ស្រាបៀរ ABC Extra Stout និង Tiger នឹងចាប់រង្វាន់ លើកទី១នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ៣១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរ ABC Extra Stout និង Tiger នឹងរៀបចំការចាប់រង្វាន់ជ័យមង្គលលើកទីមួយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩។
កម្មវិធីពិសេសនេះនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ៨យប់-៩យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ឆន សុវណ្ណរាជ និង កញ្ញា មាស សុខសោភា។
កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរ ABC Extra Stout និង Tiger សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់លើកទីមួយនេះ ស្រាបៀរ ABC Extra និង Tiger នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំជាច្រើនរង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាងដូចជាដំណើរកម្សាន្តនៅទីក្រុងឡុងដ៏របស់ស្រាបៀរ ប្រទេសអូស្រ្តាលីជាមួយនិងទឹកប្រាក់ ១៥០០ ដុល្លារ ABC Extra Stout ចំនួន ២ រង្វាន់ និងដំណើរកម្សាន្តនៅទីក្រុងស៊ីដនី របស់ស្រាបៀរ Tiger ចំនួន ៥ រង្វាន់។
តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ?
សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។
ពិសាដោយការទទួលខុសត្រូវ៕