របៀបដែលតិចណូឡូជីបង្កើនការផ្លាស់ប្តូរក្នុងក្រុមហ៊ុនឯកជន​



ក្រុម​ហ៊ុន​ជា​ច្រើន​ក្នុង​ពិភព​លោក​បាន​រក​ឃើញ​ថា ​ការ​រី​ក​ចម្រើន​លូត​លាស់​របស់​នៃ​បច្ចេក​វិទ្យាតិចណូឡូ​ជី​តម្រូវ​ឲ្យ​បុគ្គលិក​មាន​ចំណេះ​ជំនាញ​បន្ថែម​មួយ​ទៀត​គឺ​ភាព​ស្ទាត់​ជំនាញ​លើការងារ​ឌីជីថល។​ តើ​តិចណូ​ឡូជីជួយ​ដល់​ការ​ផ្លាស់​ប្តូរ​ក្រុម​ហ៊ុន​ឯក​ជន​ដោយ​វិ​ធីណា?

១) បំពេញ​ចន្លោះ យើង​ធ្លាប់​ដឹង​ច្រើន​មក​ហើយ​ពីបញ្ហា​​ខ្វះ​ជំនាញ ​ដែល​​ជា​ការ​គំរាម​កំហែង​រារាំង​ដល់​ដំណើរ​ការ​នៃ​ការងារ។ ក្រុម​ហ៊ុន​ឯក​ជន​បាន​ធ្វើ​ការ​ត្រៀម​ខ្លួន​ ក៏​ដូចជា​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅលើ​ជំនាញ​ និង​ភាព​ប៉ិន​ប្រសប់​ផ្នែក​បច្ចេក​វិទ្យា​អាស្រ័យ​តាម​ទំ​ហំ​នៃ​អាជីវកម្ម​របស់​ខ្លួន​។ វាបានជួយ​ដល់ពួក​គេ​ក្នុងការ​ទទួលយក​វិធី​សាស្រ្តកណ្តាល​មួយ​របស់​មនុស្ស​ក្នុង​ការ​ដឹក​នាំ​ពូកគេ​តាម​រយៈការ​រំខាន​សព្វ​ថ្ងៃ​។ ជាការ​កត់​សំគាល់​របាយ​ការណ៍​សកល​ថ្មីៗនេះ​ បានពន្លិច​ឡើង​នូវ​បញ្ហា​របស់​ក្រុម​ហ៊ុន​ឯក​ជន​និង​ឱកាស វាតម្រូ​វឲ្យ​មាន​ការ​ស្ទាត់​ជំនាញ​ផ្នែក​តិច​ណូ​ឡូជីបង្កើត​ជាផ្លែត​ហ្វម​ដើម្បីឲ្យ​មាន​ការ​រីកចម្រើន​។​​ បុគ្គលិក​ដែល​មាន​ឯក​ទេស​ក្នុង​ការ​ភ្ជាប់ទំនាក់​ទំនង​ និង​មាន​ជំនាញ​ក្នុងការប្រើប្រាស់​បច្ចេក​វិទ្យា​អាច​ជួយ​បើក​ផ្លូវ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​របស់​គេឈាន​ជើង​ចូល​ទៅ​ក្នុ​ងទី​ផ្សារ​ថ្មី  និង​​​​ឱកាស​នៃ​ការ​អភិ​វឌ្ឍក៏​ដូច​ជា​ឱកាស​ទទួល​ប្រាក់​ចំនេញ​កាន់​តែច្រើន​។ គេអាចជួ​យ​ការ​ផ្សព្វផ្សាយរបស់​ក្រុម​ហ៊ុន​ពីផលិត​ផល​ និង​សេវាកម្ម​​ទៅ​ដល់​អតិថិជន​បានយ៉ាង​ឆាប់​រហ័ស​ ក៏​ដូចជា​ទូ​លំ​ទូលាយ​ដោយ​សារ​កា​រប្រើ​ភាព​ស្ទាត់​ជំនាញ​បច្ចេក​វិទ្យាទំនើប​របស់​គេ។ ក្រុម​ហ៊ុន​ងាយ​នឹង​ទទួល​បាននូវ​អតិថិជន​សក្តានុពល​ ក៏​ដូច​ជា​មាន​ប្រតិបត្តិ​ការ​និ​ងដំណើរ​ការ​ល្អ​ក្នុង​ទីផ្សារ។

