គុណសម្បត្តិនិងគុណវិបត្តទាំង ៥ នៃការធ្វើទីផ្សារតាមបណ្តាញទំនាក់ទំនងសង្គម
នៅពេលបណ្តាញសង្គមចាប់បង្កើតដំបូង គ្មាននរណាម្នាក់បានអាចដឹងពីផលប៉ះពាល់របស់វាទៅលើសង្គមរស់នៅនោះទេ។ ដើមចមនៃរបស់បណ្តាញសង្គមគ្រាន់តែជាឧបករណ៍សម្រាប់ធ្វើអន្តរកម្មរវាងមនុស្សតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាបានវិវត្តខ្លួនវាបានបង្កើននូវភាពទាក់ទាញមួយសម្រាប់អាជីវកម្មដែលគេនិយមប្រើប្រាស់វាដើម្បីជាការផ្សព្វផ្សាយលើទំនិញនិងសេវាកម្មរបស់គេ។
ជាក់ស្តែងវាគឺជាទីកន្លែងនៃការសន្ទនា និងចែករំលែកព័ត៌មាន វាអាចត្រូវបានគេប្រើសម្រាប់ផ្សព្វផ្សាយទីផ្សារពីម៉ាកយីហោផលិតផលតាមរយៈ Facebook Google+ Twitter LinkedIn ជាដើម តែសូមចាំថាវាក៏បានការប៉ះពាល់ដល់សកម្មភាពអាជីវកម្មដូចគ្នា។ ចង់ដឹងថាតើវាមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ សូមអានអត្ថបទនៅខាងក្រោមទាំងអស់គ្នា៖
១) គុណសម្បត្តិ
ក) ជួយបង្កើនភាពល្បីល្បាញឲ្យគេស្គាល់ពីយីហោផលិផល
ក្រឡេកទៅមើលពិភពលោកយើងបច្ចុប្បន្ន ស្ទើរគ្រប់គ្នាដែលមានស្មាតហ្វូននៅក្នុងដៃ បន្ទាប់មកគឺ desktop ឬ laptop ហើយពួកគេចំណាយពេលវេលាទៅលើបណ្តាញសង្គម រៀបចំផែនការយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារដើម្បីឲ្យអតិថិជនបានស្គាល់ពីផលិតផលរបស់ពួកគេកាន់តែច្រើនឡើងៗ មិនត្រឹមតែក្នុងតំបន់ទេ ថែមទាំងរីកសាយភាយព័ត៌មានពី ផលិតផលគេទៅដល់អ្នកមើលទូទាំងពិភពលោកទៀត។ វិធីសាស្ត្រមួយដែលកំពុងពេញនិយមនិងធ្វើជាទូទៅគឺ ម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងតម្រូវឲ្យបុគ្គលិករបស់ខ្លួនធ្វើការ follow instagram ឬចូលទៅ like page ផលិតផលរបស់គេ បន្ទាប់មក like, post, share ទៅកាន់មិត្តភក្តិបន្តជាហេតុនាំឲ្យមានអ្នកស្គាល់ផលិតផលកាន់តែច្រើនឡើង និងឆាប់រហ័សជាងការផ្សព្វផ្សាយធម្មតា។
ខ) អាចបំពេញចិត្តអតិថិជនបានកាន់តែប្រសើរ
វាជាធម្មជាតិរបស់មនុស្សដែលតែងចង់បានការយកចិត្តទុកដាក់។ បង្កើតនូវការធ្វើទីផ្សារតាមបណ្តាញសង្គមអាចអនុញ្ញាតឲ្យអតិថិជនទទួលបានការឆ្លើយតបទាន់ពេលវេលា អតិថិជនពិតជាពេញចិត្តខ្លាំងណាស់នៅពេលដែលទទួលបានការឆ្លើយតបដោយផ្ទាល់ពីអ្នកលក់ ហើយអាចដោះស្រាយបញ្ហាឲ្យគេបាន តាមរយៈការចូល comment លើ post ឬ តាម inbox វាបញ្ជាក់ពីការយកចិត្តទុកដាក់ទៅលើអតិថិជន។
គ) ថ្លៃចំណាយមួយដ៏មានប្រសិទ្ធិភាព
បណ្តាញសង្គមអាចជួយកាត់បន្ថយថ្លៃចំណាយក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់យើងបាន ដោយគ្រាន់តែបង្កើតគណនីថ្មីមួយដូចជា Facebook Google+ Twitter ឬ instagram ដោយសេរីឥតគិតថ្លៃ រួចហើយអ្នកអាច post ពីផលិតផល។ វាអាចមានការតម្រូវឲ្យបង់ប្រាក់ខ្លះសម្រាប់ ប៉ុន្តែវាមិនថ្លៃដូចផ្សព្វផ្សាយតាមទូរទស្សន៍ឬបដានានាឡើយ។
