របៀបចំនួន ៩យ៉ាងក្នុងការនិយាយអំពីអនាគតកាលក្នុងភាសាអង់គ្លេស
ក្នុងភាសាអង់គ្លេស គេអាចប្រើប្រាស់របៀបជាច្រើនដើម្បីបរិយាយអំពីអនាគតកាល។ ខាងក្រោមនេះគឺជារបៀបទាំង ៩ ដែលប្រើប្រាស់ក្នុងការនិយាយអំពីអនាគតកាល ក្នុងភាសាអង់គ្លេស៖
១) គេប្រើប្រាស់ will ដើម្បីនិយាយអំពីអនាគតកាលជាការទស្សទាយ។ វាអាចជាគំនិតឬការទស្សទាយដែលបង្ហាញពីការពិតដែលអាចនឹងកើតឡើង។ Will ក៏អាចប្រើប្រាស់ដើម្បីនិយាយអំពីការសម្រេចចិត្តភ្លាមៗកំឡុងពេលនិយាយផងដែរ។
ឧទាហរណ៍៖
១) In 100 years' time, everyone will have an electric car. ក្នុងរយៈពេល ១០០ឆ្នាំខាងមុខ មនុស្សគ្រប់គ្នានឹងមានឡានអគ្គិសនីប្រើប្រាស់។ (will កន្លែងនេះអាចជាការទស្សទាយអំពីអនាគត)
២) I think it'll rain tonight. ខ្ញុំគិតថានឹងមានភ្លៀងយប់នេះ។ (will កន្លែងនេះជាការទស្សទាយអំពីអនាគត)
៣) I'm sure he'll be a successful lawyer one day. ខ្ញុំច្បាស់ណាស់ថាគាត់នឹងក្លាយជាមេធាវីជោគជ័យម្នាក់នៅថ្ងៃណាមួយ (will កន្លែងនេះជាការទស្សទាយអំពីអនាគត)
៤) Waiter: "What would you like to eat?" អ្នកបម្រើ៖ តើលោកត្រូវការកម្មង់អ្វីញ៉ាំដែរ?
Customer: "I think I'll have the chicken." អតិថិជន៖ ខ្ញុំគិតថាខ្ញុំចង់ញ៉ាំមាន់។ (Will កន្លែងនេះជាការសម្រេចចិត្តខណៈពេលកំពុងនិយាយ)
៥) I'm cold. I think I'll put the heater on. ខ្ញុំរងារ។ ខ្ញុំគិតថាខ្ញុំនឹងតំឡើងកម្ដៅបន្តិច។ (will កន្លែងនេះជាការសម្រេចចិត្តខណៈពេលកំពុងនិយាយ)
២) Be going to ត្រូវគេប្រើប្រាស់ក្នុងពេលអនាគតដើម្បីនិយាយអំពីគម្រោងឬបំណង (plan & intentions)។
ឧទាហរណ៍៖
១) I’m going to drive to work today. ខ្ញុំនឹងបើកឡានទៅធ្វើការថ្ងៃនេះ។
២) They are going to move to Manchester. ពួកគេនឹងផ្លាស់ប្ដូរទីលំនៅទៅកាន់ Manchester។
Be going to ក៏អាចប្រើប្រាស់អំពីអ្វីមួយដែលនឹងកើតឡើងផងដែរ ដោយផ្អែកលើភស្តុតាងដែលឃើញនឹងភ្នែក។ឧទាហរណ៍៖
១) Be careful! You are going to fall. ប្រយ័ត្ន! អ្នកនឹងដួលឥលូវហើយ។
២) Look at those black clouds. I think it’s going to rain. មើលពពកខ្មៅទាំងនោះ។ ខ្ញុំគិតថានឹងមានភ្លៀងធ្លាក់ជាមិនខាន។
៣) Present continuous មានការប្រើប្រាស់ស្រដៀងនឹង be going to ដែរ ដោយវានិយាយអំពីគម្រោងនិងបំណងក្នុងពេលអនាគតដូចគ្នា។
ឧទាហរណ៍៖
១) They’ll be coming to see us next week. ពួគគេនឹងមកលេងពួកយើងនៅសប្ដាហ៍ក្រោយ។
២) I will be driving to work tomorrow. ខ្ញុំនឹងបើកឡានទៅធ្វើការថ្ងៃស្អែក។
៤) Present simple ត្រូវបានគេប្រើប្រាស់ដើម្បីនិយាយអំពីតារាងពេលវេលា។
