ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ បន្ថែមនូវពានរង្វាន់កិត្តិយសថ្មី សម្រាប់អ្នកឈ្នះចុងក្រោយ​



ពានរង្វាន់ប្រកួតប្រជែង និងពានរង្វាន់ពិសេសប្រមាណជា ៣៥ នឹងត្រូវប្រកាសនៅក្នុងពិធីពិសារអាហារពេលល្ងាចដ៏ធំអស្ចារ្យតែមួយគត់ នៅរាជធានីភ្នំពេញ។

·         +ពានរង្វាន់ថ្មី សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត, ការអភិវឌ្ឍរបៀបរស់ក្នុងសហគមន៍ល្អបំផុត, ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យល្អបំផុតការអភិវឌ្ឍទីក្រុងល្អបំផុតការអភិវឌ្ឍសណ្ឋាគារនិងកាស៊ីណូល្អបំផុតការរចនាផែនការមេរបស់ទីប្រជុំជនដើម្បីទទួលស្គាល់ក្នុងចំណែកពិសេសល្អបំផុត

·        + ពិធីជប់លៀងយ៉ាងពិសេសតែមួយគត់ ធ្វើឡើងនៅថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩

·         + ឯកឧត្តមបណ្ឌិត ប៉ែន សុផល ដែលជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាភ្ញៀវកិត្តិយស និងជាវាគ្មិននៅឆ្នាំនេះ

ភ្នំពេញ, ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩៖ បញ្ជីឈ្មោះចុងក្រោយ សម្រាប់ពានរង្វាន់អចលនទ្រព្យរបស់ PropertyGuru ប្រចាំឆ្នាំលើកទី ៤ ត្រូវបានបញ្ចេញឲ្យដឹង ជាមួយនឹងពានរង្វាន់ប្រភេទប្រកួតប្រជែង និងពានរង្វាន់ពិសេសប្រមាណជាង ៣៥ ដែលនឹងត្រូវបានប្រកាស នៅក្នុងកម្មវិធីពិសារអាហារពេលល្ងាចតែមួយគត់ នាថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

កម្មវិធីនេះនាំមកជូនដោយម៉ាកសញ្ញាជាសកលរបស់ Kohler ដែលជាផលិតផលប្រកួតប្រជែង ដ៏មានកិត្យានុភាព, ទទួលស្គាល់ និងលើកកម្ពស់ឧត្តមភាព​ រួមជាមួយការរចនា និងការច្នៃប្រឌិត នៅក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ។ អ្នកជាប់នៅក្នុងបញ្ជីឈ្មោះចុងក្រោយ ត្រូវបានជ្រើសរើស ដោយគោរពតាមលក្ខណៈវិនិច្ឆ័យដ៏តឹងរ៉ឹង ដែលត្រូវបានកំណត់ដោយចៅក្រមឯករាជ្យ ក្រោមការគ្រប់គ្រងដោយភាគីទី៣ មកពីក្រុមហ៊ុន BDO ដែលជាក្រុមហ៊ុននៃបណ្តាញគណនេយ្យ និងសវនកម្មធំជាងគេបំផុត នៅលើពិភពលោក។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍល្អបំផុតនៅកម្ពុជា ៣ដងរួចមកហើយនោះ បាននាំមុខគេក្នុងបញ្ជីរាយឈ្មោះ ដោយមានវត្តមានចំនួន ១៣ ដងក្នុងបញ្ជីបេក្ខភាព ក្នុងនោះរួមមាន ការទទួលស្គាល់ពិសេសសម្រាប់ការសាងសង់សហគមន៍ និងការអភិវឌ្ឈន៍លំនៅដ្ឋានដ៏ល្អបំផុត (រាជធានីភ្នំពេញ) ដែលជាពានមួយ ស្ថិតនៅក្នុងចំណោមពានប្រភេទថ្មីៗជាច្រើនទៀត ដែលត្រូវបានបន្ថែមនៅក្នុងឆ្នាំនេះ។

បញ្ជីរាយនាមជាប់ជាបេក្ខភាព ក៏បានដាក់ឈ្មោះអ្នកដែលត្រូវបានជ្រើសរើស ឱ្យទទួលបានពានរង្វាន់ប្រភេទថ្មី នៅក្នុងការអភិវឌ្ឍសហគមន៍ល្អបំផុត, ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យល្អបំផុត, ការអភិវឌ្ឍកាស៊ីណូល្អបំផុត, ការអភិវឌ្ឍទីក្រុងល្អបំផុត និងការរចនាប្លង់មេល្អបំផុត ដែលសរុបមកមានពានរង្វាន់ប្រកួតប្រជែង និងពានរង្វាន់ពិសេសជាង ៣៥ ប្រភេទដែលនឹងត្រូវបានបង្ហាញ។

