តើឡាវបានត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ ហើយឬនៅ?
បដិវត្តន៍ឧស្សាហកម្ម ៤.០ ជាកត្តាលីករជួយរុញសេដ្ឋកិច្ចប្រទេសជាតិមួយឲ្យរីកចម្រើន។ បណ្តាប្រទេសតំបន់អាស៊ានដូចជា ឥណ្ឌូនេស៊ី និងថៃ បានរៀនពីប្រទេសអាល្លឺម៉ង់នូវគំរូសេដ្ឋកិច្ច ៤.០។ យើងក៏អាចក្រឡែកមើលប្រទេសម៉ាឡេស៊ីដែលបានធ្វើការវិនិយោគទឹកប្រាក់ជាច្រើនលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) ដើម្បីជាការឆ្លើយតបដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន។
សព្វថ្ងៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឡាវបានដាក់សំណើរជំរុញការយកចិត្តទុកដាក់ផ្នែកសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍជាតិឈានទៅកម្រិតសាកល។ ការកសាងសេដ្ឋកិច្ចប្រទេសជាតិមួយទៅជាសេដ្ឋកិច្ចឌីជីថលវាពិតជាសំខាន់ណាស់ ព្រោះពិភពលោកទាំងមូលកំពុងផ្លាស់ប្តូរអាយុកាលនៃកម្រិតឌីជីថលតាំងពី បដិវត្តន៍ឧស្សាហកម្ម ១.០ ឧស្សាហកម្ម ២.០ ឧស្សាហកម្ម ៣.០ ហើយសព្វថ្ងៃនេះវាបានឈានមកដល់កម្រិតឧស្សាហកម្ម ៤.០។
ធ្វើឲ្យសេដ្ឋឌីជីថលទៅជាអាទិភាពរបស់ប្រទេស
យើងតាមរបាយការណ៍ឌីជីថល ២០១៩ ពី We Are Social ក្នុងចំណោម ៧លាននាក់នៃជនជាតិឡាវ មាន៣៩% (ប្រហែល ២,៧លាននាក់) ជាអ្នកប្រើប្រាស់អ៊ីនធឺណេត។ ប្រជាជន ៣៩% ជាអ្នកប្រើប្រាស់សកម្មលើបណ្តាញសង្គម និង៣៧% ជាអ្នកប្រើបណ្តាញសង្គមតាមទូរស័ព្ទចល័ត ហើយទិន្នន័យបង្ហាញថាវាមានចំនួនតិចជាងប្រជាជនមីយ៉ាន់ម៉ា។ ទោះបីជាយ៉ាងណាក៏ដោយវាមានភាពមិនច្បាស់លាស់ណាមួយ នៅពេលប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ានដទៃទៀតនៅក្នុងតំបន់។ បើគិតពីប្រជាជននៃប្រទេសឥណ្ឌូនេស៊ីវិញមានប្រមាណ ២៣៧,៦៤១,៣២៥ នាក់ មានតែ ៥៦% ប៉ុណ្ណោះដែលប្រើប្រាស់អ៊ីនធឺណេត។
Source: We Are Social
យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបោះផ្សាយពីសន្ទស្សន៏ការប្រកួតប្រជែងសកល ២០១៨-២០១៩ បានបង្ហាញថាឡាវឈរនៅលំដាប់លេខ ៩៨ ក្នុងចំណោមប្រទេស ១៣៧ នៃសន្ទស្សន៏ប្រកួតប្រជែងនេះ។ ក្នុងចំណោមសសរស្តម្ភចំនួន ១២ ប្រទេសឡាវទទួលបានពិន្ទុទាបបំផុតសម្រាប់ការត្រៀមខ្លួនខាងបច្ចេកវិទ្យាដោយមានតែ ៣,០ ពិន្ទុ ប៉ុណ្ណោះ (ពិន្ទុពេញ ៧) ហើយឈរក្នុងលំដាប់ទី ១១០ ក្នុងចំណោម ១៣៧ ប្រទេសដែលមានសសរស្តម្ភទាប។
ភាពខ្វះខាតនៃការអប់រំក្នុងប្រទេសឡាវ
ឡាវស្ថិតក្នុងប្រទេសលំដាប់ទី២ ដែលបានទទួលបានពិន្ទុទាបបំផុតនៃអ្នកដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ចូលទៅក្នុងបដិវត្តន៏ឧស្សាហកម្ម ៤.០។ វាជាចំណេះដឹងមួយបង្ហាញពីពិន្ទុទាបបំផុតដែលឡាវទទួលបានត្រឹម ៣៥ ពិន្ទុ ក្នុងចំណោម ៧ពិន្ទុ ហើយឈរនៅលំដាប់លេខ ១០៥ នៃប្រទេសទាំង ១៣៧ ដែលកំពុងត្រៀមខ្លួនចូលទៅក្នុងបដិវត្តន៏ឧស្សាហកម្ម ៤.០។
នៅពេលត្រូវបានគេសួរថា តើអ្វីទៅជាកត្តាដែលជាបញ្ហាបំផុតសម្រាប់ធ្វើអាជីវកម្មនៅក្នុងប្រទេសឡាវ ចម្លើយគឺកម្លាំងពលកម្មគ្មានចំណេះដឹងគ្រប់គ្រាន់ ហើយវាបានគឺជាបញ្ហាធំបំផុតសម្រាប់សេដ្ឋកិច្ចជាតិវាច្បាស់ណាស់ថាឡាវមានបញ្ហាដែលត្រូវដោះស្រាយ។ ប្រព័ន្ធអប់រំទាបជាផ្នែកមួយធំបំផុតដែលនាំឲ្យមានមានការធ្លាក់ចុះនូវការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន បើធៀបប្រជាជនដែលមានអាយុតិចមានកម្លាំងប្រកួតប្រជែងពេញលេញក្នុងសេដ្ឋកិច្ច។
ពាក់ព័ន្ធពីប្រជាជនដែលមានវ័យក្មេងនេះ គឺជាហេតុផលមួយទៀតដែលឡាវចាំបាច់ត្រូវត្រៀមខ្លួនដើម្បីទទួលយកបដិវត្តន៏ឧស្សាហកម្ម ៤.០ បើមិនដូច្នេះទេវាប្រឈមនឹងការធ្លាក់ នៅក្រោយគេមិនខាន ខណៈដែលប្រទេសក្នុងតំបន់អាស៊ានទាំងអស់កំពុងធ្វើការប្រកួតប្រជែងកម្រិតខ្ពស់៕
ដោយ៖ យ៉ាយ៉ា