ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានបង្កើតគម្រោង "Women Initiative" ថ្មីបំផុតដើម្បីលើកកម្ពស់សហគ្រិនស្រ្តី
កាលពី ថ្ងៃ សុក្រ ទី២៩ ខែមិនា ឆ្នាំ២០១៩ កន្លងទៅធនាគារ ប្រេដ ប៊ែង ខេមបូឌា (BRED BANK CAMBODIA) ដែលជាធនាគារអឹរ៉ុបតែមួយគត់ប្រចាំប្រទេសកម្ពុជា បានបង្កើតគម្រោរបស់ខ្លួនថ្មីបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តង ដែលមានឈ្មោះ “Women Initiative” នៅឯស្ថានទូតបារាំង ក្រោមកិច្ចសហប្រតិបត្តការយ៉ាងខ្ពង់ខ្ពស់របស់ស្ថានទូតបារាំងប្រចាំកម្ពុជា និងការគាំទ្រពីក្រសួងកិច្ចការនារី។
“គម្រោង Women Initiative របស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា (BRED BANK CAMBODIA) ត្រូវបានបង្កើតឡើង ក្នុងសគាលបំណងធំបំផុតក្នុងការលើក កម្ពស់ស្រ្តី ជាពិសេសហគ្រិនស្រ្តី ដើម្បីបំពេញតម្រូវការរបស់ពួកគាត់ទាំងខាងផ្នែកហរិញ្ញវត្ថុ និង ផ្នែកមិនមែន ហរិញ្ញវត្ថុ ធ្វើយ៉ាងណា ឲ្យមុនជំនួញរបស់ពួកគាត់កាន់តែរីកចម្រើនទៅមុខជាលំដាប់ជាមួយធនាគារ ប្រេដ ប៊ែង ខេមបូឌា។ នេះបើយោងតាមកំណត់សម្គាល់របស់ លោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្តាញសាខាផ្នែក ហរិញ្ញវត្ថុ នៃធនាគារ ប្រេដ ប៊ែង ខេមបូឌា។
គម្រោងថ្មីនេះ នឹងផ្តល់ដល់ស្រ្តីគ្រប់រូបនូវចំនុច សំខាន់ចំនួន ៤ គឺ៖
១. លទ្ធភាពទទួលបានព័ត៌មានផេ្សងៗ។
២. លទ្ធភាពទទួលបានការបណ្តុះបណ្តាល។
៣. លទ្ធភាពចូលរួមនៅក្នុងបណ្តាញទំនាក់ទំនងផេ្សងៗ។
៤. លទ្ធភាពទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ។
“លោក Guillaume Perdon អគ្គនាយកនៃ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានមានប្រសាសន៍ថា៖ ធនាគារ ប្រេដ ប៊ែង ខេមបូឌា (BRED BANK CAMBODIA) មានមហិច្ឆតាចង់ក្លាយជាធនាគារជម្រើសទី១ សម្រាប់ស្រ្តី នៅក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះផងដែរ មានចូលរួមយ៉ាង អធិអធម ក្រោមសំណាក់ លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផារី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងតំណាងមកពីធនាគារជាតិនៃកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិ ដែលអញ្ជើញមកពី ស្ថានទូត អង្គការ ស្ថាប័នជាតិ - អន្តរជាតិ និងក្រុមហ៊ុននានាជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា។
ចំពោះសហគ្រិនស្រ្តីដែលមានចំណាប់អារម្មណ៍លើគម្រោង “Women Initiative” របស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា (BRED BANK CAMBODIA) ហើយចង់អភិវឌ្ឍភាពជាដៃគូ ជាមួយធនាគារ ប្រេដ ប៊ែង ខេមបូឌា ផ្ទាល់ សូមទំនាក់ទំនង មកកាន់លេខ៖ 023 999 222 ឬចូលទៅកាន់ គេហទំព័រ https://www.bredcambodia.com/