ធនាគារវិនិយោគ Lehman Brother មានដំណើរយ៉ាងណាមុនពេលក្ស័យធនក្នុងវិបត្តិសេដ្ឋកិច្ច ២០០៨
Lehman Brother ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលរងគ្រោះក្ស័យធនធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់អាមេរិក មកទល់ពេលនេះវាមានរយៈពេលជាង ១០ឆ្នាំ ហើយ (ចាប់ពីខែកញ្ញា ២០០៨) ដែលក្រុមហ៊ុននេះត្រូវបានស្លាប់ដោយសារវិបត្តិសេដ្ឋកិច្ច។ មុនពេលក្ស័យធុន ធនាគារមួយនេះជាប់ចំណាត់ថ្នាក់លេខ ៤ជាធនាគារវិនិយោគធំបំផុតក្នុងសហរដ្ឋអាមេរិក។ តែដឹងទេថា ថាធនាគារវិនិយោគមួយនេះជួបមហន្តរាយដូចម្តេចខ្លះ?
១) ប្រវត្តិរបស់ Lehman Brother
Lehman Brother ត្រូវបានបង្កើតដោយលោក Henry Lehman ក្នុងឆ្នាំ ១៨៤៤ មិនយូរប៉ុន្មានក៏ត្រូវបានចូលទុនដោយបងប្អូនប្រុសរបស់គាត់ Emanuel និង Mayer ក្នុងឆ្នាំ ១៨៥០ ដោយបានប្តូរឈ្មោះទៅជា Lehman Brother។ ក្រុមហ៊ុននេះបានរីកចម្រើនលេចធ្លោនិងអំណាចក្នុងអាជីវកម្មរបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេស។ មកដល់ឆ្នាំ ១៨៦២ បានជួបនឺងវិបត្តិសង្គ្រាមស៊ីវិលមុនសង្គ្រាមលោកលើកទី ២។ ក្នុងឆ្នាំ ១៨៨៧ ធនាគារនេះបានទទួលធ្វើជាអ្នកធានាទិញមូលបត្រលើកដំបូងក្នុងអាជីវកម្មរបស់ខ្លួនឲ្យក្រុមហ៊ុន International Steam Pump ហើយនៅក្នុងឆ្នាំ ១៩២៨ ធនាគារមួយនេះបានទទួលភាពល្បីល្បាញនៅតំបន់ One William Street។ ទសវត្សរ៍ទី ៣០ Lehman Brother បានធ្វើជាអ្នកធានាទិញមូលបត្រឲ្យក្រុមហ៊ុនផលិតទូរទស្សន៍មួយ DuMont។ បន្តកំណើរការអាជីវកម្មអស់រយៈពេលយ៉ាងយូរ និងបានចូលរួមអាជីវកម្មជាមួយក្រុមហ៊ុននានាជាច្រើន ហើយការរីកចម្រើនក៏មានជាបន្តបន្ទាប់ តែជាអកុសលមកដល់ឆ្នាំ ២០០៧ សញ្ញានៃការក្ស័យធនចាប់ផ្តើមមានបណ្តើរៗ រួចក៏សម្រេចបានលទ្ធផលជាការក្ស័យធន ១០០% ក្នុងឆ្នាំ ២០០៨។
២) ការដែលដួលរលំ ក្ស័យធនរបស់ Lehman Brother
