អស្ចារ្យមែន Huawei បង្ហាញស្មាតហ្វូនអេក្រង់បត់បច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា​​!​



ភ្នំពេញ៖ ថ្ងៃទី​​ 15 មីនា ឆ្នាំ 2019 បន្ទាប់ពីកម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X ស្មាតហ្វូនជំនាន់ថ្មី​អេក្រង់បត់ព្រមទាំងការឈ្នះពានរង្វាន់ផ្ទួនៗរហូតដល់​ 34 ពានរង្វាន់នៅក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress)​ កាលពីម្សិលមិញក្រុមហ៊ុន Huawei បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបង្ហាញ​កំពូលស្មាតហ្វូនដ៏អស្ចារ្យនេះនៅប្រទេសកម្ពុជាក្នុងកម្មវិធីដ៏ពិសេសដែលបានរៀបចំឡើងនៅការិយាល័យក្រុមហ៊ុន Huawei ប្រចាំប្រទេស កម្ពុជា នៅអគារ Exchange Square ជាន់ទៅ 18។ កម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនចែកចាយផ្លូវការផ្តាច់មុខនិង ទូទាំងប្រទេស ក្រុមហ៊ុន Yako Technologies Co., Ltd អ្នកសារព័ត៌មាន ដៃគូអាជីវកម្ម កំពូលតារាចម្រៀងលោក នីកូ និងភ្ញៀវកតិ្តយសជាច្រើនប្រមាណជាង 50 នាក់។ លោកនីកូ បានក្លាយជាអ្នកដែលបានប៉ះកំពូលស្មាតហ្វូននេះផ្ទាល់មុនគេបង្អស់នៅប្រទេសកម្ពុជា។ រីឯ​បណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ពិតជារំភើបយ៉ាងខ្លាំងនៅពេលបានឃើញផ្ទាល់ ប៉ះផ្ទាល់ និងធ្វើការសាកល្បងប្រើកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ។ វាហាក់បីដូចជាលើសពីការរំពឹងទុក នៅពេលបានឃើញស្មាតហ្វូនអេក្រង់បត់យ៉ាងល្អឥតខ្ចោះ នឹកស្មានមិនដល់បែបនេះ។   ស្មាតហ្វូន Huawei Mate X ជាស្មាតហ្វូនអេក្រង់អាចបត់បានដំណើរការដោយបច្ចេកវិទ្យា 5G លឿនជាងគេបំផុតនៅក្នុងពិភពលោកនិងមានកម្រាស់ស្តើងត្រឹមតែ 11mm ប៉ុណ្ណោះ។ ក្រៅពីការរចនាអេក្រង់បត់យ៉ាងអស្ចារ្យ​ជាងស្មាតហ្វូនអេក្រង់បត់ដទៃ ស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប Kirin 980​ អង្គអង្គចងចាំ ( RAM) ទំហំ 8GB និងអង្គផ្ទុកទន្និន័យ (​ROM) 512GB ដំណើរការដោយបច្ចេកវិទ្យាសាកថ្ម SuperCharge កម្លាំង 55W និងថាមពលថ្មទំហំ 4,500mAh ។   លោក Henry Xiao, Country Director​​ របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ​នេះជា​ស្មាតហ្វូនជំនាន់ថ្មីប្រភេទអេក្រង់បត់ ដែលមានការច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខ។ ក្រុមហ៊ុន Huawei បានបង្កើតស្មាតហ្វូននេះឡើងដើម្បីផ្តល់បទពិសោធន៍ថ្មីបំផុត និងកាន់តែអស្ចារ្យជាងស្មាតហ្វូនសាមញ្ញធម្មតា។​ លើសពីនេះទៅទៀត Huawei ជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបង្ហាញស្មាតហ្វូនអេក្រង់បត់ នៅប្រទេសកម្ពុជា។ ក្រៅពីការបង្ហាញកាលពីម្សិលមិញ​ Huawei Mate X នឹងមានការដាក់តាំងបង្ហាញនៅក្នុងស្តង់របស់ក្រុមហ៊ុន​ Huaweiក្នុងកម្មវិធី Digital Cambodia ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ នៅកោះពេជ្រ ថ្ងៃ 15 មីនានេះផងដែរ។ កុំភ្លេចទៅស្តង់ Huawei ដើម្បីបានឃើញផ្ទាល់កំពូលស្មាតហ្វូន Huawei Mate X ទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមធ្វើអាជីវកម្មនៅប្រទេសកម្ពុជាអស់រយៈពេលជាង 20 ឆ្នាំមកហើយដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងព័ត៍មានវិទ្យានៅក្នុងប្រទេសកម្ពុជា។ ឆ្នាំ 2019 នេះ ជាខួប 20 ឆ្នាំ​របស់ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបេសកកម្មនិងទស្សនៈវិស័យច្បាស់លាស់ ដែលនាំមកនូវប្រព័ន្ធឌីជីថលទៅកាន់អ្នកគ្រប់គ្នានិងចង់ផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនទៅមុខ។  

https://youtu.be/1_c2KGtZP64

X
5s