សម្រង់សំនួនវោហាស័ព្ទ(Idiom)សំខាន់ៗទាំង ៨ ឃ្លាទាក់ទងនឹងលុយកាក់ក្នុងភាសាអង់គ្លេស អ្នកសិក្សាគួរស្វែងយល់​



តើអ្នកចង់ចេះប្រើប្រាស់ភាសាអង់គ្លេសដើម្បីរៀបរាប់ពីស្ថានភាពដែលទាក់ទងនឹងលុយឲ្យបានទូលំទូលាយដែរទេ ? ពាក្យប្រើប្រាស់ចំនួន៨ខាងក្រោមនេះអាចជួយពង្រីកសមត្ថភាពមួយនេះនៅក្នុងខ្លួនអ្នកបាន៖

១) A silver spoon is a person who was born in a rich family.
«A silver spoon គឺជាមនុស្សណាដែលបានកើតនៅក្នុងត្រកូលគ្រួសារអ្នកស្ដុកស្ដម្ភ»។

២) Even though I have only a small amount of money and don't have luxurious things to use, I still get by.
«បើទោះជាខ្ញុំមានលុយតែបន្តិចបន្តួច ហើយមិនមានរបស់របរទំនើបប្រើប្រាស់ក៏ដោយ ក៏ខ្ញុំនៅតែអាចមានជីវិតរស់នៅបានដែរ»។ To get by គឺជាឃ្លាកិរិយាសព្ទដែលមានន័យថា អាចដោះស្រាយឬទប់ទល់ជាមួយស្ថានភាពលំបាក ដោយមានអ្វីដែលអ្នកត្រូវការក្នុងកម្រិតត្រឹមតែមួយល្មមប៉ុណ្ណោះ។

៣) While some people, with their big house and possessing many good things, complain about not having those cool stuffs like others, some people only manage to scrape by with just one bad meal per day and not even a warm house to live.
«ខណៈពេលដែលមនុស្សមួយចំនួនជាមួយនឹងផ្ទះដ៏ធំរបស់ពួកគេនិងមានរបស់ល្អៗជាច្រើនទៀត រអ៊ូរទាំនៅពេលពួកគេមិនមានរបស់ទំនើបៗដូចអ្នកដទៃ មនុស្សមួយចំនួនទៀតរស់នៅទាំងត្រដរជាមួយនឹងអាហារដែលមិនល្អមួយពេល ហើយសូម្បីតែផ្ទះដ៏កក់ក្ដៅមួយក៏គ្មានដែរ។» ។ To scrape by អាចមានអត្ថន័យស្រដៀងគ្នានឹង To get by ប៉ុន្តែ To scrape by មានលក្ខណៈធ្ងន់ធ្ងរជាង។ នេះមានន័យថាខ្វះខាតធនធានរហូតស្ទើរតែមិនអាចបំពេញតម្រូវការដ៏មូលដ្ឋានបំផុតរបស់ខ្លួន។

៤) The reason why I save up money is because I am planning to move house.
«មូលហេតុដែលខ្ញុំសន្សំលុយគឺដោយសារតែខ្ញុំមានគម្រោងប្ដូរទីលំនៅ។» ។ To save up នៅទីនេះមានន័យថាសន្សំលុយ។

៥) The reason why I put aside my money is because I am going to have dinner outside with my friends tonight.
«មូលហេតុដែលខ្ញុំសន្សំលុយទុកគឺដោយសារតែខ្ញុំមានណាត់ចេញទៅញ៉ាំអាហារពេលយប់ជាមួយមិត្តភ័ក្ដិខ្ញុំនៅយប់នេះ។» ។ To put aside មានន័យថាសន្សំលុយ។ ភាពខុសគ្នារវាង To put aside និង To save up គឺនៅត្រង់ To put aside ប្រើប្រាស់នៅក្នុងស្ថានភាពដែលអ្នកសន្សំលុយដើម្បីប្រើប្រាស់ទៅលើអ្វីមួយក្នុងរយៈពេលខ្លី។ ចំណែកឯស្ថានភាពដែលអ្នកត្រូវប្រើ To save up គឺជាការសន្សំរយៈពេលវែងដើម្បីចំណាយលើគម្រោងអ្វីមួយដែលធំ។

