វិធីសាស្ត្រ​ជោគជ័យ​​៤​យ៉ាង​​ដើម្បី​​សរសេរ​អត្ថបទ​កាន់​តែ​មានភាពឆ្នៃប្រឌិត និងទាក់​ទាញ​​​



ការ​សរសេរ​អត្ថបទ​ទាម​ទារ​​​មាន​គំនិត​ច្នៃ​ប្រឌិត អត្ថបទ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ប្រចាំ​ថ្ងៃ  រឿង​ដែល​​គេ​ឯង​​កំពុង​ចាប់​អារម្មណ៍  ​ការ​ប្រើប្រាស់​ពាក្យពេចន៍​គួរ​ឲ្យ​ចង់​អាន​  ​និង​​ការ​រៀប​ចំ​​អត្ថបទ​ឲ្យ​មាន​របៀបរបប​ងាយ​យល់​ជាដើម។ ​អ្នកដឹងហើយថាការសរសេរឲ្យទាក់ទាញ គឺពិបាកខ្លាំងណាស់ជាពិសេសសម្រាប់អ្នកមិនសូវសរសេរ។ ដូចនេះ ខាង​​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ខ្លះ​ៗ​ ដែល​អាច​ជួយ​ឲ្យ​​អ្នក​​សរសេរ​អត្ថបទ​កាន់​តែ​​​ល្អ៖ 

១)  សរសេរ​ពាក្យ​ធម្មតា​ៗ​តែ​សង្កត់​ន័យ​៖   ចូរ​កុំ​ធ្វើ​ឲ្យ​​អត្ថបទ​អ្នក​មើល​ទៅ​​ហាក់​​ដូច​ជា​​មាន​ភាព​ស្មុគស្មាញ​ពេក​អី​។    អ្នក​គួរ​តែ​​សរសេរ​ដោយ​ប្រើប្រាស់​ពាក្យពេចន៍​ធម្មតា​  ដែល​អ្នក​ដទៃ​មើល​ហើយ​ងាយ​យល់​និង​អាច​ចងចាំ​បាន​ជា​រៀង​រហូត។   ពេល​ខ្លះ​ការ​សរសេរ​វែង​ពេក​  គឺ​​មិន​ត្រឹម​តែ​ឲ្យ​អ្នក​អាន​ឆាប់​វង្វេង​ប៉ុណ្ណោះ​ទេ   តែ​ថែម​ទាំង​ខាត​ទាំង​ពេលវេលា​ និង​ការ​គិត​របស់​អ្នកអានថែម​​ទៀត​ផង។​

២) សរសេរ​ដោយ​គិត​ពី​​គំនិត​អ្នក​ដទៃ៖ ​មុន​នឹង​អ្នក​ចាប់​ផ្ដើម​ការ​សរសេរ​អត្ថបទ អ្វី​មួយ ​អ្នក​ត្រូវ​គិត​ពី​គំនិត​អ្នក​ដទៃ​ជា​មុន​សិន​  ថា​តើ​ពួក​គេ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​អ្វី​​ខ្លះ? ពេល​អ្នក​សរសេរ​ដោយ​​​តាម​តែ​ចិត្ត​អ្នក​ចង់​​នឹក​ឃើញ​នោះ អ្នក​ផ្សេង​ទៀត​នឹង​គិត​ថា​អ្នក​សរសេរ​មក​សម្រាប់​​តម្រូវ​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ 

៣) ត្រូវ​​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រធាន​របស់​អ្នក​៖​  អ្នក​ត្រូវ​ស្វែង​រក​គំនិត​ណា​ដែល​វា​សក្ដិសម​​ហើយ​ស៊ី​គ្នា​ទៅ​នឹង​ប្រធាន​បទ​របស់​អ្នក។ ​     ការ​សរសេរ​ដោយ​គ្មាន​គោល​បំណង​ច្បាស់លាស់​​នោះ  នឹង​នាំ​ឲ្យ​​អ្នក​អាន​វង្វេង​  ហើយ​មិន​អាច​ទទួល​យក​គំនិត​អ្វី​សោះ​ពី​អត្ថបទ​នោះ​។

៤)  ត្រូវ​បង្ហាញ​ពី​អ្វី​​មួយ​​ឲ្យ​​ច្បាស់លាស់៖  កុំ​ចំណាយ​ពេល​​ក្នុង​ការ​សម្រាយ​អត្ថបទ​​របស់​អ្នក​ព្រោះ ការ​សរសេរ​ន័យ​​វែង​ឆ្ងាយ​ពេក​  គឺ​អាច​ទៅ​ជា​ចាក​ប្រធាន​ក៏​ថា​​បាន។    ប្រសិន​បើ​មាន​គំនិត​ខ្លះ​ដែល​អ្នក​​គិត​ថា​វា​​មិន​ចាំ​បាច់​ដាក់​ទេ​នោះ  ​​​   អ្នក​មិន​គួរ​បញ្ចូល​ទៅ​ក្នុង​អត្ថបទ​​ឡើយ​៕

ប្រែ​សម្រួល៖ ព្រំ  សុវណ្ណកណ្ណិកា

X
5s