ឧទាហរណ៍៖
១) We have a lesson next Monday. ពួកយើងនឹងរៀននៅថ្ងៃចន្ទ។
២) The train arrives at 6.30 in the morning. រថភ្លើងនឹងមកដល់នៅម៉ោង ៦កន្លះព្រឹក។
៣) The holidays start next week. ថ្ងៃឈប់សម្រាកចាប់ផ្ដើមនៅសប្ហាហ៍ក្រោយ។
៤) It is my birthday tomorrow. ថ្ងៃខួបកំណើតរបស់ខ្ញុំនៅថ្ងៃស្អែក។
៥) គេអាចប្រើប្រាស់កិរិយាសព្ទមួយចំនួនដូចជា would like, plan, want, mean, hope, expect, intend ក្នុងការនិយាយអំពីបំណងឬគម្រោងសម្រាប់អនាគតកាលផងដែរ។
ឧទាហរណ៍៖
១) What are you going to do next year? I’d like to go to University. តើអ្នកនឹងធ្វើអ្វីឆ្នាំក្រោយ? ខ្ញុំចង់រៀននៅសកលវិទ្យាល័យ។
២) We plan to go to France for our holidays. ពួកយើងមានគម្រោងទៅប្រទេសបារាំងនៅថ្ងៃវិស្សមកាល។
៣) George wants to buy a new car. George ចង់ទិញឡានថ្មី។
៤) Mark intends to move to Berlin. Mark មានបំនងផ្លាស់ទៅរស់នៅ Berlin។
៦) គេអាចប្រើប្រាស់ be about to ដើម្បីនិយាយអំពីអ្វីមួយនឹងកើតឡើងក្នុងពេលអនាគតផងដែរ។
ឧទាហរណ៍៖
១) Quick, the film is about to start! ឲ្យលឿន! រឿងនឹងចាក់បញ្ចាំងឥឡូវហើយ!
២) We're about to leave. ពួកយើងនឹងចាកចេញ។
៧) គេអាចប្រើប្រាសពាក្យបញ្ជាក់ពីពេលវេលាដូចជា when, after, និង until ដើម្បីនិយាយអំពីអនាគតកាលផងដែរ ដោយប្រើប្រាស់បច្ចុប្បន្នកាល (present tense)។
ឧទាហរណ៍៖
១) I’ll come home when I finish work. ខ្ញុំនឹងមកផ្ទះវិញនៅពេលខ្ញុំបញ្ចប់ការងាររួចរាល់។
២) You must wait here until your father comes. អ្នកត្រូវតែរង់ចាំពីនេះរហូតដល់ឪពុករបស់អ្នកមកវិញ។
៣) They are coming after they have had dinner. ពួកគេនឹងមកដល់បន្ទាប់ពីពួកគេញ៉ាំអាហារពេលល្ងាចរួចហើយ។
៨) If clause ក៏អាចប្រើប្រាស់អំពីអនាគតកាលផងដែរ ដោយប្រើប្រាស់ក្នុងទម្រង់កាល present tense។
ឧទាហរណ៍៖
១) We won’t be able to go out if it rains. ពួកយើងមិនអាចចេញក្រៅបានទេប្រសិនបើមានភ្លៀង។
២) If Barcelona win tomorrow they will be champions. ប្រសិនបើ Barcelona ឈ្នះថ្ងៃស្អែក ពួកគេនឹងក្លាយជាជើងឯក។
៩) គេអាចប្រើប្រាស់ modal verbs ដូចជា may, might, និង could ដើម្បីនិយាយអំពីអនាគតកាលបានផងដែរ តែក្នុងលក្ខណៈមិនស្ថានភាពឬសកម្មភាពមួយមិនសូវច្បាស់លាស់។
ឧទាហរណ៍៖
១) I might stay at home tonight, or I might go to the cinema. ខ្ញុំប្រហែលជាដេកផ្ទះហើយយប់នេះ ឬខ្ញុំអាចនឹងទៅមើលកុន។
២) We could see Mary at the meeting. ពួកយើងអាចនឹងជួប Mary នៅក្នុងអង្គប្រជុំ៕
ដោយ៖ លង់ វណ្ណៈ