្រប់គ្រងក្រុមហ៊ុន Urban Assets Solutions, លោកបណ្ឌិត Simon Vancliff ជាអនុប្រធានគណៈកម្មាធិការ អចលនទ្រព្យនិងសំណង់ មកពី EuroChamលោក សុខ ស៊ីផាន់ណា ជាដៃគូគ្រប់គ្រង មកពីក្រុមហ៊ុន Sok Siphana &​​ Associates និងអ្នកនាង អាន ធិតា ជានាយកក្រុមហ៊ុន CBRE Cambodia

អ្នកជាប់នៅក្នុងបញ្ជីឈ្មោះចុងក្រោយ ត្រូវបានជ្រើសរើស ដោយគោរពតាមលក្ខណៈវិនិច្ឆ័យដ៏តឹងរ៉ឹង ដែលត្រូវបានកំណត់ដោយចៅក្រមឯករាជ្យ ក្រោមការគ្រប់គ្រងដោយភាគីទី៣ មកពីក្រុមហ៊ុន BDO ដែលជាក្រុមហ៊ុននៃបណ្តាញគណនេយ្យ និងសវនកម្មធំជាងគេបំផុត នៅលើពិភពលោក។ អ្នកគ្រប់គ្រងមកពីក្រុមហ៊ុន BDO ត្រូវបានដឹកនាំដោយ លឹម សេងសួស ជាដៃគូ, សុខ សុជាតា ជាជំនួយការអ្នកគ្រប់គ្រង, នង គឹមនន ជាជំនួយការជាន់ខ្ពស់ និង ផាន់ ដារ៉ាឌី ជាជំនួយការជាន់ខ្ពស់។

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០១៩ របស់ PropertyGuru ត្រូវបានគាំទ្រ ដោយក្រុមហ៊ុន និងស្លាកយីហោ ដែលទទួលបានការគាំទ្របំផុត នៅក្នុងប្រទេសរួមមាន៖ ក្រុមហ៊ុន Kohler អ្នកឧបត្ថម្ភប្រភេទផ្លាទីន។ អ្នកឧបត្ថម្ភប្រភេទមាស គឺ ក្រុមហ៊ុនជណ្តើរយន្ត Hitachiក្រុមហ៊ុន CBRE Cambodia និងក្រុមហ៊ុន Panasonic។ អ្នកឧបត្ថម្ភប្រភេទប្រាក់ គឺក្រុមហ៊ុន Jotun  ក្រុមហ៊ុនអាកាសចរណ៍ Emirates ជាដៃគូអាកាសចរណ៍ផ្លូវការ។ ទស្សនាវដ្តីផ្លូវការ PropertyGuru Property Report ដៃគូរផ្សព្វផ្សាយ BizKhmer, ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យKhmer Times, Master Media Cambodia និងទស្សនាវដ្តី Asia GLOBE។ សមាគមគាំទ្រ៖ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា,​ សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជាសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងអ្នកគ្រប់គ្រងជាផ្លូវការគឺក្រុមហ៊ុន BDO

ក្រុមហ៊ុនដែលឈ្នះពានរង្វាន់ក្នុងប្រភេទចម្បង នៅក្នុងប្រទេសកម្ពុជា នឹងមានសិទ្ធិទៅចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី ឆ្នាំ ២០១៩ ដោយក្រុមហ៊ុន PropertyGuru ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា នាទីក្រុងបាងកក ប្រទេសថៃ។

សម្រាប់ព័ត៌មានបន្ថែមសូមអ៊ីម៉ែលមកកាន់ [email protected] ឬតាមវេបសាយផ្លូវការ: AsiaPropertyAwards.com 

សម្រាប់ពានរង្វាន់អចលនទ្រព្យនៅអាស៊ី PropertyGuru ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ គឺជាកម្មវិធីផ្ដល់ពានរង្វាន់អចលនទ្រព្យតែមួយគត់ និងមានកិត្យានុភាពបំផុតនៅក្នុងតំបន់។ ពានរង្វាន់អចលនទ្រព្យនៅអាស៊ី ត្រូវបានគេទទួលស្គាល់ថា ជាចំណុចសំខាន់បំផុតនៃឧត្តមភាពផ្នែកឧស្សាហកម្ម នៅក្នុងវិស័យអចលនទ្រព្យនៅអាស៊ី ដោយមានអ្នកឯកទេសខាងឧស្សាហកម្មឯករាជ្យ និងអ្នកគ្រប់គ្រងដែលអាចជឿទុកចិត្ត ជាហេតុធ្វើឲ្យកម្មវិធីពានរង្វាន់នេះ មានកេរ្តិ៍ឈ្មោះដ៏ល្អឥតខ្ចោះ សម្រាប់ភាពគួរឱ្យទុកចិត្ត យុត្តិធម៌ និងមានតម្លាភាព។

នៅឆ្នាំ ២០១៩ ពានរង្វាន់នេះបានបើកទ្វារដល់ទីផ្សារអចលនទ្រព្យជាង ១០ កន្លែងជុំវិញតំបន់។ ជាមួយនឹងកម្មវិធីពិសារអាហារពេលល្ងាច ដែលមានការចូលរួមដោយក្រុមហ៊ុននាំមុខ នៅក្នុងឧស្សាហកម្មជាន់ខ្ពស់ រហូតដល់ ៦០០ នាក់ ដើម្បីទទួលបានឧត្តមភាពនៅក្នុងទីផ្សារអាស៊ីនីមួយៗ។ អ្នកទទួលបានពានរង្វាន់នីមួយៗនៅក្នុងតំបន់ នឹងត្រូវបាននាំទៅចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យនៅអាស៊ីរបស់ PropertyGuru ដែលធ្វើឡើងជាមួយកិច្ចប្រជុំអចលនទ្រព្យនៅអាស៊ីរបស់ PropertyGuru ក្នុងទីក្រុងបាងកក នៅខែវិច្ឆិកាឆ្នាំ ២០១៩ ។

 

សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា AsiaPropertyAwards.com

 

 

 

 

X
5s