ការប្រគំុតន្ត្រីយក្សនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទីពីរមកដល់ប៉ោយប៉ែតហើយ
ប៉ោយប៉ែត៖ ការប្រគំតន្រ្តីយក្សនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរចាប់ផ្តើមប្រព្រឹត្តធ្វើឡើងហើយចាប់ពីយប់ថ្ងៃទី ១ មេសា នៅជិតផ្សាររាត្រី ទីក្រុងបោយប៉ែត។
ការប្រគំតន្រ្តីយក្សរបស់ស្រាបៀរអាន់ឆ័រនឹងផ្តល់ភាពរំភើបរីករាយក្រៃលែងសម្រាប់ទស្សនិកជនរស់នៅក្រុងបោយប៉ែត និងមកពីបណ្តាស្រុកនានានៅជិតក្រុងបោយប៉ែត។ ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរឆ្នាំ ២០១៩នេះ អតិថិជនជាវស្រាបៀរអាន់ឆ័រចាប់ពី ៦ កំប៉ុង/ដប នឹងទទួលបានឱកាសចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ពីស្រាបៀរអាន់ឆ័រ ដូចជា អាវយឺត កន្សែង និង កំរាលសម្រាប់ដំណើរកម្សាន្ត ដែលអាចក្រាលនៅឆ្នេរសមុទ្យសម្រាប់អង្គុយលេង។
កម្មវិធីប្រគំតន្ត្រីរបស់ស្រាបៀរអាន់ឆ័រ នៅបរិវេណជិតផ្សាររាត្រី ក្រុងប៉ោយប៉ែត បានចូលរួមសម្តែងដោយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជាអ្នកនាងសុគន្ធ នីសា អ្នកនាងសុខស្រីនាង លោក ហ្សូណូ លោក ឃី សុគុណ កញ្ញា ឈិន រតនៈ លោក គ្រី ថៃពៅ ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។
កម្មវិធីនេះនាំមកជួនលោកអ្នកដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ពិសេសនេះសូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។
ពិសាដោយការទទួលខុសត្រូវ៕