ភាពខុសគ្នារវាងពាក្យ Still, Yet និង already ដែលអ្នកសិក្សាភាសាអង់គ្លេសគួរដឹង
ពាក្យ Still, Yet និង Already គឺមានមុខងារជាគុណកិរិយា (Adverb) ដូចគ្នា ដែលគេប្រើប្រាស់ដើម្បីបរិយាយអំពីរឿងរ៉ាវដែលកើតឡើងក្នុងពេលបច្ចុប្បន្ន។ ជាទូទៅពាក្យទាំង ៣នេះប្រើប្រាស់ក្នុងកាល Present perfect ប៉ុន្តែវាអាចប្រើប្រាស់ក្នុងកាលផ្សេងទៀតផងដែរ។
១) ពាក្យ Still ដែលជាភាសាខ្មែរជាទូទៅប្រែថា នៅតែ ឬនៅឡើយ គេប្រើប្រាស់ពាក្យ Still ដើម្បីនិយាយអំពីសកម្មភាពដែលមិនទាន់បញ្ចប់ ឬមិនទាន់សម្រេច ដោយវាសំដៅលើសកម្មភាពដែលយូរជាងការរំពឹងទុក។ ដោយពាក្យនេះតែងតែឈរនៅពីមុខកិរិយាសព្ទមេ (main verb) នៅក្នុងប្រយោគ។
ឧទាហរណ៍៖ ១) Are you still studying? តើអ្នកនៅតែបន្តរៀនមែនទេ? ២) He still hasn’t been to France. គាត់នៅតែមិនទាន់បានទៅប្រទេសបារាំងនៅឡើយទេ។ ៣) I still can’t decide what to do. ខ្ញុំនៅមិនទាន់សម្រេចចិត្តថាត្រូវធ្វើអ្វីនៅឡើយទេ។
២) ពាក្យ Already ដែលមានន័យថាជាភាសាខ្មែរថា រួចរាល់ ឬរួចហើយ គេប្រើប្រាស់ពាក្យ Already ក្នុងការនិយាយអំពីអ្វីមួយដែលទើបនឹងបញ្ចប់ហើយ ក្នុងន័យរួចរាល់មុនការរំពឹងទុក។ ពាក្យ Already ជាទូទៅឈរនៅពីមុខកិរិយាស័ព្ទមេ (main verb) នៅក្នុងប្រយោគ។
ឧទាហរណ៍៖ ១) She’s already finished work. នាងបានបញ្ចប់ការងាររួចរាល់ហើយ។ ២) I'm only 18 but I've already been to 25 countries. ខ្ញុំមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុះបានដើរលែងនៅប្រទេសចំនួន ២៥ រួចទៅហើយ។ ៣) The train’s already left! What are we going to do? រថភ្លើងបានចាកចេញហើយ! តើពួកយើងនឹងធ្វើអ្វីទៀត?
៣) ពាក្យ Yet ដែលមានអត្ថន័យជាភាសាខ្មែរថា នៅឡើយ ឬហើយឬនៅ គេប្រើប្រាស់ពាក្យ Yet ក្នុងប្រយោគសំនួរ និងបដិសេធន៍ ដើម្បីពណ៍នាអំពីអ្វីមួយដែលមិនទាន់កើតឡើង។ ពាក្យ Yet ជាទូទៅឈរនៅពីក្រោយប្រយោគ។
ឧទាហរណ៍៖ ១) Haven't you left yet? តើអ្នកមិនទាន់ចាកចេញទេឬ? ២) I haven't met my teacher yet. ខ្ញុំមិនទាន់បានជួយជាមួយគ្រូរបស់ខ្ញុំនៅឡើយទេ។ ៣) Are we nearly there yet? តើពួកយើងជិតដល់ទីនោះហើយឬនៅ?
ដោយ៖ លង់ វណ្ណៈ