​ស្ថានភាព ​៦បែប​ដែលពាក្យ «Light» ត្រូវ​បាន​យក​មក​ប្រើប្រាស់​ក្នុង​ភាសា​អង់គ្លេស​



នៅ​ពេល​ដែល​មនុស្ស​ណា​ម្នាក់​និយាយ​ពាក្យ​ថា Light នោះ​រូបភាព​ដែល​ផុស​ឡើង​នៅ​ក្នុង​ខួរក្បាល​របស់​យើង​មុន​គេ​ប្រាកដ​ជា«ពន្លឺ»នេះ​ឯង។ ពិត​ណាស់ អត្ថន័យ​ម្យ៉ាង​របស់ Light បកប្រែ​ជា​ភាសាខ្មែរ​មានន័យ​ថា​ពន្លឺ។ យ៉ាងណាមិញ Light មិនមែន​មាន​អត្ថន័យ​តែ​ម្យ៉ាង​នេះ​នៅ​ក្នុង​ភាសា​អង់គ្លេស​នោះ​ទេ។ វា​អាច​ប្រើប្រាស់​ដើម្បី​រៀបរាប់​ពី​ស្ថានភាព​ខុសៗ​គ្នា​ជាច្រើន​ទៀត។ ខាងក្រោម​នេះ​គឺជា​ស្ថានភាព​៦បែប​ដែលLightត្រូវ​បាន​យក​មក​ប្រើប្រាស់​ក្នុង​ភាសា​អង់គ្លេស៖

១) During Chinese new year, we often see people light candles and prepare many kinds of food to celebrate this festival. Light នៅ​ពេល​ត្រូវ​បាន​ប្រើប្រាស់​ជា​ទម្រង់​កិរិយាសព្ទ​មានន័យ​ថា «បំភ្លឺ»។ ជាក់ស្ដែង​ដូច​ឧទាហរណ៍​ខាងលើ​នេះ​បាន​រៀបរាប់​ឡើង​ថា «អំឡុង​ពេល​ចូល​ឆ្នាំ​ចិន យើង​ច្រើន​ឃើញ​មនុស្សម្នា​នាំ​គ្នា​ដុត​បំភ្លឺ​ទៀន និង​រៀបចំ​ម្ហូប​ជាច្រើន​មុខ​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​មួយ​នេះ។» ។

២) It is a bit dim in here. Can you turn on another light ? ខុស​ពី​ឧទាហរណ៍​មុន ក្នុង​ឧទាហរណ៍​ទី២​នេះ Light មាន​មុខងារ​ជា​នាម ហើយ​វា​សំដៅ​ទៅលើ «ពន្លឺ ឬ​របស់​ទាំងឡាយ​ណា​ដែល​អាច​បំភ្លឺ​ចេញ​ពន្លឺ»។ ក្នុង​ល្បះ​នេះ​មានន័យ​ថា «នៅ​ទីនេះ​ដូចជា​ងងឹត​បន្តិច​ហើយ តើ​អ្នក​អាច​បើក​អំពូលភ្លើង​មួយ​ទៀត​បាន​ដែរ​ទេ ?» ។

៣) For some mysteries, up until now no scientists have been able to shed light on why and how they happened. «មាន​រឿង​អាថ៌កំបាំង​មួយ​ចំនួន មក​ទល់​ឥឡូវ​នេះ​ហើយ​ក៏​គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​ម្នាក់​អាច​បកស្រាយ​បាន​ថា​ហេតុអ្វី​ពួក​វា​កើតឡើង ហើយ​កើតឡើង​ដោយ​របៀប​ណា​នោះ​ឡើយ។» ។ To shed light on មានន័យ​ថា ផ្ដល់​នូវ​ព័ត៌មាន​បន្ថែម​ថ្មីៗ​ដើម្បី​ជួយ​បកស្រាយ​អំពី​ហេតុការណ៍​អ្វីមួយ។ ក្រៅពី To shed light on អ្នក​អាច​និយាយ​តាម​បែប​ផ្សេង​ទៀត​ដូចជា To throw light onTo cast light on ហើយ​អត្ថន័យ​របស់​ពួក​វា​មិន​ផ្លាស់ប្ដូរ​នោះ​ឡើយ។

៤) She likes to wear a light blue t-shirt with a pair of dark blue jeans. ក្នុង​ស្ថានភាព​នេះ Light ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ទម្រង់​ជា​គុណនាម​វិញ​ម្ដង ដែល​សំដៅ​ទៅលើ​ភាព​ស្រាល​ឬ​ស្លេក​របស់​ពណ៌។ នៅ​ក្នុង​ឧទាហរណ៍​នេះ ល្បះ​ទាំងមូល​មានន័យ​ថា «នាង​ចូលចិត្ត​ពាក់​អាវ​យឺត​ពណ៌​ខៀវ​ស្រាល ជាមួយ​នឹង​ខោ​ខូវប៊យ​ពណ៌​ខៀវ​ចាស់។» ។

៥) As soon as she got home from work, she went out like a light on her bed. «បន្ទាប់​ពី​នាង​ត្រឡប់​មក​ពី​ធ្វើការ​វិញ នាង​ក៏​គេង​លក់​ស្ងាត់​ឈឹង​នៅ​លើ​គ្រែ​របស់​នាង​ក្នុង​ពេល​ភ្លាមៗ​នោះ។» ។ To go out like a light គឺជា​ឃ្លា​ដែល​អាច​ប្រើប្រាស់​សម្រាប់​រៀបរាប់​ពី​សកម្មភាព​គេង​លក់​ស្ងាត់​ឈឹង​ក្នុង​ពេល​តែ​មួយ​ភ្លែត។

៦) Being patient in some situations is good, because you may not know that there is a light at the end of the tunnel. «មាន​ភាព​អត់ធ្មត់​នៅ​ក្នុង​ស្ថានភាព​ខ្លះ​គឺជា​រឿង​ល្អ ពី​ព្រោះ​អ្នក​មិន​អាច​ដឹង​បាន​ទេ​ថា​ស្ថានភាព​លំបាក​នោះ​នឹង​ជិត​ទៅ​ដល់​ទី​បញ្ចប់​ហើយ។» ។ Tunnel គឺជា​ផ្លូវ​ធ្វើដំណើរ​នៅ​ក្រោម​ដី។ នៅ​ក្នុង​ផ្លូវ​ក្រោម​ដី អ្នក​នឹង​មើល​ឃើញ​អ្វីៗ​ក្នុង​សភាព​ងងឹត ប៉ុន្តែ​នៅ​ពេល​អ្នក​ចេញ​ផុត​ឬ​ចេញ​ជិត​ទៅ​កៀក​ច្រក​ចេញ​របស់​ផ្លូវ​ក្រោម​ដី​ហើយ នោះ​អ្នក​នឹង​ចាប់ផ្ដើម​មើល​ឃើញ​ពន្លឺ​បន្តិច​ម្ដងៗ​រហូត​ដល់​ឃើញ​ពន្លឺ​ទាំងស្រុង​នៅ​ពេល​ចេញ​ផុត។ A light at the end of the tunnel គឺ​សំដៅ​ទៅលើ​ពន្លឺ​របៀប​នេះ​ឯង៕

ដោយ៖ ស្រីពៅ

X
5s