ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត​



អ្នករៀបចំពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បានរំពឹងថា នឹងមានក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលចំនួនច្រើននឹង មកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ មកចូលរួមកម្មវិធីពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ ក្រោមប្រធានបទ ផែនទីបង្ហាញផ្លូវអាស៊ាន ទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវបានរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។   ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ គឺជាសន្និសីទផ្នែកឌីជីថល និងបច្ចេកវិទ្យាដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ សុន្ទរកថាសំខាន់ៗ នឹងត្រូវធ្វើបទបង្ហាញ ដោយមន្ត្រីរដ្ឋាភិបាល ដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់ និងអ្នកដឹកនាំក្នុងវិស័យឯកជនប្រមាណជាង ២០នាក់ក្នុងនោះរួមមាន ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកបណ្ឌិត Susan AMAT ជាអនុប្រធាន និងជានាយកប្រតិបត្តិ នៃបណ្តាញសហគ្រិនភាពសកល (GEN) កម្មវិធីពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ រយៈពេល ៣ ថ្ងៃនេះ នឹងមានវាគ្មិនសំខាន់ៗ ១០០រូប ចូលរួមធ្វើបទបង្ហាញ និងការពិភាក្សាលើប្រធានបទសំខាន់ៗ ដែលដឹកនាំដោយអ្នកជំនាញ ទៅក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់ និងមានអ្នកចូលរួមតាំងពិព័រណ៍ជាង ១៥០ស្ដង់ និងមានឱកាសជាបន្តបន្ទាប់ ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ ដែលមានគំនិតដូចគ្នាៗ នៅទូទាំងអាស៊ីអាគ្នេយ៍, អាស៊ី, អឺរ៉ុប និងអាមេរិកខាងជើង។ អ្នកសម្របសម្រួលវេទិកាគោលនយោបាយ របស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដឹកនាំដោយ លោក ប៉ែនចាន់ដា នាយកប្រតិបត្តិនៃក្រុមហ៊ុន Bongloy Payments ដែលជាអ្នកជំនួញខាងឌីជីថល និងសហគ្រិនបច្ចេកវិទ្យា។ លោក បានសម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមក្នុងព្រឹត្តិការណ៍នេះនៅរាជធានីភ្នំពេញ។ លោកបានលើកឡើងថា៖ "ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ គឺធ្វើឡើងនៅចំពេល និងចំទីកន្លែង គឺនៅរាជធានីភ្នំពេញ ដែលជាកន្លែងប្រមូលផ្គុំដោយគំនិតច្នៃប្រឌិតថ្មី, អ្នកអភិវឌ្ឍ និងសហគ្រិនវ័យក្មេង ដែលកំពុងធ្វើការផ្លាស់ប្តូររូបរាងឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា, ជំរុញបច្ចេកវិទ្យាឌីជីថលឆ្ពោះទៅមុខ ក្នុងល្បឿនយ៉ាងឆាប់រហ័ស និងទាក់ទាញការយកចិត្តទុកដាក់ ពីអ្នកវិនិយោគបច្ចេកវិទ្យាឌីជីថលសកល និងក្រុមហ៊ុនផ្ដល់ដើមទុនវិនិយោគ។ ខ្ញុំមានសេចក្តីរំភើប ដែលបានចូលរួមជាផ្នែកមួយ នៃកម្មវិធីនេះ ហើយទន្ទឹងរងចាំនូវអ្វីទាំងអស់ដែលត្រូវផ្តល់ឱ្យ។ " រួមជាមួយវិទ្យាស្ថានជាតិ NIPTICT ដោយមានការគាំទ្រពីក្រសួងនានារបស់រដ្ឋាភិបាល រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណែកវិស័យឯកជនវិញ រួមមានក្រុមហ៊ុន Smart Axiata និង Metfone ដែលជាអ្នកផ្តល់សេវាកម្មទូរគមនាគមន៍ធំជាងគេបំផុតនៅកម្ពុជា, ក្រុមហ៊ុន Huawei Technology (Cambodia) និង CFOCN ហើយត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corporation និងក្រុមហ៊ុន Two Way Public Relations ដែលជាក្រុមហ៊ុនរៀបចំ ក៏ដូចជាគ្រប់គ្រងកម្មវិធី និងទំនាក់ទំនងសាធារណៈ ឈានមុខគេរបស់ប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ ទទួលបានការឧបត្ថម្ភគាំទ្រដោយ ក្រុមហ៊ុនសែលកាត, UnionPay, TrueMoney, ក្រុមហ៊ុន EZECOM, Oracle, Cisco Systems, Smart City Consortium, ធនាគារ PPC, ធនាគារឯកទេស វីង, Payon, Mobile C & C, ក្រុមហ៊ុនរៀបចំកម្មវិធី Kilat ជាដើម។ សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ សូមចូលទៅកាន់គេហទំព័រ www.digitalcambodia.com.kh ឬទំព័រហ្វេសប៊ុករបស់យើង https://www.facebook.com/OfficialDigitalCambodia/ ។   អំពីពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ នាំមកនូវគំនិតច្នៃប្រឌិតថ្មីបំផុត និងទំនើបបំផុតនៅក្នុងបច្ចេកវិទ្យាឌីជីថល មកកាន់រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលមានយៈពេល ៣ថ្ងៃ ពោរពេញទៅដោយគំនិតដឹកនាំ ការយល់ដឹង និងដំណោះស្រាយជាក់ស្តែង។ មេដឹកនាំដ៏មានគំនិតច្នៃប្រឌិត និងចក្ខុវិស័យអន្តរជាតិ មកពីផ្នែកអាជីវកម្ម, រដ្ឋាភិបាល និងអ្នកសិក្សា នឹងប្រមូលផ្តុំពិភាក្សាគ្នា ដើម្បីបង្ហាញពីនិន្នាការ និងការអភិវឌ្ឍន៍ថ្មីៗ នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងផ្តល់គំនិត និងទស្សនវិស័យរបស់ពួកគេ ចំពោះបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ទូទាំងពិភពលោក។
X
5s