៥ យ៉ាងពីប្រព័ន្ធអប់រំរបស់ជប៉ុនដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល​



មិន​ខ្វះ​ទេ​មនុស្ស​ដែល​តែង​និយាយ​ថា​ ចូល​ចិត្ត​ប្រទេស​ជប៉ុន ចូល​ចិត្ត​ប្រជា​ជន​ជប៉ុន ចូល​ចិត្ត​វប្ប​ធម៌​ជប៉ុន​ និងចង់​ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ជប៉ុនជាដើម​។ តើ​មានដែល​ដឹង​ទេ​ថា​ប្រទេស​មួយ​នេះ​មានប្រព័ន្ធ​អប់រំ​យ៉ាង​ម៉េច​ខ្លះ? បើចង់ឲ្យ​អស់​ចម្ងល់ តោះ​ចូល​ទៅ​មើល​ពី​គោល​ការ​ណ៍​ ៥ យ៉ាងនៃ​ប្រព័ន្ធ​អប់​រំ​ក្នុង​ប្រទេស​ជប៉ុន​ទាំង​អស់​គ្នា​៖

១) អំ​ឡុង​ពេល ៣ឆ្នាំ​ ដំបូង​នៃ​ការសិក្សា (ពេល​ដែល​កុមារ​ចូល​សាលា​ដំបូង) គឺ​គ្មាន​កា​រ​ប្រឡង​ឡើយ

ទ្រឹស្ដីអំពីមូលហេតុដែល​ជប៉ុនមិនត្រូវបានតម្រូវឱ្យសិស្ស​ទទួល​ការ​ប្រឡង រហូតដល់ពួកគេ​ចូល​ថ្នាក់ទី ៤ ព្រោះ​ថាគុណតម្លៃរបស់ជប៉ុនមានភាពល្អប្រសើរ។ គេ​ចង់​ទុក​ឱកាស​ឲ្យ​ក្មេងៗ​រៀន​ឲ្យ​បាន​ច្រើន ព្រោះ​ពួក​គេ​នៅ​តូចបើ​កាល​ណា​គេ​បាន​រៀន​ហើយ​គ្មាន​សម្ពាធ​លើ​ការ​ប្រលង​ ពួកគេ​អាច​នឹង​សប្បាយ​រីក​រាយចូល​ចិត្ត​រៀន​សូត្រ និង​ពួកគេប្រាកដជាធុញ​ទ្រាន់​ឬ​ខ្លាច​ដល់​ពេល​ត្រូវ​ប្រលង​។ គេ​បាន​បណ្តុះ​គំ​និត​ឲ្យ​សិស្ស​ស្រលាញ់​ការ​សិក្សាពេល​គេ​នៅ​វ័យ​ក្មេងៗ ពិសេស​គេ​បង្រៀន​កុមារ​ទាំង​អស់​ពី​សីល​ធម៌ សុជីវធម៌ ការ​គោរព និង​ការ​រស់នៅ​ក្នុងសង្គម ហើយ​គេ​គិត​ម្យ៉ាង​ទៀត​ថាក្មេង​នៅ​អា​យុ​ក្រោម​ ១០ ឆ្នាំ វា​គ្មាន​អ្វីសំខាន់​ទេ​ដែល​ដាក់​គំនាប​ឲ្យ​ពួក​គេ​ប្រលង​ប្រជែង​អ្វី​ទាំង​អស់​នោះ។

២)​ គ្មាន​អ្នក​សំអាត​ទេ គឺ​សិស្ស​ជា​អ្នក​សំអាត​ថ្នាក់​រៀន​

សួរ​ថា​ហេតុ​អ្វី​បាន​ជា​សិស្ស​តម្រូវ​ឲ្យ​ធ្វើ​ការ​សំអាត​បន្ទប់​រៀន​ដោយ​ខ្លួន​ឯង​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​សំអាត​បន្ទប់​ទឹក​ទៀត? ហេតុ​ផល​សំខាន់​បំផុ​តធំ​មួយ​គឺ បង្រៀន​ឲ្យ​ពួកគេស្គាល់ពី​ការ​ងារក្រុម​ ចែក​រំ​លែក​ភាព​ទទួល​ខុស​ត្រូវ ​បង្កើន​ការ​អភិ​វឌ្ឍសមត្ថ​ភាព​ឲ្យ​កាន់​តែខ្លាំង​ក្នុ​ងការ​ថែ​រក្សា​របស់​របរនានាដោយ​មិន​គិ​តថា​វាជា​របស់​សាលា តែ​គិត​ថាវាជារបស់​ទាំង​អស់​គ្នា​ត្រូវ​ចូល​រួម​ថែ​រក្សា​ទាំង​អស់គ្នា។ មេ​រៀន​មួយ​នេះ​អា​ច​ជា​ការ​ដាស់​សតិ​មួយ​ដែល​នាំ​ឲ្យ​ប្រជា​ជន​ជប៉ុន​មាន​ទម្លាប់​មួយ​តែង​គិត​គូរ​ពីអ្នក​ដទៃ​។