២) ពង្រីក​ បង្កើន​ការ​រីក​ចម្រើន​ ពិត​ណាស់​ការ​រី​កចម្រើ​ន ​គឺ​ស្ថិត​នៅ​ចំនុច​កំពូល​មួយនៃ​គោល​ដៅ​​ដែល​ក្រុម​ហ៊ុន​ឯក​ជនបាន​សំលឹង​ឆ្ពោះ​ទៅ ​ដូច្នេះ​ភាព​ស្ទាត់​ជំនាញ​របស់​បុគ្គលិក​ឬ​កម្ម​ករ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធបច្ចេក​វិទ្យាជា​ហេតុ​ផល​ចំបងក្នុង​ការដឹក​ដៃអនាគត​ក្រុម​ហ៊ុន​ដើរ​ទៅ​ដល់​គោល​ដៅ​ជោគ​ជ័យដែល​បានកំណត់ដៅរួច។ ប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិត (artificial intelligence) ឬ​ហៅ​កាត់​ថា (AI) វាជួយ​ឲ្យ​ក្រុម​ហ៊ុន​អាច​ព្យាករណ៍​នូវ​អាកប្បកិរិយា​ ឬ​ឥរិយាបថ​អតិថិជន​នៅ​ក្នុង​កាលៈទេសៈ​មួយ​ចំនួន​។ អ្នក​ដឹកនាំ​ក្រុម​ហ៊ុន​ក៏​បានទទួ​ល​ស្គាល់​ដែរ​ថា វាជា​រឿង​មួយ​ដ៏​សំខាន់​ក្នុងការ​ធានា​ឲ្យ​មាន​នូវមនុស្ស​ឬ​បុគ្គលិក​ជំនាញ​ខាង​ឌីជីថល​​។ ស្ទើរ​តែ​ទាំង​អស់​នៃ​អ្នក​ដែល​ធ្វើ​ការ​ឆ្លើយ​តប​ (៩៦%) បានពិចារណា​ឲ្យ​មាន​តួ​នាទី​របស់​ពួកគេ​ក្នុងការ​ធ្វើ​ឲ្យ​អង្គ​ភាព​មាន​ការ​ដំណើរ​ការ​ និង​ប្រើ​ប្រាស់​តិចណូ​ឡូ​ជី​ឲ្យ​បាន​កាន់​តែ​ស្ទាត់​ជំនាញ​ មានន័យ​ថា​ជួកគេ​ចង់​ឲ្យ​មាន​ការ​បង្កើន​សមត្ថ​ភាព​របស់​ខ្លួន​បន្ថែម​ទៀត​លើ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា និង​មាន​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​កាន់​តែ​ច្រើន​ជាង​មុន​។ របាយ​ការណ៍​បានកំ​ណត់​ភាព​សំខាន់នៃ​​ការ​ផ្តូច​ផ្តើម​ឲ្យ​មាន​​ភាព​ស្ទាត់ជំនាញ​ទាំងបុគ្គលិក​ជួរ​មុខ​ដែល​ត្រូវ​ជួប​ជាមួយអតិថិ​ជន​ (front office) ក៏​ដូច​ជា​បុគ្គលិក​ខាង​ក្រោយ (back office) ដែល​គួរ​តែ​មាន​នោះ​ដូចជា​ផ្នែក​៖

ក) ប្រព័ន្ធ​ស្នូល​ដែល​គាំទ្រ​ដល់​ខាង​ផ្នែក​ព័ត៌មានវិទ្យា

ខ) ប្រព័ន្ធ​ដែល​អាច​បើកផ្លូវ​​ ក៏​ដូចជា​ដំណើរ​ការ​ដល់​​មុខ​ងារ​អាជីវកម្មដូចជា ហិរញ្ញ​វត្ថុ សេវាអតិថិជន​ ​និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេត

គ) គំរូ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​រួមមាន​ យុទ្ធសាស្រ្ត​គាំទ្រ​អាជីវកម្ម​ និង​ចំណូល​ ដោយ​មិនគិត​ពីកា​រផ្តោត​លើ​​យុទ្ធ​សាស្រ្តតំ​បន់​ ភាព​ស្ទាត់ជំនាញ​នៃ​តិចណូ​ឡូជីគឺជាជំនាញ​មួយ​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ក្រុម​ហ៊ុន​។

អ្នក​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​និង​តាម​ដានជាប់​លាប់​​ទៅ​លើបច្ចេក​វិទ្យា​ថ្មីៗ​អាច​ជួយ​ស្វែង​រក​ពន្លឺ​នៃ​ភាព​ជោគ​ជ័យ​បាន​ច្រើន​ដល់​អាជីវកម្ម​ក៏​ដូចជា​ក្រុម​ហ៊ុន​របស់គេ​នា​ថ្ងៃ​អនាគត៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ Entrepreneur

X
5s