ឃ) បង្កើននូវចរាចរណ៍ទំនិញ
មានន័យថាការធ្វើទីផ្សារលើបណ្តាញសង្គមបានបង្កើននូវផ្លែតហ្វមដែលនាំឲ្យមានការចរាចរទំនិញកាន់តែច្រើន។ វាបានផ្តល់ឱកាសឲ្យមនុស្សអាចស្វែងរកផលិតផលដែលខ្លួនចង់បានបានយ៉ាងងាយស្រួល បើគ្មានបណ្តាញសង្គមទេអតិថិជននឹងត្រូវចូលស្វែងរកផលិតផលនៅក្នុងគេហទំព័ររបស់ផលិតផលនីមួយៗ ត្រូវចំណាយពេលយូរនិងមានភាពធុញទ្រាន់ទៀតផង។
ង) ទទួលបានការយល់ដឹងពីទីផ្សារបានកាន់តែធំ
សម្រាប់អាជីវកម្មការដែលអាចជោគជ័យបានលុះត្រាតែម្ចាស់អាជីវកម្មយល់ពីតម្រូវការ ការចាប់អារម្មណ៍ និងគំនិតរបស់អតិថិជន។ គ្មានវិធីសាស្ត្រណាល្អប្រសើរក្នុងការប្រមូលទិន្នន័យនានាជាងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទេ។ ការទទួលបានព័ត៌មានទាំងនេះផ្តល់ឲ្យយើងនូវឱកាសដើម្បីអភិវឌ្ឃន៍ខ្លួនទប់ទល់ជាមួយដៃគូប្រកួតប្រជែង។
២) គុណវិបត្តិ
ក) ប៉ះពាល់ដោយគូប្រកួតប្រជែង
ការធ្វើទីផ្សារលើបណ្តាញសង្គម អាចបើកឲ្យអ្នកសិក្សាពីយុទ្ធសាស្ត្រគូប្រកួតប្រជែងរបស់អ្នក ទោះជាយ៉ាងនេះក្តី ពួកគេក៏អាចសិក្សាពីវិធីសាស្ត្រអាជីវកម្មពីបណ្តាញទំនាក់ទំនងសង្គមរបស់អ្នកដូចគ្នា។
ខ) តម្រូវឲ្យអ្នកមានគុណវឌ្ឍិ
ដើម្បីឲ្យអ្នកផ្តោតទៅលើបញ្ហាស្នូលនៃអាជីវកម្មបាន អ្នកត្រូវតែជាបុគ្គលម្នាក់ដែលប្រកបទៅដោយគុណវឌ្ឍិដើម្បីគ្រប់គ្រងគណនី និងកិច្ចការនានាបានល្អ ព្រោះអ្នកត្រូវវិនិយោគដើម្បីទទួលបានផលចំនេញត្រលប់មកវិញ។
គ) ផលត្រលប់ពីការវិនិយោគមានភាពយឺតយ៉ាវ
ការធ្វើទីផ្សារលើបណ្តាញសង្គមជាការវិនិយោគរយៈពេលវែង និងមិនអាចរំពឹងផលត្រលប់ត្រឹមមួយថ្ងៃទេ។
ឃ) អាចបណ្តាលឲ្យខូចដល់យីហោផលិតផល
ប្រសិនបើមានលេចឮព័ត៌មានមិនល្អណាមួយលើបណ្តាញទំនាក់ទំនងសង្គម វានឹងនាំឲ្យមានបញ្ហាដល់ផលិតផលរបស់អ្នក អាចធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្ត បង្កើតជារឿងអាស្រូវមិនពិតប៉ះពាល់ដល់អាជីវកម្មលឿន ព្រោះលើបណ្តាញសង្គមមានការចែករំលែកព័ត៌មានឆាប់រហ័ស។
ង) ចំណាយពេល
អតិថិជនអាចមានចេតនាមិនខ្វល់ពី page របស់អ្នកតែគេចាប់អារម្មណ៍អ្វីមួយផ្សេងវិញ ហើយដើម្បីទទួលបានការចាប់អារម្មណ៍និងការពេញចិត្តពីពួកគេ អ្នកត្រូវចំណាយពេលធ្វើការ post ឬ share ច្រើនដង។ ពេលខ្លះវាអាចក្លាយជាការធុញទ្រាន់ទៅវិញក៏ថាបាន។ មិនថាការងារអ្វីទេសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ សំខាន់យើងចេះប្រើគុណសម្បត្តិឲ្យមានប្រសិទ្ធិភាពខ្លាំងកម្រិតណា ហើយកែប្រែគុណវិបត្តិឲ្យប្រសើរឡើងបានកម្រិតណា៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ Business Blogs