រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារលើកទី ២ និងទី ៣ ពីស្រាបៀរអាន់ឆ័រ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ទី ១៤ ខែមីនា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីពីរជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួន២រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ចំនួន១៤ នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅនិងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។
លោក ប៉ែន សុខរស់ មកពីខេត្តកំពង់ឆ្នាំង ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀរអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំញ៉ាំស្រាបៀរច្រើន។ ខ្ញុំសុំណូមពរឲ្យបងប្អូនញ៉ាំស្រាបៀរច្រើនដូចខ្ញុំ ដែលអាចឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រកាន់តែច្រើន ពីព្រោះរង្វាន់ស្រាបៀរអាន់ឆ័រនៅមានច្រើនទៀតរងចាំបងប្អូន។ កាលនោះខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែងពេលដឺងថាត្រូវរង្វាន់។” ចំណែកឯអ្នកស្រី គាំ សុគន្ធា មកពីខេត្តកំពង់ស្ពឺ ឆ្នាំង ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀរអាន់ឆ័របានមានប្រសាសន៍ថា៖ គាត់ត្រូវរង្វាន់នៅពេលផឹកជួបជុំមិត្តភ័ក្តិ។ នៅពេលគាត់ដឹងថាត្រូវរង្វាន់ធំ១ម៉ឺនដុល្លារ គាត់មានអារម្មណ៍រំភើបរីករាយក្រៃលែង។ “ខ្ញុំឈ្នះរង្វាន់ពិតៗ។ ខ្ញុំជ្រើសរើសញ៉ាំស្រាបៀរអាន់ឆ័រតាំងពីមិនទាន់មានរង្វាន់រហូតដល់មានរង្វាន់។ ខ្ញុំមានអារម្មណ៍រំភើបខ្លាំង ហើយខ្ញុំនឹងយកលុយនេះទៅរកស៊ី និងផ្គត់ផ្គង់គ្រួសារ។”
អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួន២រូបបានទទួលរង្វាន់ពីលោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងលោក Roderick Leong នាយកផ្នែកលក់នៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ។ អ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន១៤ នាក់បានទទួលរង្វាន់ពីលោក Fahmi Rajendra ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។
កម្មវិធីឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះពីរដងជារៀងរាល់ខែនៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លាពិសាដោយការទទួលខុសត្រូវ៕