៦) Unlike many people, I don't like to cough up money on the trendy technologies.
«មិនដូចជាមនុស្សជាច្រើននាក់ទៀតនោះទេ ខ្ញុំមិនចូលចិត្តចំណាយលុយទៅលើឧបករណ៍អេឡិចត្រូនិកចេញថ្មីទំនើបៗនោះឡើយ។» ។ នៅក្នុងបរិបទលុយ To cough up សំដៅទៅលើការចំណាយលុយនៅក្នុងលក្ខណៈមួយដែលអ្នកមិនពេញចិត្ត ឬជាការចំណាយទៅលើអ្វីដែលអ្នកមិនចង់ចំណាយទៅលើដែលក្នុងនោះអាចមានទាំងការសងបំណុលគេផងដែរ។

៧) My old computer is broken so I need to dip into my saving to buy a new one.
«កុំព្យូទ័រចាស់របស់ខ្ញុំបានខូចហើយ ដូច្នេះខ្ញុំត្រូវដកលុយសន្សំរបស់ខ្ញុំខ្លះៗដើម្បីទិញកុំព្យូទ័រថ្មី១គ្រឿង។» ។ កិរិយាសព្ទ Dip មានន័យថាជ្រលក់ ដូចដែលអ្នកជ្រលក់បន្លែឬសាច់នៅក្នុងទឹកជ្រលក់ ដែលមានលក្ខណៈជាការជ្រលក់ឲ្យសើមៗបន្តិចៗ។ អត្ថន័យរបស់ឃ្លា To dip into សំដៅទៅលើការដកលុយបន្តិចបន្តួចពីប្រាក់សន្សំរបស់អ្នកដើម្បីចំណាយលើអ្វីមួយ។

៨) I had to break into my saving when my company went bankrupt.
«ខ្ញុំត្រូវបង្ខំចិត្តចាយលុយសន្សំរបស់ខ្ញុំ នៅពេលក្រុមហ៊ុនរបស់ខ្ញុំបានក្ស័យធន»។ ។ បន្ទាប់ពីបានសិក្សាឧទាហរណ៍ទី៧និងទី៨នេះរួចមក អ្នកប្រាកដជាសង្កេតឃើញថាអត្ថន័យរបស់ To dip into និង To break into មានលក្ខណៈស្រដៀងគ្នា។ តាមពិតទៅភាពខុសគ្នានៃឃ្លាទាំងពីរនេះគឺនៅត្រង់ថា To dip into ប្រើប្រាស់ទៅលើការដកប្រាក់សន្សំយកមកចំណាយបន្តិចបន្តួច ដោយឡែក To break into សំដៅលើការដកប្រាក់សន្សំយកមកចំណាយក្នុងលក្ខណៈដ៏ធ្ងន់ធ្ងរមួយ ដូចដែលអ្នកបានឃើញពីរបៀបដែលឃ្លានេះត្រូវបានប្រើប្រាស់នៅក្នុងឧទាហរណ៍ខាងលើនេះហើយ៕

ដោយ៖ ស្រីពៅ

================================

វគ្គសិក្សា «វេយ្យាករណ៍និងបកប្រែកាសែតពិសេស» (Special Grammar and Translation Course) តាមអនឡាញ សម្រាប់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ

តម្លៃ៖ 80$/ម្នាក់ (ចុះឈ្មោះបង់ថ្លៃសិក្សាមុនថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ ទទួលបានការបញ្ចុះតម្លៃ ១០$)
រយៈពេល៖ ៦ សប្ហាហ៍
ថ្ងៃចូលរៀន៖ ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩
ម៉ោងសិក្សា៖  ថ្ងៃចន្ទ-សុក្រ ម៉ោង ៧៖៣០ ដល់ ៨៖៣០ យប់
បញ្ជាក់៖ ចំនួនសិស្សមានកំណត់តែ ១០នាក់ប៉ុណ្ណោះ/ សិក្សាតាមរយៈអនឡាញតាមកម្មវិធីទូរស័ព្ទដៃឬកុំព្យូទ័រមានភាពងាយស្រួល

X
5s