៣) សិស្សជប៉ុន​ញ៉ាំអាហារ​ដូចគ្នា អាហារ​ដែលមាន​តុល្យ​ភាព

ក្រៅពីសិស្សដែលមានអាឡែរហ្សីអាហារធ្ងន់ធ្ងរសិស្សជប៉ុនត្រូវបានគេបម្រើអាហារពីបញ្ជីមុខម្ហូបស្តង់ដារ។ គេ​សង្កេត​ឃើញ​សាលា​រដ្ឋ ឬហៅ​ថា​សាលា​សាធារណៈនៅ​សហ​រដ្ឋ​អាមេរិកមានការ​ផ្តល់​អាហារ​ថ្ងៃ​ត្រង់​ដល់​សិស្ស​​នូវ​អាហារូប​ត្ថម្ភទាប មានជាតិ​ស្ករ​និង​ជាតិ​ខ្លាញ់​ធ្វើ​ឲ្យ​ធាត់​។ តែជប៉ុន​បាន​បង្រៀន​សិស្ស​របស់​ពួកគេ​ឲ្យ​ញ៉ាំ​អាហារ​សុខភាព​ ហើយ​គេ​ក៏តម្រូវ​ឲ្យ​ចុង​ភៅ​ចម្អិន​អាហារ​ដែល​ល្អដល់​សុខភាព​សិស្ស​មានបន្លែ​ច្រើន ផ្ទុក​ទៅ​ដោយ​វីតាមីន​ អាហារ​ចម្អិន​ថ្មីៗ​ស្រស់ៗ​ មិន​ផ្អាប់​ឬ​ទុក​ច្រើន​ថ្ងៃ ពិសេស​គ្រឿង​ផ្សំនៅក្នុង​ស្រុក​ទៀត។​​

         បន្ថែម​ពី​នេះ គ្រូៗ​គឺ​ទទួល​ទាន​អា​ហារ​ថ្ងៃ​ត្រង់​ជាមួយ​សិស្ស​របស់​គេ​ ធ្វើ​បែប​នេះ​ដើម្បី​បង្កើន​ភាព​ស្និស្នាល​រវាង​សិស្ស​និង​គ្រូ។ ម្តង​ម្កាលសិស្ស​ជប៉ុនបម្រើអាហារថ្ងៃត្រង់ដល់គ្នាទៅវិញទៅមក ជាមធ្យោបាយមួយដើម្បីចែកចាយការទទួលខុសត្រូវនៃសុខុមាលភាពនៃថ្នាក់ទាំងមូល

៤) សាលារដ្ឋ​បង្រៀន​ពី​សិល្បៈប្រពៃ​ណី

អ្វីដែលត្រូវបានគេចាត់ទុកថាជាចំណេះដឹងមូលដ្ឋាន ដល់ប្រព័ន្ធសាលារៀនសាធារណៈរបស់ជប៉ុនគឺហួសពីវិសាលភាព ដែលត្រូវបានកំណត់ដោយសាលាសាធារណៈរបស់​សហ​រដ្ឋ​អាមេរិក។ សិស្ស​ជប៉ុន​ត្រូវ​បានគេ​បង្រៀន​នូវ​សិល្បៈ​ប្រពៃ​ណី​ដូចជា​ Shodo (書道、Japanese calligraphy) និង haiku ដែល​ទម្រង់​ជា​ការនិពន្ធ​​ និង​តែង​កំណាព្យ​ជា​ផ្លូវ​ការ​។ Shodo ជា​ការ Kanji និង kana នៅលើក្រដាសដោយ​ជក់​ឬស្សី​។  ​វប្បធម៌​ជា​ច្រើន​ទៀត​របស់​ជប៉ុន​ត្រូ​វ​បាន​ដឹង​ ស្គាល់​ ដល់​គ្រប់​គ្នា​ពិសេស​ការ​បណ្តុះ​តាំង​ពីក្មេង​បែបនេះ។

៥) គ្រប់​សិស្ស​សាលា​ទាំង​អស់​ត្រូវ​ពាក់ឯក​សណ្ឋាន​

ចាប់​ពី​វិទ្យា​ល័យ​ទៅ​ សិស្ស​ជប៉ុន​ស្ទើរ​តែទាំង​អស់​ដែល​រៀន​សាលា​រដ្ឋ​តម្រូវ​ឲ្យ​សិស្ស​ពាក់​ឯកសណ្ឋាន​។ ការ​កំណត់ស្តង់ដារអាចខុសៗគ្នាប៉ុន្តែឯកសណ្ឋានភាគ​ច្រើនចែករំលែកនូវទិដ្ឋភាពដូចខាងក្រោម៖ ឯក​សណ្ឋាន​ ពណ៌ខ្មៅ​សម្រាប់​សិស្ស​ប្រុស អាវនាវិក និងសំពត់​សម្រាប់​សិស្ស​ស្រី ហើយ​ឯក​សណ្ឋាន​សិស្ស​មិន​ឲ្យ​មាន​ពណ៌ចម្រុះ​ និង​មិនលេង​ម៉ូត​​ពេកច្រើន​ទេ​។

ដូចគ្នានឹងបទដ្ឋានពាក់ព័ន្ធនឹងសាលារៀនទាំងអស់ មានចំនុចមួយនៅពីក្រោយបទបញ្ជាឯកសណ្ឋាន គំនិតនេះគឺថានៅពេលសិស្សស្លៀកពាក់ខោអាវដូចគ្នាពួកគេមានអារម្មណ៍ថាមានសហគមន៍ធំជាងដូចគ្នានេះដែរការរើសអើងសង្គមលើ​រូបរាងខាងក្រៅត្រូវបានលើកឡើង ហើយ​ការ​ដែលប្រើ​ប្រាស់ឯសណ្ឋាននេះ​អនុញ្ញាតឲ្យសិស្សផ្តោតលើការរៀនសូត្រ ជាជាង​កា​ររើស​អើង។ សាលាជប៉ុនមួយចំនួនក៏មានច្បាប់យ៉ាងតឹងរឹងលើសំភារៈដូចជាកាបូបស្ពាយព្រមទាំងតុបតែងមុខនិងស្ទីលម៉ូដសក់ផងដែរ៕

ដោយ៖ យ៉ាយ៉ា

X
5s