វាអាចមានហេតុផលមួយចំនួនដែលនាំឲ្យធនាគារមួយនេះជួបវិបត្តិរហូតដល់ក្ស័យធនបែបនេះ តែបញ្ហាដែលសំខាន់នោះគឺវិបត្តិលំនៅដ្ឋានក្នុងឆ្នាំ ២០១៨។ មានក្រុមហ៊ុនច្រើនណាស់ដែលបានក្ស័យធនក្នុងគ្រោះមន្តរាយដ៏ធំបំផុត។ Lehman Brother ជាអ្នកជាប់ពាក់ព័ន្ធ និងចូលរួមយ៉ាងខ្លាំងបំផុតក្នុងការផ្តល់កម្ចីទិញផ្ទះ។ ក្រោយពេលមានការកើតឡើងនូវអតិផរណា ថ្លៃទំនិញចាប់ផ្តើមកើនឡើងខ្ពស់ ចំនូលបុគ្គលចាប់ផ្តើមបាត់បង់មួយចំនួនដោយសារការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន ជាហេតុនាំឲ្យការសងនូវអត្រាការប្រាក់មិនបានល្អ អ្នកខ្លះគ្មានលទ្ធភាពសងទៅធនាគារនូវកម្ចីទិញផ្ទះរបស់ពួកគេ។ ដល់កាលកំណត់មិនបានសងការប្រាក់នោះធនាគារក៏ធ្វើការរឹបអូសយកផ្ទះធ្វើជាកម្មសិទ្ធិរបស់ធនាគារ នឹងអាលដាក់លក់ចេញវិញ។ តែអ្វីៗមិនដូចការរំពឹងទុក ផ្ទះបានដែលរឹបអូសពីអ្នកមិនបានបង់ការប្រាក់ទាំងនោះមិនអាចរកទីផ្សារលក់ចេញបាន នាំឲ្យធនាគារគ្មានប្រាក់បញ្ចេញសម្រាប់ផ្តល់ការប្រាក់ដល់អ្នកដែលបានដាក់ប្រាក់បញ្ញើ ធនាគារចាប់ផ្តើមជ្រួលច្របល់ដោយជួបវិបត្តិធ្ងន់ធ្ងរមិនអាចស្រោចស្រង់បាន។ អ្នកវិនិយោគចាប់ផ្តើមដឹងច្បាស់ថាធនាគារនឹងត្រូវដួលរលំក្នុងពេលឆាប់ៗនេះ ដោយសារវាបានបាត់បង់តម្លៃអស់ ៧៣% ទៅហើយ។
៣) ស្ថានភាពសេដ្ឋកិច្ចយ៉ាងណាដែរ មកដល់ឆ្នាំ ២០១៨ ហើយនោះ?
មានសំនួរមួយចំនួនសួរថាតើសេដ្ឋកិច្ចនៅមានការជាប់គាំងទៀតទេមកដល់ឆ្នាំ ២០១៨ នេះ? វាជាសំណួរពិតមួយដែលយើងបានរៀនពី Lehman។ មានការជជែកពិភាក្សាគ្នាជាច្រើនដែលថាវិស័យហិរញ្ញវត្ថុមិនបានរៀនមេរៀនមួយនេះ ដែលព្យាយាមដាក់សម្ពាធលើកម្ចីដែលគ្មានលទ្ធភាពសងឲ្យទាន់ពេលវេលា ដើម្បីប្រមូលយកផ្ទះឬអចលនទ្រព្យទាំងនោះមកដាក់ជាបន្ទុកធ្ងន់មួយដល់ខ្លួន។ គេរំពឹងថាបន្ទាន់ពីរឹបអូសអចលនទ្រព្យទាំងនោះរួចគេអាចលក់វាចេញបានងាយ ហើយជួយឲ្យធនាគារមានចំនូលកាន់តែច្រើន តែគេភ្លេចថាគេកំពុងទាញហានិភ័យទាំងអស់មកដាក់ខ្លួន។
ការដួលរលំនៃ Lehman Brother បានធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុទទួលស្គាល់ថា របស់ដែលមានតម្លៃបំផុតនោះគឺទំនុកចិត្ត ហើយការទទួលជ័យជម្នះនោះនឹងធ្វើឱ្យមានការផ្លាស់ប្តូរទាំងផ្នែករចនាសម្ព័ន្ធ និងវប្បធម៌ដែលនឹងមិនអាចកើតឡើងបានប៉ុន្មានឆ្នាំមុន៕
ដោយ៖ យ៉ាយ៉ា