ទម្លាប់អាក្រក់ទាំង៧យ៉ាងរបស់មនុស្ស ដែលមិនសប្បាយចិត្តជាប្រចាំ
មនុស្សគ្រប់គ្នាតែងតែចង់សប្បាយ ដែលវាអាចជំរុញអោយយើងធ្វើអ្វីដែលយើងចង់ធ្វើ។ តែបច្ចុប្បន្នអ្វីៗហាក់ដូចជាផ្លាស់ប្ដូរដោយមនុស្សមួយចំនួនចំណាយពេលវេលាជាច្រើនក្នុងការស្វែងរកលុយតែម្យ៉ាងទៅវិញ ដោយភ្លេចគិតពីអ្វីដែលសំខាន់ជុំវិញខ្លួនដែលជាហេតុនាំអោយគេបង្កើននូវទម្លាប់ជាច្រើនធ្វើអោយមិនសប្បាយចិត្ត។ ខាងក្រោមនេះជាទម្លាប់មិនល្អដែលតែងធ្វើអោយអ្នកមិនសប្បាយចិត្ត៖
១) គិតគំនិតអវិជ្ជមានមកលើខ្លួនឯង
ការប្រណាំងប្រជែងគឺជាផ្នែកមួយនៃជីវិតហើយអ្នកមិនអាចគេចផុតពីវាបាននោះទេ។ ជនមួយចំនួនតែងគិតថាវាជាឱកាសបរាជ័យសម្រាប់ខ្លួនហើយក៏ចាប់ផ្ដើមគិតថាខ្លួនឯងមិនសាកសមនឹងធ្វើកិច្ចការងារទាំងនោះ។
២) គិតថាអ្វីៗគឺឈរខាងអ្នក
មនុស្សដែលជឿជាក់ថាខ្លួនឯងត្រូវគ្រប់ពេល អាចនឹងទទួលរងវិបត្តិផ្លូវ ចិត្តខ្លាំងនៅពេលលទ្ធផលមិនបានដូចបំណង។ អ្វីដែលត្រឹមត្រូវនោះគឺថាអ្នកគួរព្យាយាមធ្វើអ្វីមួយអោយអស់ពីសមត្ថភាពរបស់ខ្លួនឯង។
៣) រក្សាគំនុំគុំកួន
ប្រសិននរណាម្នាក់ធ្វើអ្វីខុសចំពោះអ្នកតើអ្នកតែងគុំកួននូវកំហុសទាំងនោះទេ? មានតែអ្នកប៉ុណ្ណោះដែលទទួលរងនូវការឈឺចាប់មិនមែនមនុស្សដែលអ្នកស្អប់នោះមកឈឺចាប់ជាមួយអ្នកឡើយ។
៤) ភ្លេចលេងសើច
អ្នកគួរមានពេលវេលាសប្បាយៗខ្លះសម្រាប់ខ្លួនឯង។ ដែលវាអាចបន្ថែមភាពសប្បាយរីករាយខ្លះទៅក្នុងជីវិតរបស់អ្នក។
៥) ខ្វាយខ្វល់ពីអ្នកដទៃច្រើនពេក
មនុស្សមួយចំនួនតែងគិតពីអ្នកដទៃច្រើនជាងគិតពីខ្លួនឯង។ រឿងខ្លះគួរតែជាអ្នកខ្លួនឯងទេដែលត្រូវកំណត់ថាធ្វើអ្វីនៅថ្ងៃមុខដូចនេះគឺមិនចាំបាច់ការបញ្ចេញមតិពីអ្នកដទៃទេ។
៦) មិនហ៊ានប្រថុយ
អ្វីដែលគួរអោយភ័យខ្លាចនោះគឺថាអ្នកមិនហ៊ានទទួលយកអ្វីដែលថ្មី។ ប្រសិនបើអ្នកនូវតែមានអារម្មណ៍ថាខ្លាចក្នុងការធ្វើអ្វីមួយអ្នកនឹងមិនអាចទទួលបានជោគជ័យឬសប្បាយចិត្តទៅនឹងលទ្ធផលទាំងនោះទេ។
៧) ស្ដីបន្ទោសអ្នកដទៃ
មនុស្សដែលស្អប់ភាពរីករាយតែងតែគិតថាកំហុសជាច្រើនគឺជារបស់អ្នកដទៃ ។ ពួកគេតែងតែបន្ទោសអ្នកជុំវិញខ្លួនអំពីបញ្ហានេះបញ្ហានោះជារឿយៗ។
៨) គិតម៉ត់ចត់ពេក
ភាគច្រើនអ្នកដែលធ្វើអ្វីម៉ត់ចត់ពេកគឺមិនសូវជាសប្បាយចិត្តទេ។ ពេលខ្លះអ្នកអាចកើតទុក្ខជាមួយបញ្ហាតូចៗក៏មាន។
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ www.lifeoptimizer.org