ក្រុមហ៊ុន Cellcard បានដាក់កម្មវិធី Super Data Race ជាថ្មី នៅក្នុងរាជធានីភ្នំពេញ!​



 

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី 7 ខែមេសាឆ្នាំ 2019​ មាន សិស្សវិទ្យាល័យរាប់រយនាក់ ជួបជុំគ្នានៅវិទ្យាល័យឥន្ទ្រទេវី សម្រាប់កម្មវិធី Super Data Races ជាលើកដំបូងរបស់ Cellcard

Super Data Race គឺជាប្រភេទកម្មវិធីហ្គេមកំសាន្តមួយ ដែលបានបង្កើតឡើងដើម្បីសំរាប់យុវវ័យ និងផ្តល់ឱ្យពួកគេសាកល្បង និងទទួលបទពិសោន៏នៃប្រពន្ធ័អ៊ីនធឺណិតដែលមានល្បឿនលឿន ។

ភាពជោគជ័យលើបណ្តាញសេវា របស់ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ពីស្ថាប័នជាច្រើនទាំងក្នុងស្រុក ទាំងក្នុងតំបន់ និងពិភពលោក រហូតដល់ទទួលបានពានរង្វាន់ជាច្រើន ជាបន្តបន្ទាប់និងផ្ទួនៗគ្នា ពី Ookla និង Opensignal ដែលជាស្ថាប័នជំនាញនិងឈានមុខគេក្នុងពិភពលោក លើការធ្វើតេស្តលើបណ្តាញសេវា។

ពានរង្វាន់ចុងក្រោយបំផុតបានបង្ហាញថា បណ្តាញ 4G LTE របស់ក្រុមហ៊ុនCellcard មិនត្រឹមតែលឿនជាងគេនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅខេត្តសៀមរាប និងព្រះសីហនុផងដែរ។

ការប្រណាំង Super Data Races នឹងផ្តល់ឱ្យសិស្សនូវបទពិសោធផ្ទាល់នៃល្បឿនទិន្នន័យចល័ត ខណៈដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីរីករាយជាមួយមិត្តភក្តិ និងឈ្នះរង្វាន់ដ៏អស្ចារ្យ។

ទំរង់បែបបទកម្មវីធីនេះគឺធ្វើតាមកម្មវិធី Super Data Race វគ្គមុនរបស់សែលកាត ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ និងសៀមរាបដែលបានទាក់ទាញអ្នកចូលរួមលេង ជាពិសេសយុវវ័យរហូតដល់ ជិត 2000 នាក់។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា "យើងបានផ្តល់ហ្គេម Super Data Race ដែលមានរូបរាងថ្មី យ៉ាងល្អឥតខ្ចោះនៅឆ្នាំនេះ និងកែឆ្នៃហ្គេមនេះអោយកាន់តែមានភាពសប្បាយរីករាយ និងប្រកួតប្រជែងសម្រាប់សិស្សានុសិស្ស យុវវ័យ និង ទូទាំងប្រទេស ផងដែរ 

"នេះគឺជាវិធីមួយដ៏ល្អ ដើម្បីផ្សារភ្ជាប់ជាមួយយុវជនដែលជាអតិថិជនរបស់យើង និងដើម្បីផ្តល់ឱ្យពួកគេនូវបទពិសោធន៍ថ្មីដ៏គួរឱ្យរំភើប។ ជាមួយគ្នាដែរ ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្រ្តីខ្នាតតូច ជាមួយនឹងទេពកោសល្យដ៏អស្ចារ្យរួមទាំងសិល្បករ សិល្បការិនី និងអ្នកដំណាងសំខាន់ៗនៅក្នុងបណ្តាញសង្គម Facebook"

"រង្វាន់ជាច្រើនដែលបានផ្តល់ជូនតាមបែបការរស់នៅលក្ខណៈឌីជីថលរបស់ពួកគេដែលមានដូចជា Iphone 10S Max, iPad, Huawei Nova 3i, AirPod និង MiFis ផងដែរ។ 

 

X
5s