សែលកាតរក្សាទំនាក់ទំនងជូនប្រជាជនកម្ពុជា ដោយធ្វើការដាក់ម៉ាស៊ីនភ្លើង​



ដោយសារបញ្ហាកង្វះខាតថាមពលនៅតែបន្តប៉ះពាល់លើប្រព័ន្ធផ្តត់ផ្តង់សេវា ក្រុមហ៊ុន Cellcard នៅតែបន្តយ៉ាងសកម្ម ដើម្បីរក្សាទំនាក់ទំនង​ជូនប្រជាជន​កម្ពុជា​។

លោក Ian Watson នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard មានប្រសាសន៍ថា ក្រុមការងាររបស់យើងនៅតែបម្រើសេវា២៤ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីជួយ និងធានាថាអតិថិជនអាចបន្តការទំនាក់ទំនងគ្នាបានគ្រប់ពេលវេលា បើទោះបីជាមានកង្វះខាតថាមពលក៏ដោយ។

លោក Watsonបានឲ្យដឹងថា ក្រុមហ៊ុន Cellcardបានរៀបចំជាស្រេចនូវម៉ាស៊ីនភ្លើងក្នុងការបម្រើសេវា និងជួយកាត់បន្ថយកង្វះថាមពល ដែលអាចប៉ះពាល់ដល់ទីតំាងខេត្តមួយចំនួន។

ក្រុមការងាររបស់យើង នឹងធានាលើការបង្កើនលទ្ធភាពសម្រាប់ការផ្គត់ផ្គង់ទៅតំបន់ទំាងនោះនូវថាមពលព្រះអាទិត្យ។ ក្រុមហ៊ុនបានផ្តល់ម៉ាស៊ីនភ្លើងចំនួន៣០ ក្នុងកម្មវិធីបញ្ចូលលុយ និងឈ្នះរង្វាន់ (Top Up and Win promotion)

ក្នុង​នាម​ជា​​ក្រុមហ៊ុនទូរស័ព្ទខ្មែរ ​តែ​មួយគត់​​​ក្នុង​ប្រទេស​កម្ពុជា​ ​​ក្រុមហ៊ុន​ Cellcard ​​បាន​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​សេវា​កម្ម​​ប្រកប​ដោយ​គុណ​ភាព ​និង​ភាព​ជឿជាក់​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​ ​​​ទោះ​បី​ក្នុង​កាលៈទេសៈ​​លំបាកយ៉ាង​​ណា​ក៏​ដោយ​។​

លោក​ Watson បាន​​ឲ្យ​ដឹង​ថា​​ ក្រុម​ហ៊ុន​ Cellcard ​នៅ​តែ​បន្ត​ផ្តល់សេវា​កម្ម​ ​ធានា​ដល់​បណ្តាញ​របស់​ខ្លួន​​ក្នុង​​​​​ការ​ផ្តល់​សំណង​ទៅ​អតិថិជន​​​សម្រាប់​ការ​តេ​ដែល​ត្រូវ​បាន​កាត់​ផ្តាច់​ ដែលជា​​​​ក្រុមហ៊ុនតែ​មួយ​គត់​ដែល​បន្ត​ផ្តល់​សេវា​កម្ម​មួយ​នេះ​។​

លោកបាន​បន្ត​ថា​ ក្រុម​ការងារ​របស់យើងទាំង​អស់​ ពិត​ជា​មាន​ការ​សប្បាយ​ចិត្ត​ចំពោះ​សារ​គាំទ្រ​ និង​ការ​កោត​សសើរ​ពី​អតិថិជន​សម្រាប់​សេវា​កម្ម​ដែល​ក្រុម​ហ៊ុន​ Cellcard បន្ត​ផ្តល់​ជូន​ពួក​គេ។​

ខេត្ត​មួយ​ចំនួន​ដែល​ទទួលរងការប៉ះពាល់ ​រួម​មាន​ខេត្ត​​​ដែល​ស្ថិត​ក្នុង​ភាគ​ខាង​ត្បូង​មានដូចជា៖

ភ្នំពេញ​ ព្រះសីហនុ​ តាកែវ​ កណ្តាល​ កំពត​ កំពង់​ចាម​ កោះ​កុង​ ស្វាយ​រៀង​ និង​បាវិត​។​ និង​តំបន់​​ដែល​ស្ថិត​​ក្នុង​ភាគ​​ខាង​ជើង​មានដូចជា៖ បាត់​ដំបង​ សៀម​រាម​ បន្ទាយ​មានជ័យ​ និង​ ប៉ោយ​ប៉ែត។

X
5s