ការប្រើប្រាស់ Parallelism ក្នុង Coordinating conjunctions, Comparison, Correlative conjunctions​



 

ក្នុង​វគ្គ​មុន​យើង​បាន​សិក្សា​រួច​មក​ហើយ​អំពី​ការ​ប្រើប្រាស់ List និង Preposition ឲ្យ​ត្រូវ​ទៅ​តាម​គោលការណ៍​របស់ Parallelism។ ត​មក​វគ្គ​នេះ យើង​ងាក​មក​សិក្សា​លម្អិត​បន្ត​អំពី Coordinating conjunctions, Comparison និង Correlative conjunctions ថា​តើ​ពួក​វា​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ដូចម្ដេច​ដើម្បី​ឲ្យ​ត្រូវ​តាម​គោលការណ៍​របស់ Parallelism

         Coordinating conjunctions (ពាក្យ​ភ្ជាប់​សេចក្ដី) នៅ​ក្នុង Parallelism

១) To speak is easy, but doing is not always so. ល្បះ​នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​សព្វនាម​នៅ​ល្បះ​ទោល​ទី១​គឺ To speak ដែល​មាន​ទម្រង់​ជា To+infinitive ចំណែក​ឯ​ល្បះ​ទោល​ទី២​មាន doing ជា​សព្វនាម ដែល​មាន​ទម្រង់​ជា Gerund V+ing។ ដើម្បី​ឲ្យ​ល្បះ​នេះ​គោរព​ទៅ​តាម​គោលការណ៍ Parallelism យើង​អាច​ប្ដូរ​សព្វនាម​របស់​ល្បះ​ទោល​ទាំងពីរ​ទៅជា​ទម្រង់ Gerund ទាំង​ពីរ ឬ​ទៅជា​ទម្រង់ To+infinitive ទាំង​ពីរ។ ឧទាហរណ៍ To speak is easy, but to do is not always so. Speaking is easy, but doing is not always so.

២) She's gentle and a beautiful woman. ល្បះ​នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ gentle គឺជា​គុណនាម រីឯ a beautiful woman គឺជា​ឃ្លា​នាម ដែល​មាន beautiful ជា​គុណនាម​បញ្ជាក់​ន័យ​ឲ្យ​នាម woman។ ដើម្បី​ឲ្យ​ល្បះ​នេះ​ត្រឹមត្រូវ យើង​អាច​សរសេរ​បាន​២យ៉ាង​គឺ She's gentle and beautiful. ត្រង់​នេះ​យើង​កែ beautiful ឲ្យ​ទៅជា​គុណនាម​ដូច gentle ដែរ ឬ She's a gentle and beautiful woman. ដែល​ត្រង់​នេះ​យើង​កែ gentle ឲ្យ​ទៅជា​គុណនាម​បញ្ជាក់​ន័យ​ឲ្យ​នាម woman ដូច beautiful ដែរ​ហើយ​លើក a មក​ដាក់​នៅ​ខាងមុខ​គុណនាម​ដំបូង​គេ​ដែល​ជា gentle វិញ។

 

         Comparison (ការ​ប្រៀបធៀប) នៅ​ក្នុង Parallelism

១) I would rather stay at home than going out. ល្បះ​នេះ​មិន​ត្រឹមត្រូវ ព្រោះ stay at home និង going out មិន​មាន​សំណង់​វេយ្យាករណ៍​ដូច​គ្នា។ អ្នក​ត្រូវ​គិត​ថា than ប្រៀប​ដូចជា​ជញ្ជីង​នៅ​ចំ​កណ្ដាល រីឯ stay at home និង going out នៅ​ចុង​ម្ខាង​ម្នាក់​នៃ​ជញ្ជីង។ ដើម្បី​ឲ្យ​ជញ្ជីង​ស្មើគ្នា អ្នក​ត្រូវ​ប្ដូរ​ល្បះ​នេះ​ទៅ​ជា I would rather stay at home than go out

២) I like learning grammar as much as you. បើ​ក្រឡេក​មើល​មួយ​ភ្លែត ល្បះ​នេះ​អាច​គ្មាន​បញ្ហា​អ្វី​នោះ​ទេ តែ​ជាក់ស្ដែង​ល្បះ​នេះ​មិន​ត្រឹមត្រូវ​នោះ​ឡើយ។ បើ​អ្នក​ចង់​មានន័យ​ថា «ខ្ញុំ​ក៏​ចូលចិត្ត​រៀន​វេយ្យាករណ៍​ដូច​ដែល​អ្នក​ចូលចិត្ត​រៀន​វា​ដែរ។» នោះ​អ្នក​ត្រូវ​កែ​វា​ទៅ​ជា I like learning grammar as much as you do. ពុំ​នោះ​ទេ​ល្បះ​នេះ​នឹង​មានន័យ​ថា «ខ្ញុំ​ក៏​ចូលចិត្ត​រៀន​វេយ្យាករណ៍​ដូច​ដែល​ខ្ញុំ​ចូលចិត្ត​អ្នក​ដែរ។»

         Correlative conjunctions នៅ​ក្នុង Parallelism

១) Whether you decide to go or stay, I still have to go. ល្បះ​មិន​ត្រឹមត្រូវ​ទេ អ្នក​ត្រូវ​បន្ថែម to នៅ​ខាង​មុខ​កិរិយា stay ឲ្យ​ដូចជា to go ដែរ ដើម្បី​ឲ្យ​ល្បះ​នេះ​ត្រឹមត្រូវ។ ឧទាហរណ៍ Whether you decide to go or to stay, I still have to go.

២) She prefers neither to drink coffee nor eat ice-cream. ល្បះ​នេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​មូលហេតុ​របស់​វា​ក៏​ស្រដៀង​គ្នា​នឹង​ឧទាហរណ៍​ទី១​ដែរ។ អ្នក​ត្រូវ​ប្ដូរ​វា​ទៅ​ជា She prefers neither to drink coffee nor to eat ice-cream. ទាំង​ល្បះ​នេះ​និង​ល្បះ​ទី១ អ្នក​ត្រូវ​គិត​ប្រដូច​ឈ្នាប់ or និង nor ឲ្យ​ដូចជា​ជញ្ជីង​នៅ​ចំ​កណ្ដាល ហើយ​យក​របស់​ដែល​មាន​ប្រភេទ​ដូច​គ្នា​មក​ប្រៀបធៀប​គ្នា ដែល​នៅ​ក្នុង​វេយ្យាករណ៍​គឺ​ត្រូវ​យក​អ្វី​ដែល​អ្នក​ចង់​ប្រដូច​មាន​ទម្រង់​ដូចគ្នា បើ​ជា​កិរិយា​ក្នុង​ទម្រង់Present simple ត្រូវ​ជា Present simple ដូចគ្នា ឬ​បើ​ជា​គុណនាម​ត្រូវ​ជា​គុណនាម​ទាំងអស់​គ្នា​ជាដើម៕ 

ដោយ៖ ស្រីពៅ

 

X
5s