កម្មវិធីពានរង្វាន់អចលនទ្រព្យរបស់ PropertyGuru គឺជាព្រឹត្តិការណ៍ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍នៅក្នុងវិស័យអចលនទ្រព្យ ដែលស្ថិតនៅក្នុងប្រតិទិនអចលនទ្រព្យ ដែលទទួលបានការយលព្រមនិងគាំទ្រដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សម្រាប់រយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងនឹងថ្លែងសុន្ទរកថាបើកជាថ្មីម្តងទៀតនៅឆ្នាំនេះ ហើយនឹងដឹកនាំគណៈប្រតិភូរបស់ក្រសួង ដើម្បីទទួលយកពានរង្វាន់ “ការទទួលស្គាល់ជាពិសេសសម្រាប់ការច្នៃប្រឌិតខាងផ្នែកឌីជីថល” ជំនួសឱ្យក្រុមការងារ ដែលបានបង្កើតកម្មវិធីទូរស័ព្ទឈ្មោះ "‘Cambodia Construction" ។

គណៈកម្មការឯករាជ្យ​ នៃអ្នកជំនាញសម្រាប់ការកាត់សេចក្តីនៅក្នុងឆ្នាំនេះ ត្រូវបានដឹកនាំដោយលោក សន សៀប ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Key Real Estate Co. Ltd. គាត់ត្រូវបានចូលរួមផងដែរនៅក្នុងក្រុមរបស់លោក David Littlejohn ជាប្រធានផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Comin Khmere, លោក Jovany Antonio ជានាយកគ្រប់គ្រង / ស្ថាបនិក ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម CMSលោក Michel Cassagnes ជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodiaលោក Pak Chanlino ជាដៃគូគ្រប់គ្រង និងមេធាវី នៃក្រុមហ៊ុនផ្នែកច្បាប់ Vinaya, លោក Simon Griffiths ជានាយកគ្រប់គ្រងក្រុមហ៊ុន Urban Assets Solutionsលោកបណ្ឌិត Simon Vancliff ជាអនុប្រធានគណៈកម្មាធិការ អចលនទ្រព្យនិងសំណង់ មកពី EuroChamលោក សុខ ស៊ីផាន់ណា ជាដៃគូគ្រប់គ្រង មកពីក្រុមហ៊ុន Sok Siphana &​​ Associates និងអ្នកនាង អាន ធិតា ជានាយកក្រុមហ៊ុន CBRE Cambodia។ អ្នកគ្រប់គ្រងមកពីក្រុមហ៊ុន BDO ត្រូវបានដឹកនាំដោយ លឹម សេងសួស ជាដៃគូ, សុខ សុជាតា ជាជំនួយការអ្នកគ្រប់គ្រង, នង គឹមនន ជាជំនួយការជាន់ខ្ពស់ និង ផាន់ ដារ៉ាឌី ជាជំនួយការជាន់ខ្ពស់។

ពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៩ ត្រូវបានគាំទ្រ ដោយក្រុមហ៊ុន និងស្លាកយីហោ ដែលទទួលបានការគាំទ្របំផុត នៅក្នុងប្រទេសរួមមាន៖ ក្រុមហ៊ុន Kohler អ្នកឧបត្ថម្ភប្រភេទផ្លាទីន។ អ្នកឧបត្ថម្ភប្រភេទមាស គឺ ក្រុមហ៊ុនជណ្តើរយន្ត Hitachi, ក្រុមហ៊ុន CBRE Cambodia និងក្រុមហ៊ុន Panasonic។ អ្នកឧបត្ថម្ភប្រភេទប្រាក់ គឺក្រុមហ៊ុន Jotun។  ក្រុមហ៊ុនអាកាសចរណ៍ Emirates ជាដៃគូអាកាសចរណ៍ផ្លូវការ។ ទស្សនាវដ្តីផ្លូវការ PropertyGuru Property Report។ ដៃគូរផ្សព្វផ្សាយ BizKhmer, ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ, Khmer Times, Master Media Cambodia និងទស្សនាវដ្តី Asia GLOBE។ សមាគមគាំទ្រ៖​ សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា, សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងអ្នកគ្រប់គ្រងជាផ្លូវការគឺក្រុមហ៊ុន BDO 

សម្រាប់ព័ត៌មានបន្ថែមសូមអ៊ីម៉ែលមកកាន់ [email protected] ឬតាមវេបសាយផ្លូវការ: AsiaPropertyAwards.com

X
5s