ចំណុចមួយចំនួនដែលបង្រៀនអ្នកកុំឲ្យលង់ខ្លួនជា«មនុស្សគិតច្រើនទៀត»?
ការគិតគូមុននឹងធ្វើអ្វីៗ គឺវាពិតជាល្អណាស់សម្រាប់មនុស្សម្នាក់ៗ។ តែបើការគិតនោះវាហួសហេតុពេកក៏អាចនាំផលអាក្រក់មកលើអ្នកដែរ។ ការគិតតែម្នាក់ឯងនេះគឺមិនបាននាំផលប្រយោជន៍អីមកអ្នកវិញទេ។ វាបានត្រឹមតែការឈឺចាប់និងឈឺក្បាលកាន់តែខ្លាំងទៅវិញប៉ុណ្ណឹង។ តើអ្នកកំពុងតែស្វែងរកផ្លូវធ្វើឲ្យខ្លួនឯងកុំគិតច្រើនដែរឬទេ?
១) និយាយថា«ឈប់» ពេលអ្នកស្មុគខ្លាំង៖ នៅពេលដែកអ្នកកំពុងតែគិតអ្វីមួយ អ្នកគូរចេះដាស់តឿនខ្លួនឯងផងថាតើការគិតរបស់អ្នកនោះលើសកំណត់ឬយ៉ាងណា? ហើយបើសិនគិតច្រើនពេកហើយនោះ អ្នកខ្លួនឯងគួរតែបញ្ឈប់ខ្លួនឯងភ្លាម។
២) ត្រូវរៀនដោះស្រាយគំនិតជាងការអង្គុយគិត៖ ការគិតច្រើនមិនបានផលឡើយលុះត្រាតែអ្នកបញ្ចេញសកម្មភាពទើបអាចដោះស្រាយបាន។ ជាពិសេសមនុស្សដែលសម្បូរដោយភាពតប់ប្រមល់ភាគច្រើនគឺជាមនុស្សដែលមិនចូលចិត្តធ្វើ តែមកអង្គុយគិតអត់ប្រយោជន៍។
៣) ប្រើពេលខ្លីដើម្បីសម្រេចចិត្ត៖ ប្រសិនបើអ្នកមិនប្រើប្រាស់ពេលខ្លីមួយ ក្នុងការជ្រើសរើសហើយចាប់ផ្ដើមបញ្ចេញសកម្មភាពទេ។ នោះអ្នកនៅតែអូសបន្លាយការគិត នោះកាន់តែវែងឆ្ងាយ និងស្មុគស្មាញថែមទៀត។
៤) គួរចំណាយពេលឲ្យច្រើនចំពោះអ្វីនៅនឹងមុខ៖ អតីតកាលកន្លងទៅបានហើយឯអនាគតកាលក៏មិនទាន់មកដល់ចុះហេតុអ្វីអ្នកខ្វល់ច្រើនម្ល៉េះ? តើវាចាំបាច់ឬយ៉ាងណាដែលត្រូវមកគិតពីរឿងដែលមិនទាន់កើតឡើងនោះ? ហេតុអ្វីមិនគិតពីអ្វីដែលអ្នកកំពុងតែជួបវិញទៅ?
៥) ត្រូវនៅជិតអ្នកដែលមិនចេះគិតច្រើន៖ មនុស្សជុំវិញខ្លួនក៏ជាកត្តាមួយជះឥទ្ធិពលដល់អ្នកដែរ។ ហេតុនេះហើយបើយល់ល្អ អ្នកគួរចំណាយពេលនៅជាមួយអ្នកដែលមិនគិតខ្វាយខ្វល់ច្រើន ព្រោះថាពួកគេជាមនុស្សគិតតែពីអ្វីៗដែលល្អប៉ុណ្ណោះ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា